ទំនិញគេចពន្ធឆ្លងដែនក្រោមខ្សែរភ្នែកលោក ទុំ ណូ ក្នុងភូមិសាស្រ្តខេត្តកោះកុង ច្រើនសន្ធឹកសន្ធាប់គយខេត្តកោះកុង កំពុងជិះសេះលែងដៃ ក្នុងអំពើពុក រលួយនៃការអនុញ្ញាតឲ្យនាំទំនិញចូល។ អំពើពុករលួយទៅលើផ្ទៃសមុទ្រនគ្មាននរណាអាចវាស់មើលបានឡើយដែលប្រការនេះគឺលោក ទុំ ណូ មិនខ្វល់អំពីបញ្ហាអ្វីទាំង អស់។ ប្រភពបានឲ្យដឹងថា ក្រុមឈ្មួញនាំទំនិញគេច ពន្ធ,សាំងគេចពន្ធ និងទំនិញបងបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសថៃ តាមច្រកកំពង់ផែ (ផ្លូវទឹក) និងផ្លូវគោកយ៉ាងពេញបន្ទុកដោយរលូនក្នុងទឹកដីខេត្ត កោះកុង យ៉ាងគំហុក ដោយគ្មានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធណាមួយបង្រ្កាបឬទប់ស្កាត់ឡើយ។ប្រភពពីសមត្ថកិច្ចស្ថាប័នផ្សេងៗបានឲ្យដឹងថា ការនាំទំនិញគេចពន្ធ ចេញមកពីប្រទេសថៃ ឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះមកពីមានការបើកដៃ និងឃុបឃិតគ្នាពីសំណាក់លោក ទុំ ណូ មេសាខាគយខេត្តកោះកុង ដែលផ្លាស់មកពីខេត្តសីហនុ ទើបក្រុមឈ្មួញ និងអាជីវកររកស៊ីដឹកជញ្ជូនទំនិញចូល ពីប្រទេសថៃ ឆ្លងកាត់ខេត្តកោះកុងបាន បើមិនដូច្នោះទេកុំសង្ឃឹមថាបាននាំទំនិញបង់ពន្ធខ្លះនិងគេចពន្ធចូលមកបាននោះ។បើគ្មានការអនុញ្ញាតនិងបើកភ្លើងខៀវពីលោកទុំ ណូ មានការត្រូវរ៉ូវគ្នានិងសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធតាមច្រកព្រំដែនផ្លូវទឹក និងផ្លូវគោកទេនោះគឺមិនអាចនាំទំនិញទាំងនោះចូលបានឡើយ។ក្រុមឈ្មួញនិងអាជីវកររកស៊ីដឹក ទំនិញពីប្រទេសថៃ រិះគន់ចំៗថា លោក ទុំ ណូ ក្នុងតួនាទីជាមេសាខាគយខេត្តកោះកុង មានអំណាចគ្រប់ គ្រងទៅលើការិយាល័យគយជាច្រើនកន្លែងននៅក្នុងដែនសមត្ថកិច្ចប្រមូលពន្ធគយ ដូចជា ច្រកចាំយាម, កំពង់ផែស្រែអំបិល, កំពង់ផែកែវផុស និងច្រកលួចលាក់តូចៗជាច្រើនទៀតដែលងាយ ស្រួលក្នុងការប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញដែលរកស៊ីនាំទំនិញចូលពីប្ប្រទេថៃឲ្យកូនចៅធ្វើអ្វីស្រេចតែអំពើចិត្ត លួចបើកឲ្យទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ចំណីអាហារខូចខូចគុណឲ្យក្រុមឈ្មួញនាំចូលពីបប្រទេសថៃយ៉ាងរលូនដោយគ្មានការឆែកឆេរ និងរឹតបន្តឹងពីមន្ត្រីគយ ដោយសារគេបង់សេវាឲ្យ ដោយមិនចេញវិក័យប័ត្រក៏មាន ប្រមូលលុយដាក់ហោប៉ៅចែកគ្នា យ៉ាងងាយ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ ក្នុង១ខែៗរាប់សិបលានថែមទៀត?។ប្រភពពីសមត្ថកិច្ចស្ថាប័នដទៃបង្ហើបថា ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ដែលនាំចូលពីប្រទេសថៃមាន ដូចជា ស្រាបៀរជាច្រើនប្រភេទភេសជ្ជៈកំប៉ុងឬដប, គ្រឿងសំណង់, ទំនិញចាប់ហួយ និងគ្រឿងសំអាងការជាដើម។ ប្រភពបានបន្ថែមថា ក្រៅពីទំនិញសព្វសារពើក៏មានការនាំចូលម៉ូតូគេចពន្ធដ៏គ្រប់ប្រភេទ យ៉ាងសកម្មផងដែរ។ ពួកឈ្មួញអ្នករកស៊ីនាំម៉ូតូគេចពន្ធក្នុង១ជើងៗរាប់រយគ្រឿងនោះសុទ្ធតែត្រូវស្គាល់យ៉ាងជិតស្និទ្ធជាមួយលោក ទុំ ណូ។ ពួកឈ្មួញនាំចូលម៉ូតូគេចពន្ធជាចំហ ពីប្រទេសថៃចូលទឹកដីខេត្តកោះកុង ដោយមិនខ្លាចរអារច្បាប់ទម្លាប់ប្រទេសនេះឡើយ។ ពីព្រោះពួកគេអាងខ្នងមេគយលោក ទុំ ណូ។បើតាមការបង្កាប់បញ្ជាយានយន្តដឹកទំនិញឆ្លងកាត់តាម ផ្លូវជាតិលេខ៤៨ត្រូវបង់ លុយចាប់ពី១០ម៉ឺនរៀល ឡើងទៅ,រថយន្តធំដឹកទំនិញត្រូវបង់លុយពី២០ម៉ឺនរៀល ឡើងទៅ បើមានទំនិញសំពីងសំពោងច្រើនត្រូវបង់លុយពី២៥ម៉ឺនរៀលឡើងទៅ តាមសភាពនៃការដឹកជញ្ជូនជាក់ស្តែង។ សកម្មភាពបែបនេះគឺអាចមើលដោយភ្នែក ទទេឃើញជារៀងរាល់ថ្ងៃ នៅតាមបណ្ដាច្រកព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃក្នុងភូមិសាស្ត្រខេត្ត កោះកុងតាមដែលទឹកនិងដែនគោក។បឋមi'm
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា