ថ្ងៃអង្គារ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ
Fri,03 October 2025 (Time 06:50 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 403នាក់)

ខេត្តកំពង់ធំ: អ្នកសារព័ត៌មាន មានតួនាទីសំខាន់ខ្លាំងណាស់ក្នុងសង្គម ហើយក៏មានទំនួលខុសត្រូវបំផុតក្នុងការបង្កើត និងផ្សព្វផ្សាយព័ត៌មានឲ្យបានដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋយល់ដឹង និងមានចំណេះដឹងមួយចំនួនបន្ថែមផងដែរ។
   ដូច្នេះហើយ ការសរសេរព័ត៌មានពិស្ដារជាកត្តាសំខាន់ខ្លាំងណាស់ ក្នុងការផលិត ឬរៀបចំព័ត៌មានឲ្យបានច្បាស់លាស់ ត្រឹមត្រូវ លំអិត និងអាចផ្ដល់ជាចំណេះដឹងដ៏ពេញលេញមួយ ដើម្បីបជ្រាបដល់អ្នកអាន អ្នកស្ដាប់ ឬទស្សនាអាចយល់បានកាន់តែច្បាស់អំពីហេតុការណ៍ ឬព្រឹត្តិការណ៍ដែលកំពុងកើតឡើងផងដែរ។
   ក្នុងវគ្គបណ្ដុះបណ្ដាលនេះដែរ លោក គីម  ចាន់ចាវ និពន្ធនាយកព័ត៌មាន និងជាតំណាងអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានជំរុញដល់សិក្ខាកាមអ្នកសារព័ត៌មានខេត្តកំពង់ធំទាំង ២០រូបថា÷ សូមបង្កើននូវការសរសេរព័ត៌មានឲ្យបានច្បាស់លាស់ លំអិត ត្រឹមត្រូវ ក្នុងការផលិតព័ត៌មានពិស្ដារ និងធ្វើយ៉ាងណាឲ្យខ្លឹមសារក្នុងអត្ថបទជាផ្នែកមួយនៃការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអាន អ្នកស្ដាប់ អាចយល់បានច្បាស់អំពីហេតុការណ៍ ឬប្រធានបទដែលយើងកំពុងចង់ប្រាប់ទៅកាន់ពួកគាត់។
   ថ្លែងក្នុងឱកាសនោះដែរ លោក កែវ សុខា និពន្ធនាយកព័ត៌មាន និងជាអ្នកសម្របសម្រួលជាគ្រូឧទេសដែលមានបទពិសោធន៍ក៏បានផ្ដល់នូវបទពិសោធន៍ ចំណេះដឹងបន្ថែមផងដែលថា÷ ធ្វើយ៉ាងណាក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវអនុវត្តការផលិតព័ត៌មានប្រកបដោយវិជ្ជាជីវៈ នៃរបបសារព័ត៌មាន និងជាពិសេសក្នុងវគ្គសិក្សានេះពិតជាមានសារៈសំខាន់ណាស់ក្នុងការផលិត សរសេរព័ត៌មាន ដោយយើងត្រូវផ្ដោតលើមុំព័ត៌មានដែលជាចំណុចផ្ដោតនៃសាច់រឿងដែលអ្នកសារព័ត៌មានកំណត់យកធ្វើជាប្រធានបទ នឹងត្រូវតែចងចាំទ្រឹស្ដីរបស់ពាក្យថា: (P3)នេះឲ្យបាន ព្រោះវាជាប្រភពមុំ ដែលអ្នកសារព័ត៌មានត្រូវកំណត់ជាប្រភពនៃសាច់រឿង ហើយអត្ថន័យនៃពាក្យថា(P3)នេះមានន័យថា:( P1)មកពីពាក្យថា:People(មនុស្ស) (P2 )មកពីពាក្យថា: Place (ទីកន្លែង) (P3)មកពីពាក្យថា: Paper (ឯកសារ)។
   លោកបន្តដែលថា÷ សូមឱ្យសិក្ខាកាមទាំងអស់ធ្វើយ៉ាងណាឲ្យមានការសរសេរព័ត៌មាន(បែបមិនចេះរីកស្ងួត)ដោយផ្អែកលើការយកចិត្តទុកដាក់តាមដានទៅលើបណ្ដាញសង្គម ផេក សង្គមស៊ីវិល និងសហគមន៍ ជាពិសេសរឿងរ៉ាវដែលកំពុងតែផ្ទុះលើបណ្ដាញសង្គម និងរក្សាទំនាក់ទំនងជាមួយប្រភពឲ្យកាន់តែប្រសើរឡើង។
   ជាមួយគ្នានេះផងដែរ លោកស្រី ជា សុខនី គ្រូឧទ្ទេស ជាតំណាងអង្គការ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានជំរុញដល់សិក្ខាកាមអ្នកសារព័ត៌មានខេត្តកំពង់ធំទាំង ២០រូបថា÷ អ្នកថតរូបព័ត៌មាន គួរតែមានជំនាញ និងយល់ដឹងពីបច្ចេកទេសថតរូប និងមាតិកាព័ត៌មាន ការប្រើប្រាស់កាមេរ៉ា និងឧបករណ៍ ការជ្រើសមុំ និងចំណុចសំខាន់ថតរូបឲ្យមានស្តង់ដារ រូបភាពច្បាស់ កំណត់កម្រិតពន្លឺ អត្ថន័យនៃរូបភាពព័ត៌មានដែលយើងចង់ប្រាប់ដល់សាច់រឿង ឬឆ្លុះបញ្ចាំងពីរឿងរ៉ាវ ស្ថានភាពដែលយើងយល់ថារូបភាពព័ត៌មាននេះអាចជួយបញ្ជាក់ពីអត្ថបទ ឬប្រាប់ពីអ្វីដែលយើងចង់ឲ្យអ្នកមើល អាន ស្ដាប់យល់បាន។
   មិនតែប៉ុណ្ណោះលោកស្រីបន្តថា÷ សូមឲ្យអ្នកសារព័ត៌មានយើងទាំងអស់ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការចុះបំពេញបេសកកម្មយកព័ត៌មាន ទាំងទៅ នឹងត្រឡប់មកឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើបាន។
   សិក្ខាកាមក្នុងវគ្គសិក្សានេះមួយចំនួនលើកឡើងថា÷ វគ្គសិក្សានេះបានផ្ដល់ឲ្យគាត់នូវចំណេះដឹងយ៉ាងច្រើន ក្នុងការផលិតព័ត៌មានពិស្ដារ ក៏ដូចជាការសរសេរព័ត៌មាន ទាំងរបៀបថតរូបព័ត៌មាន និងបានផ្ដល់នូវបទពិសោធន៍ល្អៗជុំវិញវិស័យសារព័ត៌មានផងដែរ។
   សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលនេះសំណូមពរដល់លោកគ្រូ អ្នកគ្រូ ឧទ្ទេសតំណាងឲ្យអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា÷សូមឱ្យមានវគ្គសិក្សាផ្សេងៗបន្តទៀតនៅពេលខាងមុខផងដែរ។
   សុំបញ្ជាក់ថា÷ សិក្ខាសាលាស្ដីពីការផលិតព័ត៌មានពិស្ដារនេះ មានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៣០  ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលាឆ្នាំ២០២៥ បានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ធំ អគារក្រុមប្រឹក្សាខេត្តកំពង់ធំ ព្រមទាំងមានការប្រគល់ជូននូវ វិញ្ញាបនិបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមអ្នកសារព័ត៌មានខេត្តកំពង់ធំទាំង២០រូបផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
584 នាក់
ម្សិលមិញ :
334 នាក់
សប្តាហ៍នេះ :
3402 នាក់
ខែនេះ :
12436 នាក់
3 ខែនេះ :
37847 នាក់
សរុប :
855693 នាក់