ថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោកវរសេនីយ៍ឯក សៀន ទីន ត្រូវបានតែងតាំងជាមេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ បន្ថែមលើមុខងារបច្ចុប្បន្នដែលជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ
Fri,05 July 2024 (Time 08:00 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 530នាក់)

ភ្នំពេញ : លោកវរសេនីយ៍ឯក សៀន ទីន ត្រូវបានតែងតាំងជាមេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ បន្ថែមលើមុខងារបច្ចុប្បន្នដែលជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ។ លោក សៀ ទីន ជានាយទាហាន ដែលមានចំណេះដឹងខ្ពស់ បទពិសោធន៍ផ្នែកយោធា លំដាប់អន្តរជាតិ មុឺងម៉ាត់ ម៉ត់ចត់ ហើយជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ។

លោក សៀ ទីន បានទទួលឱកាសសិក្សា និងបានបញ្ចប់ការសិក្សារបស់ខ្លួនលើមុខជំនាញជាច្រើនជាបន្តបន្ទាប់រួមមាន៖ បរិញ្ញាបត្រធុរៈកិច្ច គ្រប់គ្រងយោធាពីសាលាបណ្ឌិតសភាយោធាប្រទេសអូស្រ្តាលី បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ និងអភិបាលកិច្ច ពីប្រទេសអូស្ត្រាលី និងបានបញ្ចប់វគ្គបញ្ជាការសេនាធិការពីប្រទេសសិង្ហបុរី។

លោកវរសេនីយ៍ឯក សៀ ទីន បានចូលបម្រើការងារនៅកងរាជអាវុធហត្ថនៅឆ្នាំ២០០៨ ហើយនៅឆ្នាំ២០០៩ លោកបានចូលសិក្សានៅសាកលវិទ្យាល័យការពារជាតិ។ នៅក្នុងវគ្គនោះ លោកបានដាក់ពាក្យប្រឡងទៅសិក្សានៅនៅសាលាបណ្ឌិតសភាយោធា ប្រទេសអូស្ត្រាលីរយៈពេល៤ឆ្នាំ។

ក្នុងតួនាទីជានាយសេនាធិការអាវុធហត្ថរាជធា
នីភ្នំពេញ លោកត្រូវបានគេមើលឃើញថាបានបង្ហាញស្នាដៃជាច្រើនពាក់ព័ន្ធការបណ្តុះបណ្តា
លយុទ្ធវិធីប្រយុទ្ធ និងការបង្ក្រាបបទល្មើសនានាដល់កងកម្លាំង ជាពិសេសការរៀបចំឲ្យកងកម្លាំងអាវុធហត្ថ មានសម្ភារ និងបច្ចេកទេសគ្រប់គ្រាន់ នៅពេលដែលចេញប្រតិបត្តិការទាំងកិច្ចការពារសន្តិសុខសណ្តាប់តាមមូលដ្ឋាន និងបង្ក្រាបបទល្មើសនានា។

ក្រៅពីនោះ លោកក៏បានដឹកនាំកងកម្លាំងអាវុធហត្ថចូលរួមសកម្មភាពមនុស្សធម៌ចែកអំណោយជូនប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខជាប្រចាំចំពោះមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញដែលជួបការលំបាក ក៏ដូចជាជួបគ្រោះថ្នាក់ផ្សេងៗផងដែរ។
តំណែងតួនាទីរបស់គាត់ ពិតជាស័ក្តិសម ក្នុងការបំពេញតួនាទី ភារកិច្ច ជាមេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ បន្ថែមលើមុខងារបច្ចុប្បន្នដែលជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
94 នាក់
ម្សិលមិញ :
235 នាក់
សប្តាហ៍នេះ :
2723 នាក់
ខែនេះ :
15334 នាក់
3 ខែនេះ :
39838 នាក់
សរុប :
868736 នាក់