ថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
រុមហ៊ុនប៉ូលី ចិន្តាករណីមិនប្រក្រតីរឿងគម្រោងកសាងស្ពាន៤០លើផ្លូវជាតិលេខ៤ប្រើថវិកាធនាគារពិភពលោក តម្លៃច្រើនលានដុល្លាមិនមានសិទ្ធិក្នុងការកសាង ដំណើតាមបច្ចេកទេសមិនល្អបាន ..? សូមរដ្ឋមន្ត្រីក្រសួងសាធារណការ និងក្រសួងហិរញវត្ថុ ចុះត្រួតពិនិត្យផង!
Thu,12 September 2024 (Time 09:39 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 37នាក់)

ភ្នំពេញ៖តាមប្រភពពីមហាជន និងអ្នកធ្វើដំណើរតាមផ្លូវលេខ៤ នេះមានការខកចិត្តយ៉ាងខ្លាំងចំពោះការសាងសង់ស្ពានតាមផ្លូវជាតិលេខ៤នេះ ដោយសារគ្រប់ការដ្ឋានស្ទើរទាំងអស់ បង្ករការរំខានស្ទះចរាចរណ៍ផងខាតពេលវេលាផងពិសេសពេលមានភ្លៀងម្តងៗធ្វើអោយគ្រប់រថយន្តឆ្លងកាត់មានភាពរអិលពិបាកធ្វើដំណើរយ៉ាងខ្លាំងរហូតបង្ករគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សជាច្រើនលើកនៅពេលរថយន្តឆ្លងកាត់និងវាងលើការដ្ឋានទាំងនះទៀតផង។ តើក្រសួងសារធារណការនិងដឹកជញ្ចូនដែលជាក្រសួងជំនាញមានបានជ្រាបបញ្ហានេះទេ ? ពិសេសម្ចាស់ថវិកាផ្ទាល់គឺធនាគារពិភពលោកតើបានដឹងបញ្ហានេះដែរឬទេ …? ។ តាមកញ្ចប់គម្រោងថវិកាទឹកប្រាក់រាប់លានរបស់ធនាគារពិភពលោក (World Banks ) ដែលក្រុមហ៊ុនប៉ូលី ចិន្តាបានសិទ្ធិកសាងស្ពានឡើងវិញទាំងអស់តាមបណ្តោយផ្លូវជាតិលេខលេខ៤សរុបប្រមាណជាង៤០ស្ពាននោះ ត្រូវបានមហាជននិងក្រុមអ្នកបច្ចកទេសស្ពាននៃក្រសួងសារធារណការនិងដឹកជញ្ចូូនលួចបង្ហើបអោយដឹងថាគ្រប់ការដ្ឋានហាក់មិនមានសកម្មភាពទៅមុខឡើយ មិនដឹងមកពីបញ្ហថវិកាឬបញ្ហាបច្ចេកទេសឡើយ.. ? បណ្តាលអោយគ្រប់ការដ្ឋានស្ពានដែលកំពុងសាងសង់ត្រូវស្ទះដំណើរការរាប់ខែឆ្នាំមកហើយមិនទៅមុខឡើយ.. ។
គួរបញ្ចាក់ថារយៈពេលជិត១ឆ្នាំមកនេះក្រុមហ៊ុនប៉ូលីចិន្តា បានសាងសង់ស្ពានបានប្រមាណចំនួន៣ទៅ៤ស្ពានប៉ុណ្ណោះក្នុងចំណោមស្ពានជាង៤០ តាមបណ្តោយផ្លូវជាតិលេខ៤ ដែលក្រុមហ៊ុនបានសិទ្ធកសាងកន្លងមក ក្រោមគម្រោងថវិការរាប់លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលកម្ពុជាបានកម្ចីពីធនាគារពិភពលោក។

តាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់នៃក្រសួងសារធារណការនិងដឹកជញ្ជូនបានអោយដឹងថា ក្រុមហ៊ុនប៉ូលី ចិន្តានេះ ត្រូវបានគេលួចបង្ហើបអោយដឹងថាក្រុមហ៊ុនមួយនេះបានគម្រោងធ្វើផ្លូវ ស្ពានថ្នល់ជាច្រើនកន្លែងក្នុងប្រទេសកម្ពុជាដែលសុទ្ធតែគម្រោងថវិការបរទេសក្រោមឥណ្ឌទានពីធនាគារពិភពលោក រាប់សុឹបលានដុល្លា តែគ្រប់គម្រោងមិនត្រូវបានធ្វើអោយបានចប់ឡើយ ប្រៀបបានធ្វើនំឥតម្សៅដូចឆ្នេះដែរ ។ បើទោះប្បីកន្លងមកក្រុមហ៊ុននេះធ្លាប់មានបញ្ហាដោយលក្ខណៈបច្ចេកទេស ឬ មិនមានលក្ខណៈគ្រប់គ្រាន់ក៍ដោយ ក៍ក្រុមហ៊ុននេះដាក់ដេញថ្លៃជាប់ បានគម្រោងអន្តរជាតិធ្វើដែរ… ។

ករណីគម្រោងធ្វើស្ពានតាមបណ្តោយផ្លូវជាតិលេខ៤ជាដើម មិនដំណើរទៅមុខរាប់ខែ .. ហេតុអ្វីបានក្រសួងសារធារណការនិងធនាគារពិភព មិនមានចំណាត់ការចំពោះក្រមហ៊ុនមួយនេះ ..? បញ្ហាការខកខាននិងសកម្មភាពធ្វើមិនទៅមុខតាមគម្រោង..ការដ្ឋានបើកខ្វះលក្ខណៈបច្ចេកទេសជាដើមលនិង.ល ឬមួយក្រុមហ៊ុនប៉ូលី ចិន្តានេះមានករណីពិសេសអីហើយ បានគ្មានស្ថាបន័សមត្ថកិច្ចណាហ៊ានចំណាត់ការ..? មិនខុសពាក្យស្លោក « ជិៈសេះមើលផ្កា» ដូចប្រសាសាន៍សម្តេចតេជោ ហ៊ុន សែន តែងតែលើឡើងចំពោះមន្ត្រីអសកម្មមួយចំនួនកន្លងមកនោះទេ ..។

ប្រភពពីមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងសារធារណបានបង្ហើបអោយដឹងថាក្រុមហ៊ុនប៉ូលី ចិន្តានេះធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយលោកស វាសនា ដែលជាមន្ត្រីជាន់ខ្ពស់និងជាមនុស្សមានឥទ្ធិពលម្នាក់នៅធនាគារពិភពលោកប្រចាំនៅកម្ពុជា ទើបបានរាល់គម្រោងរបស់World Banks តែងតែបានក្រុមហ៊ុនមួយនេះសាងសង់ជាហូរហែរមកម្លេះ។

មហាជនគ្រប់អ្នកអ្នកធ្វើដំណើរដែលបានឆ្លងកាត់ការដ្ឋានផ្លូវជាតិ លេខ៤ ពួកគាត់ស្នើរសុំដល់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសលោកស្រី Tania Meyer (ថាញ៉ា មេយ័រ) ប្រធានគ្រប់គ្រងថ្មីធនាគារពិភពលោកប្រចាំកម្ពុជា ដែលជាម្ចាស់ថវិការគម្រោង គួរត្រួតពិនិត្យឡើងវិញចំពោះក្រុមប៉ូលី ចិន្តា ដែលបានទទួលគម្រោងសាងសង់ស្ពានខាងលើនេះ។ ពិនិត្យលើក្រុមហ៊ុន ប៉ូលី ចិន្តា ដែលបានសាងសង់មានការយុីតយ៉ាវយ៉ាងដូច្នេះ ពិសេសគ្រប់ផ្លូវវៀងឆ្លងកាត់ដូចជាផ្លូវចុះឋាននរកអីចុឹង សូមអោយធនាគារពិភពលោក ដែលជាឥណ្ឌទាន គួរពិនិត្យបញ្ហារបស់ក្រុមហ៊ុនប៉ូលី ចិន្តា ឡើងវិញ។ ព្រោះថា ប្រជាជនលោកមិនបានយល់ពេលឃើញមានបញ្ហាបែបបនេះ ពួកគាត់បន្ទោសតែរដ្ឋាភិបាលតែប៉ុណ្ណោះ ។
ទោះបីយ៉ាងណាក៏ដោយសារព័ត៏មានយើងនឹងព្យាយាមទំនាក់ទំនងទៅក្រុមហ៊ុន ប៉ូលី ចិន្តា និងក្រសួងធាសារណៈការ ដើម្បីឆ្លើយបំភ្លឺអំពីបញ្ហាផ្សេងៗដែលធ្វើឲ្យអាក់ខានដល់គម្រោងជាពិសេស គឺ ការដ្ឋានទាំងអស់ដែលមើលឃើញថាមានបញ្ហាកន្លងមក ដូច្នេះអង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីក្រុមហ៊ុន ប៉ូលី ចិន្តា និងក្រសួងធាសារណៈការ ព្រមទាំងធនាគារពិភពលោកប្រចាំកម្ពុជានោះទេ ចំពោះបញ្ហាអសកម្មទាំងអស់នេះ ។

ចំពោះរឿងនេះ គ្រាន់តែចង់ផ្សព្វផ្សាយព័ត៌មានពិត ជូនថ្នាក់ដឹកនំារាជរដ្ឋាភិបាលឲ្យឃើញ ឃើញទិដ្ឋភាពច្បាប់ៗដោយមិនសំដៅធ្វើការរិះគន់បុគ្គល ឬ ស្ថាប័នពាក់ព័ន្ធចំពោះការធ្វេសប្រហែសលើការវាយតម្លៃគុណសម្បត្តិរបស់មន្រ្តីជាសមត្ថកិច្ចណាមួយឡើយ។ ហើយក៏មិនអាចកាត់សេចក្តីថាករណីខាងលើនេះវាទៅជាយ៉ាងណាដែរ ប៉ុន្តែប្រសិនបើវាមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពពុករលួយ ឬការប្រព្រឹត្តិមិនត្រឹមត្រូវក្នុងប្រតិបត្តិការខាងលើពិតមែន ស្ថាប័នពាក់ព័ន្ធគួរតែពិនិត្យពិចារណាឡើងវិញ និងស៊ើបអង្កេតស្រាវជ្រាវឱ្យបានច្បាស់លាស់ដើម្បីយកមកអនុវត្តតាមច្បាប់នៃព្រះរាជណាចក្រកម្ពុជា៕សូមអានភាគបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេសាខាគយខេត្តព្រះសីហនុ កាន់តំណែងដុះស្លែបើកភ្លើងខៀវអោយឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសជិតខាងចូលតាមលំហរសមុទ្រយ៉ាងពេញបន្ទុក សួរថាតើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិយួនចូលសញ្ជាតិខ្មែរឈ្មោះសុក្រ សំបូរល្បីខាង រត់ការដាក់ថ្នាំសណ្តំមន្ត្រី បង្កើតបទល្មើសប្រមូលផលត្រី ដឹកចូលស្តង់នៅផ្សារក្រោមខេត្តកំពង់ឆ្នាំង? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីមន្ត្រីគយ បុកមនុស្យស្លាប់៤នាក់ យ៉ាងរណូរណែលក្នុងថុកឈាម ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ វិបុលអគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយដល់វិនិយោគិនចិន នូវឱកាសវិនិយោគ សក្តានុពល និងកត្តាអំណោយផលនានានៃការធ្វើពាណិជ្ជកម្មនៅកម្ពុជា (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ម៉ឹង ដាវីន មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ប្រើជនសុីវិលនិងមន្ត្រីគយ អង្គុយចាំរាប់ក្បាលឡាន ក្រុមឈ្មួញតូច ធំ ដឹកទំនិញចេញពីវៀតណាម ឲ្យចូលបង់លុយតាមការកំណត់ មិនគូរអង្គភាពប្រឆាំងអំពេីពុករលួយមេីលរំលង! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
139 នាក់
ម្សិលមិញ :
155 នាក់
សប្តាហ៍នេះ :
2060 នាក់
ខែនេះ :
9872 នាក់
3 ខែនេះ :
27510 នាក់
សរុប :
597084 នាក់