ថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន?
Sat,01 November 2025 (Time 10:47 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 40នាក់)

(vojhotnews) មេគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្រុងសំពៅពូន ខេត្តកណ្តាល សប្បាយចិត្តប្រមូលលុយពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកទាំងយប់ទាំងថ្ងៃ
     បើតាមប្រភព ច្បាស់ការពី មន្ត្រី នៅ ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បានអោយដឹងថា មេគយចល័តនិងមេគយ ច្រក ទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្រុងសំពៅពូន ខេត្តកណ្ដាល ប្រើ តួនាទី និង អំណាច ប្រមូល លុយ តាមរបៀប ពុករលួយ ដោយ គ្មាន ញញើត អ្វី ទាំងអស់។ ដោយឡែក មេគយចល័តនិងមេគយ ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ខេត្តកណ្ដាល គ្មានន៎ណាហ៊ានប៉ះពាល់ឡើយដោយសារ មាន ខ្នងបង្អែក ក្រាស់ នៅក្នុង អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា ទើបក្រុមលោកគយទាំងនោះហ៊ានធ្វើ អ្វីៗ តាម អំពើ ចិត្ត មិនញញើតអង្គភាពប្រឆាំងអំពើពុករលួយអ្វីទាំងអស់ ។
    ក្រុមគយចល័តនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ សាង ភាពល្បីល្បាញ ខាង ប្រព្រឹត្តរបៀបពុករលួយ យ៉ាង ឆាប់រហ័ស ក្រោយ ចូលកាន់ តំណង ជា ប្រធាន ការិយាល័យ គយ ច្រក ទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្រុងសំពៅពូន សហការគ្នាជាមួយមេគយចល័តបើកដៃអោយឈ្មួញ ធំៗ នាំចូល ទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខូចគុណភាពចេញពី ប្រទេសវៀតណាមចូលមក ប្រទេសខ្មែរ យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃគ្មានការត្រួតពិនិត្យអោយបានត្រឹមត្រូវនោះទេ!ទាំងនេះសបញ្ជាក់ឃើញថាជា ប្រភព ចំណូល ដ៏ សំខាន់ របស់ មេគយចល័តនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំដែល ល្បីល្បាញ ខ្លាំង ខាង ប្រព្រឹត្តរបៀបពុករលួយ ទំនិញ ដែល ឈ្មួញ តូចធំនាំ ចូល តាម ច្រក មួយនេះ បង់ពន្ធ ប្រមាណ 45 ទៅ 50 ភាគរយ តែប៉ុណ្ណោះ ហើយ ក្រៅពីនោះឈ្មួញ បែងចែក ផលប្រយោជន៍ ជា មួយ សមត្ថកិច្ចគយ សមត្ថកិច្ចជំនាញពាក់ពន្ធ័ប្រចាំច្រកយ៉ាង ត្រជាក់ចិត្ត ។
       ចំណែក ឈ្មួញ និង អាជីវករ តូចតាច ដែល នាំចូល ទំនិញ ចេញពី ប្រទេសវៀតណាមចូលមកប្រទេស ខ្មែរតាម ច្រក ទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្រុងសំពៅពូន ខេត្តកណ្ដាល ដែរនោះត្រូវ មេគយច្រកទ្វារនិងមេគយចល័ត គាប យក លុយ លើ តុ ក្រោម តុ ស្រេច តែ ចិត្តហើយ គ្មាន ឈ្មួញណា ហ៊ាន តវ៉ា ឡើយ ។
ប្រភពពីមន្ត្រី នៅ ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បានឲ្យដឹង ទៀតថា ក្រុម ឈ្មួញ សម្រុកនាំទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់ទំនិញខូចគុណភាពចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃជា ប្រភព ចំណូល ដ៍ធំរបស់ មេគយចល័តនិងមេគយច្រកទ្វារ ដ៍មហិមាប្រចាំច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ។
    បើហេតុនេះហើយ សូមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេត្តាពិនិត្យឡើងវិញនូវភាពមិនប្រក្រតីពុករលួយរបស់មេគយចល័តនិង មេគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ដែលបើក ដៃអោយឈ្មួញធំៗនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសប្រទេសវៀតណាម ចូលមកប្រទេសខ្មែរតាមច្រកមួយនេះយ៉ាងគំហ៊ុក ហើយមេគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំប្រើ អំណាច និង តួនាទី ប្រមូល លុយ លើតុក្រោមតុតាមរបៀបពុករលួយមិនញញើតអ្វីទាំងអស់បានយ៉ាងណានោះទេ៕មានត០៩៦៦៦៣៥១៦៨

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
92 នាក់
ម្សិលមិញ :
225 នាក់
សប្តាហ៍នេះ :
4724 នាក់
ខែនេះ :
13808 នាក់
3 ខែនេះ :
32421 នាក់
សរុប :
711271 នាក់