បាត់ដំបង៖ករណីរឿងអាស្រូវកឹបកេងថវិកាជាតិលាក់កំបាំងចំនួនទឹកប្រាក់ចំណាយមិនអោយមន្ត្រីថ្នាក់ក្រោមដឹងពីសំណាក់លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រព្រឹត្ត្តិនូវអំពើពុករលួយ កឹបកេងថវិកាជាតិ ក្នុងមួយឆ្នាំៗសរុបអស់ថវិកាចន្លោះខ្នង់ជាង1500លានរៀល ទៅ 1600លានរៀល ពីលើការចំណាយរបស់រដ្ឋលើការងារសំណង់ជុសជុល និងថែទាំប្រពន្ធធារាសាស្រ្តនៅខេត្តខ្លួនពីគម្រោងក្រសួងធនធានទឹកដែលបានផ្ដល់មកមន្ទីរតាមការចចារថ្លៃ ដោយមន្ទីរទទួលការអនុវត្តន៏គម្រោង។តាមប្រភពស្នើរសុំឲ្យអ្នកសារព័ត៏មានក្នុងករណីនេះ គួរឲ្យក្រសួងអធិការកិច្ច រីក្រសួងធនធានទឹក និងឧតុនិយម និងអង្គភាពប្រឆាំងអំពើពុករលួយ រួមនិងក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យ និងស្រាជ្រាវផង។ ប្រភពបានបន្តថា ក្រៅពីនេះ គឺមានគម្រោងមន្ទីរខ្លួនមួយចំនួនដែលមានតម្លៃសរុបខ្ទង់ជិត600លានរៀល ក្នុងមួយឆ្នាំៗថែមទៀតដែលលោកប្រធានមន្ទីរ ឡុង ផលគុណ បានធ្វើលទ្ធកម្មត្បាញអាយ និងឃុបឃិតគ្នាចែកផលប្រយោជន៏គ្នាពីកម្រោងទាំងនោះ។ប្រភពបានបញ្ជាក់បន្តថា នៅពេលទទួលបានគម្រោងពីក្រសួង លោកប្រធានមន្ទីរ ឡុង ផលគុណ បានចាត់ចែងការចំណាយក្នុងការទិញសម្ភារះសំណង់ ដែក ស៊ីម៉ងត៌ ថ្ម ខ្សាច់ តាមរបៀបពុករលួយឃុបឃិត២.៣នាក់ បំប៉ោងការចំណាយ និងយកផលចំណេញដ៏មហាសាលខ្នង់ជាង 1500លានរៀល / 1600លានរៀលពីគម្រោងរបស់ក្រសួងសាមុីដែលបានផ្ដល់ថវិកាសរុប មកមន្ទីរក្នុង១ឆ្នាំៗជាមធ្យមជាង 2200លានរៀល លើសចំនួននេះបន្តិចបន្តួច ឬ ក្រោមចំនួននេះបន្តិចបន្តួចតែប៉ុណ្ណោះ។គួររំលឹកថា ប្រព័ន្ធធារាសាស្រ្តដែលលោកប្រធានមន្ទីរ ឡុង ផលគុណ តែងតែលើកគម្រោងថែទាំជុសជុលញឹកញ៉ាប់ ដើម្បីបានផលប្រយោជន៏មកខ្លួនវិញនោះ រួមមាន៖១.ប្រឡាយមេអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល២.ប្រឡាយN.1.2ថ្មី ឃុំតាគ្រាម ស្រុកបាណន់៣.ប្រឡាយមេទួលព្នៅ ស្រុកសង្កែ៤.អាងកំពីងពួយ ៥.ប្រព័ន្ធធារាសាស្រ្តបវេល៦.សំណង់ទ្វាទឹកតាហែន ស្រុកបវេល៧.អាងដង្កោ ស្រុកបាណន់៨.សំណង់ទ្វាទឹកពហុបំណង ស្រុករតនះមណ្ឌល៩.អាងបាដាក់ ស្រុកសង្កែ១០.អាងភាស ស្រុកថ្មគោល និងស្រុកឯកភ្នំ១១.ប្រឡាយN.1 ឃុំជ្រៃ ស្រុកថ្មគោល១២.ប្រឡាយបឹងក្រសាល ឃុំស្ទឹង ស្រុកបាណណន់១៣.ប្រឡាយស្វាយស ឃុំតាប៉ុន ស្រុកសង្កែ។ល។ករណីព័ត៌មានខាងលើនេះ នៅព្រឹកថ្ងៃទី០៧ / ០៧/ ២០២៤ សារព័ត៏មានយើងបានទូរស័ព្ទសុំការបំភ្លឺពីរលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង សួរនាំជុំវិញរឿងនេះ ប៉ុន្តែទូរស័ព្ទមិនចូល។យើងខ្ញុំស្វាគមន៏ទទួលយកការបំភ្លឺ។សូមរំលឹកថា គម្រោងទាំងអស់ គឺប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង គឺ លោក ឡុង ផលគុណ តែតែទទួលផល ទាំងគម្រោងដែលក្រសួងប្រគល់មកមន្ទីរទទួលការអនុវត្ត្តន៏ និងគម្រោងដែលមន្ទីរធ្វើលទ្ធកម្មទៅក្រុមហ៊ុន។ ហើយផលចំណេញ គឺច្រើនជាងការចំណាយជាក់ស្ដែងលើការងារដាច់ឆ្ងាយពីគ្នាណាស់។ ព្រោះថវិកាចំណាយ គឺលោកប្រធានមន្ទីរមិនបានប្រាប់អោយមន្ត្រីថ្នាក់ក្រោមដឹងពីចំនួនទឹកប្រាក់ដែលក្រសួងផ្ដល់មកសំរាប់ចំណាយតាមគម្រោងនិមួយៗឡើយដោលោកប្រធានមន្ទីរចាត់ចែងស្ងាត់ៗតែប៉ុណ្ណោះ៕សូមអានភាគទី២បន្ត
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គីភ័យលេបត្របាក់កុដិមួយខ្នង ស្ថិតនៅវត្តពោធិរុក្ខារាម ហៅវត្តពោធិរោង ស្ទើរសល់តែផេះ! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម ខិតខំរកចំណូលគយនៅឆ្នាំ២០២៥ ប្រមូលបានជិត៣.២ពាន់លានដុល្លារ លើសផែនការរហូតដល់ ២៤% (vojhotnews)
លោក ឃួន ប៉ក់ តំណាងប្រជាជន ១៨ គ្រួសារ កើតទុកមិនសុខចិត្តចំពោះ ឈ្មោះ ភឺន ផល្លា និងឈ្មោះ ង៉ាន់ ភិរុណ រំលោភកាក់កាប់ដីមានថ្លង់រួប! (vojhotnews)
លោក គួច ចំរើន អភិបាលខេត្ត មើលំលងរោង ចក្រផលិត បារី ក្លែងក្លាយរបស់ចិនមួយនេះ កំពុង តែទទួលរងនូវការរិះគន់ពីសំណាក់ មហាប្រជាពលរដ្ឋ យ៉ាងខ្លាំង តែម្ដង ដោយ ស្ដុកទុកបារី រាប់សិបតោន រួច បញ្ជូន ទៅក្រៅប្រទេស ដោយគេច ពន្ធ ទៀតផង ! (vojhotnews)
លោក លី គួង មេក្លោង Online Scams តុលាការ ចេញដីកាឃុំខ្លួន (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា