ថ្ងៃអង្គារ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.!
Tue,21 October 2025 (Time 12:15 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 215នាក់)

ខេត្តតាកែវ ៖ ប្រភព​ពី​ក្រុម​អាជីវករ​តូចតាចរកសុីដឹកជញ្ជូនទំនិញចេញពី​ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ បានអោយដឹងថា លោក កែវ ផាន ប្រធានគយច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ស្រុកគិរីវង់ ខេត្តតាកែវ ទើបឡើងកាន់តំណែងថ្មី កំពុង​ត្រូវប៉ាន់និងទំនិញគេចពន្ធ.ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់និងទំនិញខូចគុណភាពដែលឈ្មួញដឹកចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងច្រករបៀងផ្សេងៗមួយចំនួនទៀតនៃខ្សែរក្រវ៉ាត់ ព្រំដែនខេត្តតាកែវ យ៉ាង​ពេញទំហឹងដោយមានអាងខ្នង​បង្អែកនៅពីក្រោយចាំ​ជួយ​បិទបាំង​នូវភាពមិនប្រក្រតីរបស់លោក កែវ ផាន ប្រធានគយច្រកទ្វារអន្តរជាតិភ្នំដិនមួយនេះទើបហ៊ាន​ធ្វេី​អ្វីៗតាម​អំ​ពេីចិត្ត។

បើ​គ្មាន​កា​របេី​ក​ភ្លេីង​ខៀវ​ពី សំណាក់មេៗធំនៅខាងលើនោះទេលោក កែវ ផាន ប្រធានគយច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិននិងលោក នួន សារ៉ែន ប្រធានស្នាក់ការច្រកភ្នំដិន មិន​អាច​ធ្វើ​អ្វីៗ​តាម អំពើចិត្ត​បានឡើយ ចំណែកលោកមេសាខាគយនិងរដ្ឋាករខេត្តតាកែវ រក្សា​ភាព​ស្ងៀមស្ងាត់​ បណ្ដោយអោយ លោក កែវ ផាន ប្រធានគយច្រកទ្វារអន្តរ ជាតិភ្នំដិនឡើងកាន់តំណែងថ្មីហ៊ានធ្វើអ្វីៗតាម អំពើចិត្តមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយនោះឡើយ។​
​ប្រភពក្រុម​ឈ្មួញ​និង​អាជីវករនាំចូល​ទំនិញ​នឹងបន្លែផ្លែឈើចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន បាន​បង្ហេីប​អោយដឹងថា បើ​ទទោះប្បីពួកគាត់នាំចូល​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវរួចរាល់ហើយក៏ដោយចៀស​មិន​ផុត​ពី​ការបង់លុយ​លើ​តុ​ ក្រោម​តុ តាម​ការ កំណត់​របស់​មន្រ្តីគយនិងលោកលោក កែវ ផាន ប្រធានគយដឹងលោក នួន សារ៉ែន ប្រធានស្នាក់ការច្រកភ្នំដិនមិនអាចរំលងបាន។​

​បើយោងតាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ស្រុកគីរីវង់ ខេត្តតាកែវ បានអោយដឹងថា ចាប់តាំងពីលោក កែវ ផាន ឡើងកាន់តំណែងថ្មី ជាប្រធានគយច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិនមកបានប្រើ​តួនាទីនិង អំណាចខំប្រមូលលុយដើប្បីស្រង់ដើម តាមរបៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អង្គភាពប្រឆាំងអំពើពុករលួយអ្វីទាំងអស់។​និងបើកដៃអោយក្រុម​ឈ្មួញ​ សម្រុក​ដឹកជញ្ជូន​ទំនិញ​ជាច្រើន​ប្រភេទចេញពី​ប្រទេសវៀតណាមចូល​មក​ប្រទេសកម្ពុជា តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន និងច្រករបៀងមួយចំនួនទៀតនៃខ្សែរក្រវ៉ាត់ព្រំដែនខេត្តតាកែវ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោកលោក កែវ ផាន ប្រធាគយច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ដែល​មាន​ខ្នងបង្អែក​រឹងមាំ នៅពីក្រោយទេីប​គ្មានអ្នកណា​ហ៊ាន​មកប៉ះពាល់នឹង ទុក្ខឲ្យ​ក្ដោប​សេដ្ឋិកិច្ច​ម្នាក់ឯងដើម្បីស្រង់ដើមធ្វើ មានធ្វើបានយ៉ាង​សុខស្រួល។​

