ថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»?
Thu,27 June 2024 (Time 01:14 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 583នាក់)

បែងទឹកភ្លៀងជាប្រភេទល្បែងល្មើសច្បាប់ទាំងស្រុង ហើយសុីសងកាត់ទឹកច្រំច្រាស់យ៉ាងសាហាវបំផុត តាមការប៉ានស្មានក្នុងមួយរដូវចាប់ពីខែ០៣ដល់ខែ១០នៃឆ្នាំថៅកែបនល្បែងទឹកភ្លៀង
នៅភ្នំពេញមាន«ក្រុមហ៊ាសួរនិងសេនាធិការល្បែងព្រមទាំង ប្តីប្រពន្ធលោកMENUព្រមទាំងឧកញ៉ាទច្ចរិតជាខ្នងបង្អែក» ប្រមូ
លលុយពីការអង្គុយចាំតុងទឹកភ្លើង មិនក្រោម៥០លានដុល្លារឡើយ ពីមុនមកគេលេងតាមអាយកូម បច្ចុប្បន្នគេលេងដោយម៉ាសុីនដូចកាសុីណូ បញ្ចូលលុយទុកអោយសុីស្រាប់ៗ ដោយគ្រាន់តែប្រើម៉ាសុីនអេឡិកត្រូនិកសម្រាប់មើលនិងវាស់កំរិតទឹកភ្លៀង ដែលផលិតនៅតៃវ៉ាន់ ដូចទូហ្គេមមួយដែលមានតម្លែមិនបាន២០មុឺនដុល្លារផង យកមកធៀសុីយ៉ាងសាហាវបំផុត។

ទឹកភ្លៀងល្មើសច្បាប់អាច ធ្មិចអោយលេងបានដោយសេរី នៅខាងជើងស្តុបអូរឬស្សី ក្នុងសង្កាត់អូរឫស្សីទី២និងដីសង្កាត់វាលវង់ខណ្ឌ៧មករា ក្រុងភ្នំពេញ។
ពលរដ្ឋដែលសង្កេតពីបញ្ហាល្បែងទឹកភ្លៀងនៅភ្នំពេញនេះលើកឡើងថា៖តើហេតុអីទើបរាជរដ្ឋាភិបាលមើលរំលងរឿងនេះពិសេសក្រសួងហិរញ្ញវត្ថុ បែរជាអង្គុយតែក្នុងប៊ុយរ៉ូ មិនខិតខំចាត់តាំងកៀងគរចំណូលពីគ្រប់ច្រកល្ហក ជួយបំពេញថង់ដោយចេញច្បាប់អោយលេងដោយស្របច្បាប់ដូចល្បែងមួយចំនួន ហើយគណនាចំណូលដើម្បីយកពន្ធចូលឋវិកាជាតិតែម្តងទៅ តើទាស់ស្អី?
ល្បែងដ៏សាហាវនេះបើកលេងក្រៅច្បាប់ មិនត្រឹមតែបង្កបញ្ហាដល់អស្ថេភាពសង្គមនោះទេ។សូម្បីរដ្ឋមិនបានចំណេញមួយ
$ មេល្បែងនិងប្សពួកកើបលុយមហាសាលចែកគ្នា ខណៈដែលសូម្បីតែកាសែតក្នុងស្រុក ដែលផ្សាយតែរឿងល្អៗជួយសង្គមមិនមានចំណូលហើយថែមទាំងជាប់កាតព្វកិច្ចពន្ធដែរបែបនោះ?
តើបញ្ហាបើកដៃអោយបើកបនល្បែងទឹកភ្លៀងកណ្តាលក្រុងនេះ ជាអំពើគប់គឹតប្រមូលលុយចែកគ្នាដ៏អាក្រក់គួរអោយស្អប់ខ្ពើមរបស់ក្រុមមនុស្សហៃអើអាជ័យធ្លាក់ទឹក ដោយសេរីបំផុតដែលមិនអាចមានព្រះឥន្ទព្រះព្រហ្មណាបង្ក្រាបបានមែនទេ?
ល្បែងទឹកភ្លៀងនៅបាត់ដំបងបិទជិតឈឹង បុន្តែនៅភ្នំពេញរហូតមកដល់ម៉ោងនេះ គេនៅតែលេងល្បែងទឹកភ្លៀងនេះ ទាំងល្មើសច្បាប់នេះ បានដោយសេរី មិនបាច់ភ័យខ្លាច គ្មាននរណាបង្ក្រាបចាប់ដាក់គុកឡើយ ទោះល្មើសនឹងច្បាប់ក៏ដោយ គឺអត់បញ្ហា!។

