ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឧត្តមសេនីយ៍ទោនសោម ស៊ុន បន្តដឹកនាំកម្លាំងចម្រុះត្រួតពិនិត្យការកាត់ទន្ទ្រានព្រៃឈើនិងចុះសួរសុខទុក្ខកម្លាំងចម្រុះបញ្ជាការស្រាលស្ថិតក្នុងភូមិសាស្ត្រតំបន់អូរឃ្មង
Wed,24 July 2024 (Time 06:04 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 476នាក់)

(ខេត្តកំពង់ធំ) នៅព្រឹកថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2024 ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានបន្តដឹកនាំកងកម្លាំងចម្រុះដើម្បីត្រួតពិនិត្យសកម្មភាពការកាប់ទន្ទ្រានព្រៃឈើដើម្បីយកដីធ្វើជាកម្មសិទ្ធិ និងចុះសួរសុខទុកកងកម្លាំងជម្រុះនៃទីបញ្ជាការស្រាលស្ថិតនៅចំណុចអូរឃ្មង ក្នុងភូមិសាស្ត្រឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ក្នុងនោះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានថ្លែងថា: លោកពិតជាមានការសោកស្ដាយណាស់ចំពោះការបាត់បង់នៅធនធានធម្មជាតិ ដែលត្រូវរងការកាប់ទន្ទ្រានយកដីរបស់រដ្ធធ្វើជាកម្មសិទ្ធិពីសំណាក់ជនល្មើស។
មិនតែប៉ុណ្ណោះទៀតសោត ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តឲ្យដឹងទៀតថា: កងកម្លាំងចម្រុះទាំងអស់ត្រូវតែខិតខំអនុវត្តបន្តការងារឲកាន់តែបាន នូវការកាប់ទន្ទ្រានយកដីខុសច្បាប់ឲ្យបានគង់វង្ស និងដាច់ខាតហើយត្រូវតែស្រាវជ្រាវកំណត់រកមុខសញ្ញាជនល្មើសទៅតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងបានឡើយ។ហើយត្រូវបន្តការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព និងដោយគ្មានការរាថយផងដែរ។
សូមបញ្ជាក់ផងដែរថា: ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងនូវការសាកសួរសុខទុក្ខដល់កងកម្លាំងចម្រុះនៃទីបញ្ជាការស្រាលអូរឃ្មង ដែលដឹកនាំដោយលោក ណុប ឆាយាប្រធានក្រុមនៅទីនោះ ចិត្តប្រកបដោយបេតិសម្នោះក្រៃលែងព្រមទាំងនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា:
-ស័ង្កសី200សន្លឹក
-សាំង 100 លីត្រ
-ទឹកត្រី+ទឹកស៊ីអ៊ីវ 6 យួរ
-អង្ករ 100 Kg
-មីជាតិ 10កេះ
-ទឹកបរិសុទ្ធ50យួរ
-ត្រីខកំប៉ុង 10យួរ
-ថ្នាំពេទ្យសម្រាប់ព្យាបាល1កេះ
រួមនឹងថវិកាមួយចំនួនជូនដល់កងកម្លាំងចម្រុះនៃទីបញ្ជាការស្រាលតំបន់អូរឃ្មង សម្រាប់ការខ្វះខាតក្នុងការបំពេញភារកិច្ចនិងការដោះស្រាយការហូបចុកប្រចាំថ្ងៃផងដែរ។៕ដោយសហការី vojhotnews

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
161 នាក់
ម្សិលមិញ :
343 នាក់
សប្តាហ៍នេះ :
4314 នាក់
ខែនេះ :
14626 នាក់
3 ខែនេះ :
39715 នាក់
សរុប :
859089 នាក់