ថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ!
Wed,22 October 2025 (Time 09:07 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 281នាក់)

ខេត្តតាកែវ) លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិនស្រុកគីរីវង់ ខេត្តតាកែវ កំពុងល្បីរឿង រាយមន្រ្តីគយនិងជនសុីវិលតាមផ្លូវប្រមូលផ្ទុយពីនីតិវិធីគយ អាជីវករ តូចតាចដឹកទំនិញចេញពី ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនបានត្អូញត្អែរថា”៖លោក កែវ ផានមេគយច្រកទ្វារព្រំដែន អន្តរជាតិ ភ្នំ ដិន ស្រុកគិរីវង់ ខេត្តតាកែវ កំពុងអារកខ្យង បានដាក់មន្ត្រីគយនិងជនសុីវិលអោយទៅសំកុកចាំប្រមូលលុយខុសនីតិវិធីប្រមូលពន្ធគយ តាមគោលដៅផ្លូវសាធារណៈជាច្រើន ដូចកុកចាំចឹកចង្វារពេលទឹកឡើង ក្រោមហេតុផល ប្រមូលលុយពីទំនិញគេចពន្ធ.បង់ពន្ធមិនគ្រប់ ,ទំនិញលោតឆ័ត្រនិងទំនិញខូចគុណភាពពីប្រទេសវៀតណាម ចូលប្រទេសកម្ពុជា។
ប្រភពដដែលបន្តថា៖ពួកគាត់ ជាអ្នករកលុយគ្រាន់តែបានម៉ារស់ៗ ពេលនេះរកលែងបានហើយ ដោយសារតែ លោក កែវ ផាន ប្រធានគយច្រកទ្វារអន្តរជាតិភ្នំដិន គាត់ប្រឹងអារកខ្យង!  រឿងនេះសង្ស័យថាអាចមកពីមានកាបើកដៃ ពីមេសាខាគយនិងរដ្ឋាករខេត្តតាកែវដែរ ទើបមេសាខារក្សា ភាព ស្ងៀមស្ងាត់អោយ ឈឹង បណ្តោយអោយលោក កែវ ផាន ធ្វើអ្វីៗខុសច្បាប់តាមតែអំពើចិត្តមិនបាច់ញញើតច្បាប់មិនបាច់អាណិតពលរដ្ឋក្រីក្រនោះទេ។
ក្រុម ឈ្មួញ និង អាជីវករដដែលបន្តថា៖រឿងដែលកាន់តែយ៉ាប់រកសុីគឺ បើ ទោះបីជាពួកគាត់នាំចូល ទំនិញតិចតួច បានបង់ពន្ធ ត្រឹមត្រូវ នៅច្រកទ្វារភ្នំដិនរួចហើយក្តី ក៏ចៀស មិន ផុត ពី ការបង់លុយ លើ តុ ក្រោម តុ តាម ការកំណត់ របស់ មន្រ្តីគយនៅច្រកទ្វារនិងមន្ត្រីព្រមទាំង ជន់សុីវិលនៅចាំចឹកតាមផ្លូវថែមទៀតដែរ ពួកគេទាំងនោះមិនលើករំលងនោះទេ។
ប្រភពបន្តថា៖លោក កែវ ផាន ប្រើ តួនាទីជាមេគយច្រកភ្នំដិនទៅប្រមូលលុយស្រង់ដើមផ្ទុយពីកោលការន៍ប្រមូលពន្ធគយឥតអាសូរ ។លោកផាន បានមានទំនាក់ទំនងដោយសម្ងាត់ជាមួយឈ្មួញធំៗ បើកដៃអោយក្រុម ឈ្មួញ ធំៗទាំងនោះ សម្រុក ដឹកជញ្ជូន ទំនិញ ដែលមានភាពមិនប្រក្រតីជាច្រើនប្រភេទ    ពីវៀតណាមចូល មក កម្ពុជា បានយ៉ាង សុខស្រួល បែរជាសង្កត់កអ្នករកសុីមួយគែរៗទៅវិញ។
ក្រុមអាជីវករតូចតាចខាងលើ ដែលអះអាងថាខ្លួនរងទុក្ខ បានសំណូមពរទៅដល់ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី.រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកគយនិងរដ្ឋាករកម្ពុជា និងលោក វ៉ី សំណាង អភិបាល ខេត្តតាកែវ មេត្តាជួយពិនិត្យលើកិច្ចការលោកកែវ ផានឡើងវិញផង នូវភាព មិនប្រក្រតីរបស់លោកកែវ ផាន និងប្រធានច្រកទ្វារព្រំដែនលោកនួន សារ៉ែន និងបក្សពួកដែលឃុបឃិតគ្នាជាប្រព័ន្ធ  ក្នុងការបើកភ្លើងខៀវអោយឈ្មួញធំៗសម្រុកដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមតែអំពើចិត្ត តែបែរជាអារកខ្យង សង្កត់ក អ្នករកសុីត្រឹមតែមួយគែរៗ នៅព្រំដែន ដែលប្រើវិធី ដាក់អន្ទាក់ ក្រោមរូបភាពបង្រាបបទល្មើសប្រមូលពន្ធចូលរដ្ឋ ដោយប្រើមន្ត្រីនិងជនសុីវុិល ខ្លះខ្វះសុជីវធ៌ម សីលធ៌ម ផ្ទុយនីតិវិធីសេចក្តីណែនាំក្នុងការអនុវត្តការប្រមូលពន្ធគយកម្ពុជា ប៉ុន្តែបើកដៃចំពោះថៅកែធំៗ សង្កត់កអ្នករកសុីម៉ាគែរៗ យ៉ាងអយុត្តិធ៌មខ្លាំងដៃពេក៕

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
188 នាក់
ម្សិលមិញ :
389 នាក់
សប្តាហ៍នេះ :
2830 នាក់
ខែនេះ :
13159 នាក់
3 ខែនេះ :
46505 នាក់
សរុប :
809253 នាក់