សម្តេចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីថ្មី បានចេញបទ
បញ្ជាក្តៅគគុក អោយបង្ក្រាបល្បែងសុីសងល្មើសច្បាប់ទាំងអស់ដែលមាននៅគ្រប់មូលដ្ឋាន អោយអស់ពីមូលដ្ឋានខ្លួនជាដាច់
ខាត ថែមទាំងព្រមានធ្ងន់ៗថា បើមន្ត្រីឬអាជ្ញាធរមូលដ្ឋានណា
ដែលមានការពាក់ពន្ធ័ ឬបន្តរក្សាទុកបនល្បែងល្មើសច្បាប់នៅ
ក្នុងមូលដ្ឋានខ្លួនទៀតនឹងត្រូវប្រឈមមុខនឹងការដកហូតដំ
ណែងឬបណ្តេញចេញពីក្របខណ្ឌទៀតផង។

បញ្ហាល្បែងទឹកភ្លៀងល្មើសច្បាប់នេះសុីសងលើមន្ត្រី ពីព្រោតាំងពីសម្តេចក្មេងចេញបញ្ជាមកមិនទាន់ឃើញមន្ត្រីណាម្នាក់ត្រូវដកចេញពីមុខដំណែងដោយសារកាងល្បែង ធ្មិចបើកដៃបើកល្បែង ពិសេសនៅភ្នុះពេញ តើលោកឃួង ស្រេង បណ្តោយអោយកើតមានល្បែងល្មើសច្បាប់ពេញក្រុងភ្នំពេញវិញ មិនទាន់ឃើញដកដំណែងនៅឡើយផង ជាគំរូបញ្ចាក់ថាបញ្ហាបង្ក្រាប់បនល្បែងធ្វើបានតាមកន្លែងនិងតាមឆន្ទះ បើថ្នាក់ក្រោមត្រូវឆ្កែសុីឆន្ទះអស់ ល្បែងគឺមិនងាចបង្ក្រាបឡើយ។

ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍
ឯក រ័ត្ន ស្រ៊ាងមេប៉អឹមក្រុងភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការក្រុងភ្នំពេញ រួមទាំងលោក ជា ពិសីអភិបាលខណ្ឌ
៧មករា នៅតែមិនអាចទាក់ទងសុំការបកស្រាយឬពន្យល់ពាក់ពន្ធ័នឹងសំដីពលរដ្ឋលើកឡើងថា«ស្រុករំដួល មានច្បាប់តឺង មានច្បាប់ធូរ»ពីលោកទាំង៣បានទេកាលពីម្សិលមិញខណៈបន
ល្បែងទឹកភ្លៀងកំពុងមានហាងឆេងលេងឡើងចុះហើយភ្នាល់យ៉ាងគគ្រឹកគគ្រេងបានទេ ដោយសារទូរស័ព្ទ គ្មានសេវា៕សូមអានបន្តភាគទី៨

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
96 នាក់
ម្សិលមិញ :
235 នាក់
សប្តាហ៍នេះ :
2725 នាក់
ខែនេះ :
15336 នាក់
3 ខែនេះ :
39840 នាក់
សរុប :
868738 នាក់