ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិដល់នាយទាហាន៣រូប ជាឧត្តមសេនីយ៍ត្រី និងឧត្តមនាវីត្រី។នាយទាហានដែលទទួលបានការដំឡើងឋានន្តរស័ក្តិនោះ រួមមាន៖ ១. វរសេនីយ៍ឯក ថា ដាណាន់ ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី ឦ ២. វរសេនីយ៍ឯក សៀ ទីន ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី ៣. វរនាវីឯក មិន សុខា ដំឡើងឋានន្តរស័ក្តិជាឧត្តមនាវីត្រី ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។ ក្នុងការខិតខំប្រឹងប្រែងទទួលខុសត្រូវលោកឧត្តមសេនីយ៍ត្រី សៀ ទីន ត្រូវបានតែងតាំងជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ។ លោកជានាយទាហាន ដែលមានចំណេះដឹងខ្ពស់ បទពិសោធន៍ផ្នែកយោធា លំដាប់អន្តរជាតិ មុឺងម៉ាត់ ម៉ត់ចត់ ហើយជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ។លោក សៀ ទីន បានទទួលឱកាសសិក្សា និងបានបញ្ចប់ការសិក្សារបស់ខ្លួនលើមុខជំនាញជាច្រើនជាបន្តបន្ទាប់រួមមាន៖ បរិញ្ញាបត្រធុរៈកិច្ច គ្រប់គ្រងយោធាពីសាលាបណ្ឌិតសភាយោធាប្រទេសអូស្រ្តាលី បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ និងអភិបាលកិច្ច ពីប្រទេសអូស្ត្រាលី និងបានបញ្ចប់វគ្គបញ្ជាការសេនាធិការពីប្រទេសសិង្ហបុរី ។លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានចូលបម្រើការងារនៅកងរាជអាវុធហត្ថនៅឆ្នាំ២០០៨ ហើយនៅឆ្នាំ២០០៩ លោកបានចូលសិក្សានៅសាកលវិទ្យាល័យការពារជាតិ។ នៅក្នុងវគ្គនោះ លោកបានដាក់ពាក្យប្រឡងទៅសិក្សានៅនៅសាលាបណ្ឌិតសភាយោធា ប្រទេសអូស្ត្រាលីរយៈពេល៤ឆ្នាំ។ក្នុងតួនាទីជានាយសេនាធិការអាវុធហត្ថរាជធានី ភ្នំពេញ លោកត្រូវបានគេមើលឃើញថាបានបង្ហាញស្នាដៃជាច្រើនពាក់ព័ន្ធការបណ្តុះបណ្តាលយុទ្ធវិធីប្រយុទ្ធ និងការបង្ក្រាបបទល្មើសនានាដល់កងកម្លាំង ជាពិសេសការរៀបចំឲ្យកងកម្លាំងអាវុធហត្ថ មានសម្ភារ និងបច្ចេកទេសគ្រប់គ្រាន់ នៅពេលដែលចេញប្រតិបត្តិការទាំងកិច្ចការពារសន្តិសុខសណ្តាប់តាមមូលដ្ឋាន និងបង្ក្រាបបទល្មើសនានា។ក្រៅពីនោះ លោកក៏បានដឹកនាំកងកម្លាំងអាវុធហត្ថចូលរួមសកម្មភាពមនុស្សធម៌ចែកអំណោយជូនប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខជាប្រចាំចំពោះមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញដែលជួបការលំបាក ក៏ដូចជាជួបគ្រោះថ្នាក់ផ្សេងៗផងដែរ។តំណែងតួនាទីរបស់គាត់ ពិតជាស័ក្តិសម ក្នុងការបំពេញតួនាទី ភារកិច្ច ជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ ៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា