ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម គង់ វិបុលអគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយដល់វិនិយោគិនចិន នូវឱកាសវិនិយោគ សក្តានុពល និងកត្តាអំណោយផលនានានៃការធ្វើពាណិជ្ជកម្មនៅកម្ពុជា
Mon,23 September 2024 (Time 08:33 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 509នាក់)

ការអំពាវនាវ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម គង់ វិបុលបានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដា រចូលរួមក្នុងវេទិកា ធុរកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងស៊ិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញពីសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCIA)ដោយឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវ និងអញ្ជើញតំណាងសហគ្រាសទាំងអស់មកទស្សនានៅប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីសិក្សាឈ្វេងយល់ពីស្ថានភាពពិតប្រាកដ និងកត្តាអំណោយផលនានារបស់ប្រទេសកម្ពុជាក្នុងការចូលមកបណ្តាក់ទុនវិនិយោគប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ ចៀសវាងការយល់ច្រទ្បំណាមួយតាមរយៈព័ត៌មានមិនពិតប្រាកដនិងមិនគ្រប់ជ្រុងជ្រោយ។វេទិកានេះមានការចូលរួមពីតំណាងសហគ្រាសប្រកបអាជីវកម្មប្រមាណជាង ៤០០ សហគ្រាស។
វេទិកានេះមានត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិង លើកកម្ពស់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា-ចិន តាមរយៈការផ្សព្វផ្សាយនូវឱកាសវិនិយោគ សក្តានុពល និងកត្តាអំណោយផលនានានៃការធ្វើពាណិជ្ជកម្ម ឧស្សាហកម្មក្នុង ប្រទេសទាំងពីរ ក៏ដូចជាការផ្គូផ្គងពាណិជ្ជកម្មរវាងវិនិយោគិនរវាងប្រទេសទ្វេភាគីផងដែរ។
តាមរយៈវេទិកាធុរកិច្ចនិងពាណិជ្ជកម្ម កម្ពុជា-ចិន នេះ ឯកឧត្តម គង់ វិបុល បានចែករំលែកជូនតំណាងសហគ្រាស ដែលបានចូលរួមឱ្យបានជ្រាបអំពីបរិយាកាសវិនិយោគជាទូទៅ ក៏ដូចជាកត្តាអំណោយផលនានារបស់ប្រទេសកម្ពុជា រួមទាំងកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជាជាប្រមុខដឹកនាំ ក្នុងការបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអំពាវនាវ និងអញ្ជើញតំណាងសហគ្រាសទាំងអស់មកទស្សនានៅប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីសិក្សាឈ្វេងយល់ពីស្ថានភាពពិតប្រាកដ និងកត្តាអំណោយផលនានារបស់ប្រទេសកម្ពុជាក្នុងការចូលមកបណ្តាក់ទុនវិនិយោគប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ ចៀសវាងការយល់ច្រទ្បំណាមួយតាមរយៈព័ត៌មានមិនពិតប្រាកដនិងមិនគ្រប់ជ្រុងជ្រោយ។
ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ចអំណោយផលរបស់កម្ពុជា បើទោះបីជាបានឆ្លងកាត់នូវវិបត្តិនានានាពេលកន្លងមក និងការផ្ដល់ការលើកទឹកចិត្តពន្ធដារដល់វិនិយោគិនដែលបណ្ដាក់ទុននៅប្រទេសកម្ពុជា បន្ថែមលើការទទួលបានអត្ថប្រយោជន៍ផ្សេងៗ ទៀតដែលទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីនិងទ្វេភាគីនានាដែលមានជាធរមាន។
នាឱកាសនេះដែរ ឯកឧត្តមក៏បានផ្តល់ឱកាសដល់អ្នកចូលរួមលើកជាសំណួរនានា និងបានផ្តល់ការបកស្រាយយ៉ាងក្បោះក្បាយជូនផងដែរ។ លើសពីនេះ ដើម្បីផ្ដល់សេចក្ដីទុកចិត្តនិងភាពជឿជាក់បន្ថែមទៀតជូនតំណាងសហគ្រាសក្នុងការមកបណ្ដាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ឯកឧត្តម គង់ វិបុល បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តផ្ដល់ការគាំទ្រនានា ជាពិសេសពាក់ព័ន្ធនឹងពន្ធដារជូនដល់សហគ្រាស។
ជារួមវេទិកាធុរកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន នេះ បានប្រព្រឹត្តទៅដោយទទួលបានលទ្ធផលផ្លែផ្កាយ៉ាងល្អ ប្រកបដោយ ភាពជោគជ័យ ព្រមទាំងទទួលបានការវាយតម្លៃពីអ្នកចូលរួមជាវិជ្ជមាន និងប្រកបដោយភាពកក់ក្តៅ ជាពិសេសការបង្ហាញនូវ ចំណាប់អារម្មណ៍ក្នុងការអញ្ជើញមកទស្សនា និងបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសទស្សនកិច្ចនេះដែរ ឯកឧត្តមបានទទួលជួបជាមួយវិនិយោគិនចិនសំខាន់ៗមួយចំនួនដែលកំពុងប្រកបអាជីវកម្មនៅប្រទេសកម្ពុជា ដូចជាក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលនៃប្រទេសចិនដែលមានការធ្វើដំណើរមកប្រទេសកម្ពុជា និង ក្រុមហ៊ុន BYD ដែលមានគម្រោងវិនិយោគលើរោងចក្រដំឡើងរថយន្តអគ្គិសនីនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាសំណេះសំណាល ក៏ដូចជាផ្តល់ការពិគ្រោះយោបល់ផ្នែកពន្ធដារនានានិងដោយផ្ទាល់ជូនវិនិយោគិនទាំងនោះ សំដៅគាំទ្របន្ថែមទៀតដល់គោល នយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញនិងលើកទឹកចិត្តចំពោះការវិនិយោគក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមបានអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន Huawei ដោយផ្តោតលើការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឆ្លាតវៃនានា និងបញ្ញាសិប្បនិម្មិត (AI) ជាពិសេស បច្ចេកវិទ្យាពាក់ព័ន្ធនឹងការគាំទ្រដល់ការគ្រប់គ្រងប្រមូលចំណូលពន្ធ និងការផ្តល់សេវា អ្នកជាប់ពន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
កិច្ចជំនួបនិងទស្សនកិច្ចនេះ ក៏បានបញ្ចប់ប្រកបដោយលទ្ធផលផ្លែផ្កាល្អប្រសើរ និងក្រោមស្មារតីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការទទួលខុសត្រូវខ្ពស់ ក្នុងន័យសម្រួលដល់បរិយាកាសធុរកិច្ចរវាងប្រទេសទាំងពីរ និងជាពិសេសជំរុញការទាក់ទាញវិនិយោគិន លើវិស័យសំខាន់ៗក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលអនាគត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
318 នាក់
ម្សិលមិញ :
343 នាក់
សប្តាហ៍នេះ :
2044 នាក់
ខែនេះ :
12668 នាក់
3 ខែនេះ :
36772 នាក់
សរុប :
830702 នាក់