ភ្នំពេញ៖នៅក្នុងអំណាចតួនាទីជាមេគយចល័តតំបន់៦ រួមមាន (ខេត្តព្រៃវែង, ខេត្តត្បូងឃ្មុំ , ខេត្តក្រចេះ , ខេត្តមណ្ឌលគីរី , ខេត្តរតនគិរី , ខេត្តស្ទឹងត្រែង) ដែលចំណុះឱ្យនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសរត់គេចពន្ធ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក ព្រាប គារ៉ាត់ ពិតជាមានអំណាចមិនធម្មតាឡើយ ដែលធ្វើឱ្យឈ្មួញរកសុីទាំងតូចទាំងធំត្រូវរត់សុំជួបជាមុន ឬអាចនិយាយបានថា ជាតំណែងកន្លែងខ្លាញ់ងាយស្រួលក្នុងការកើបលុយយកទៅធ្វើមានបានផ្ទាល់ខ្លួនយ៉ាងឆាប់រហ័សបំផុត។យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានក្នុងស្រុកមួយចំនួន និងប្រភពខ្លះៗពីក្រុមឈ្មួញបានឱ្យដឹងថា នៅក្នុងតំណែងជាមេគយចល័តតំបន់៦ ថែមទាំងមានតួនាទីជាអនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសរត់គេចពន្ធផងនោះ លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ) បានដាក់ពង្រាយមន្ត្រីគយក្រោមឪវាទ និងជនស៊ីវិលជាច្រើនកន្លែងតាមដងផ្លូវជាតិ និងតាមបណ្តាខេត្តនានាដែលស្ថិតក្រោមការគ្រប់គ្រងរបស់គយចល័តតំបន់៦ ដើម្បីប្រមូលលុយតាមរបៀបពុករលួយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញចូលពីប្រទេសវៀត ជាក់ស្តែងដូចជានៅចំណុចភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានទាំងឡានចាំដេញកាក់ស្ទាក់ឡានដឹកទំនិញណាដែលបើកហួសមិនព្រមចូលបង់លុយជាដើម។បើនិយាយពីតួនាទីជាមេគយចល័តតំបន់៦ នេះវិញអាចចាត់ទុកថា គឺជាតំណែងកន្លែងខ្លាញ់មិនធម្មតាឡើយ ដែលអាចធ្វើឱ្យ លោក ព្រាប គារ៉ាត់ (ហៅ សិដ្ធ) អាចរកចំណូលបានយ៉ាងក្រាស់ក្រែលក្នុង១ខែៗ ឬក្នុង១ឆ្នាំៗយកទៅធ្វើមានបានផ្ទាល់ផ្ទាល់ ហេតុដូច្នេះហើយបានជា លោក ព្រាប គារ៉ាត់ ក្រាញមិនព្រមបោះបង់ចោលតំណែងខ្លាញ់មួយនេះ ថែមទាំងអាចបន្តតំណែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ដោយឡែកពាក់ព័ន្ធប្រភពព័ត៌មានដែលបានលើកឡើងថា រាល់ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសវៀតណាមដូចជា បន្លែ ផ្លែឈើ ទំនិញចាប់ហួយ រួមនិងទំនិញផ្សេងៗជាច្រើនមុខទៀត គឺមន្ត្រីគយចល័តតំបន់៦ តម្រូវឱ្យមានការបង់លុយដូចជា ចំពោះរថយន្តសាំងយ៉ុងបង់លុយចាប់ពី (៨០មុឺនរៀល - ១លានរៀល) នេះមិនទាន់រាប់បញ្ចូលទៅដល់ប្រភេទរថយន្តខ្នាតធំផ្សេងៗទៀតផង ។ពាក់ព័ន្ធព័ត៌មានខាងលើយើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)ប្រធានគយចល័តតំបន់៦ និងជាអនុប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើសរត់គេចពន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រាល់ម៉ោងធ្វើការ ៕ភាគទី៤
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វឌ្ឍនភាពសហគមន៍តំបន់ការពារធម្មជាតិដូនក្រី ជាជម្រកដល់សំខាន់សម្រាប់ជីវៈចម្រុះនិងធនធានធម្មជាតិដ៏មានតម្លៃ ()
វីដែអូ
ចំនួនអ្នកទស្សនា