ទន្ទឹម​នឹង​នេះ​ឈ្មួញ​ដែល​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន មានដូចជា៖(មាន់ ត្រី សាច់ បន្លែ ផ្លែឈើ ដូង សាវម៉ាវ…គ្រឿងកំប៉ុងភេសជ្ជៈ) ទំនិញផ្សេងៗច្រើនប្រភេទទៀត ក៏​ជា​ប្រភព​ចំណូល របស់លោកលោក កែវ ផាន ប្រធានគយដ៍មហិមា កំពុងតែ​ល្បីល្បាញ​ខាង​ប្រព្រឹត្តរបៀបអំពើពុករលួយ យ៉ាង​ពេញបន្ទុក ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន​ ។​

ហេតុនេះហើយទើបក្រុមអាជីវករតូចតាចរកស៊ីដឹកជញ្ជូនទំនិញបន្តិបន្ទួចចេញចូលតាមច្រកមួយនេះសូមសំណូមពរទៅដល់ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ. ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមនិងឯកឧត្តម វ៉ី សំណាង អភិបាល ខេត្តតាកែវ មេត្តាពិនិត្យឡើង វិញខ្លះផងជាពិសេសឯកឧត្តម ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរ​ចាត់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវភាព​មិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក កែវ ផាន ប្រធានគយច្រកទ្វារអន្តរជាតិភ្នំដិន និងបក្សពួកឃុបឃិតគ្នាជាប្រព័ន្ធបើកភ្លើងខៀវអោយឈ្មួញធំៗសម្រុកដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀត ណាមចូលមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងច្រករបៀងមួយចំនួនទៀតនៃខ្សែរក្រវ៉ាត់ព្រំដែនខេត្តតាកែវយ៉ាងពេញបន្ទុក៕

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គីភ័យលេបត្របាក់កុដិមួយខ្នង ស្ថិតនៅវត្តពោធិរុក្ខារាម ហៅវត្តពោធិរោង ស្ទើរសល់តែផេះ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម ខិតខំរកចំណូលគយនៅឆ្នាំ២០២៥ ប្រមូលបានជិត៣.២ពាន់លានដុល្លារ លើសផែនការរហូតដល់ ២៤% (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឃួន ប៉ក់ តំណាងប្រជាជន ១៨ គ្រួសារ កើតទុកមិនសុខចិត្តចំពោះ ឈ្មោះ ភឺន ផល្លា និងឈ្មោះ ង៉ាន់ ភិរុណ រំលោភកាក់កាប់ដីមានថ្លង់រួប! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គួច ចំរើន អភិបាលខេត្ត មើលំលងរោង ចក្រផលិត បារី ក្លែងក្លាយរបស់ចិនមួយនេះ កំពុង តែទទួលរងនូវការរិះគន់ពីសំណាក់ មហាប្រជាពលរដ្ឋ យ៉ាងខ្លាំង តែម្ដង ដោយ ស្ដុកទុកបារី រាប់សិបតោន រួច បញ្ជូន ទៅក្រៅប្រទេស ដោយគេច ពន្ធ ទៀតផង ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី គួង មេក្លោង Online Scams តុលាការ ចេញដីកាឃុំខ្លួន (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
440 នាក់
ម្សិលមិញ :
360 នាក់
សប្តាហ៍នេះ :
2705 នាក់
ខែនេះ :
15238 នាក់
3 ខែនេះ :
45284 នាក់
សរុប :
764366 នាក់