ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
គ្រួសារទីទាល់ចំនួន០៣គ្រួសារ បានទទួលគ្រឿងឧបភោគ បរិភោគពីលោក កែវ ធូ តំណាងក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន
Fri,17 January 2025 (Time 05:47 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 958នាក់)

ដោយមានការយកចិត្តទុកដាក់ និងមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃមួយចំនួននោះ លោក កែវ ធូ តំណាងឲ្យក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមិន ឯ.ក ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនដើម្បីចែកជូនដល់បងប្អូនចំនួន 03 គ្រួសារតាមរយៈសប្បុរសធម៌ ដែលស្ថិតនៅក្នុងមូលដ្ឋានឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ក្នុងនោះផងដែរ: លោក កែវ ធូ បានប្រាប់ដល់គេហទំព័រ( www.vojhotnews.com )ឲ្យដឹងថា: លោកតែងតែខ្វល់ខ្វាយជានិច្ច ចំពោះសុខមាលភាព ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនដែលរស់នៅក្នុងមូលដ្ឋានឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ហើយលោកបន្តឲ្យដឹងទៀតដែរថា: លោកតែងតែខ្វល់ខ្វាយជានិច្ច ដល់គ្រួសារទីទាល់ក្រ ដែលជួបការលំបាកដូចជា: ចាស់ជរា គ្មានទីពឹង និងជួបការខ្វះខាតជារឿយៗផងដែរ។
មិនតែប៉ុណ្ណោះសោតលោកតែងតែយល់ឃើញថា: សុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំសុខចិត្ត ស្រុកសណ្ដាន់ ខេត្តកំពង់ធំនេះ ក៏ដូចជាសុខទុក្ខរបស់លោកផងដែរ។ហើយលោកបញ្ជាក់ថា ក៏មិនមែនជាលើកទី១ដែរដែលធ្វើមនុស្សធម៌នេះ លោកតែងតែចែករំលែកការលំបាកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះទៅតាមលទ្ធភាពរបស់ក្រុមហ៊ុនដែលអាចធ្វើទៅបាន ទោះតិចក្តី ឬច្រើនក្តី ក៏លោកយល់ថាវាជាការចែករំលែកមួយដល់ ជីវភាពរស់នៅរបស់បងប្អូនក្នុងមូលដ្ឋានឃុំសុខចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំតែមួយផងដែរ។
លោកក៏បង្ហើបឲ្យដឹងទៀតថា: គ្រួសារនីមួយៗពិតជាចង់បានការរស់នៅជួបជុំ និងមានសន្តិភាព ហើយសន្តិភាពមានរហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារមានគុណបុណ្យថ្ងៃ ៧ មករាផងដែរ ទើបឲ្យពួកយើងទាំងអស់គ្នាបានរូបជួបជុំមានសន្តិភាព និងក៏ដោយមានការយកចិត្តទុកដាក់ពីប្រមុខនាំដ៏ឆ្នើម និងឈ្លាសវៃ របស់សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរទើបពួកយើងពួកយើងរស់នៅមានសន្តិភាពរហូតដល់សព្វថ្ងៃនេះ។
សូមបញ្ជាក់ផងដែរថា: គ្រួសារដែលទទួលបាននូវសប្បុរសធម៌នេះមានចំនួន 03 គ្រួសារហើយក្នុងមួយគ្រួសារៗទទួលបាន÷
-អង្ករផ្កាខ្ញីចំនួន 15 គីឡូ
-ទឹកត្រី01យួរ
-ទឹកស៊ីអុីវ01យួរ
-ត្រី.ខ01យួរ
-មីម៉ាម៉ា01កេះ
-រួមនិងថវិកាមួយចំនួនផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
41 នាក់
ម្សិលមិញ :
1200 នាក់
សប្តាហ៍នេះ :
4023 នាក់
ខែនេះ :
15096 នាក់
3 ខែនេះ :
39817 នាក់
សរុប :
861512 នាក់