ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អំពើពុករលួយរបស់លោក នូ ស៊ីថា ឡើងកាន់តំណែងជាមេគយចល័តទូទាំងប្រទេសភ្លាមផ្អើលអ្នករកស៊ីតូច ធំ ករណីប្រើជនស៊ីវិលជាច្រើននាក់អោយដើរបង្ក្រាបបទល្មើសគយយកលុយគ្រប់ច្រកល្ហកជាពិសេសផ្លូវជាតិនិងតាមច្រកព្រំដែន.!
Sat,22 June 2024 (Time 03:10 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 158នាក់)

ភ្នំពេញ៖ផ្អើលអ្នករកស៊ីតូច ធំ ករណីលោកមេគយចល័ត នូ ស៊ីថា ប្រើជនស៊ីវិលឲ្យដើរបង្ក្រាបបទល្មើសគយ យកលុយគេ!ប្រភពបានរាយការណ៍មកថា មានជនស៊ីវិលប្លែកៗមុខជា ច្រើនដើរធ្វើសកម្មភាពបង្ក្រាបបទល្មើសគយ ជាពិសេសនៅតាមផ្លូវជាតិនិងនៅតាមច្រកព្រំដែន។ ជនស៊ីវិលទាំងនោះ ត្រូវគេប្រាប់ថា ធ្វើការក្រោម បង្គាប់បញ្ជា លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបទល្មើសគយ ឬ”ហៅថាគយចល័ត”។ ករណីនៃការបង្ក្រាបប្រមូលទូរសព្ទអត់ពន្ធនៅផ្សារមេមត់ខេត្តត្បូងឃ្មុំត្រូវគេខ្សិបប្រាប់ ថា ក្រោមការបង្គាប់បញ្ជារបស់លោកនូ ស៊ីថា នោះដែរ។
លោក នូ ស៊ីថា អតីតប្រធានសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំនិងប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យរួចលេបថ្នាំOk ពន្យាកំណើត មកកាន់តំណែងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួសលោក កើត សុធារ៉ា ។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ ។ ក៏ប៉ុន្តែបន្ទាប់ពី បានឡើងកាន់តំណែង ថ្មីភ្លាម លោក បាន ដាក់ ពង្រាយ មន្ត្រី គយចល័តនិងលាយឡំដោយជនស៊ីវិល គ្រប់ច្រកល្ហក រួមទាំងតាម ផ្លូវជាតិ ផងដែរ ដើម្បី ទប់ ស្កាត់ អំពើរត់ពន្ធ ។
ប្រភពពី ឈ្មួញ រកស៊ី ដឹក ជញ្ជូនទំនិញ ពីប្រទេសជិតខាង ចូលមកកាន់ រាជធានីភ្នំពេញ បាន ប្រាប់ថា តាំងពីលោក នូ ស៊ីថា ឡើងកាន់តំណែងភ្លាម តម្រូវឲ្យមាន រាប់ក្បាល ឡានបង់លុយ ច្រើនៗ ដោយលើកហេតុផល ថា ដើម្បី រកចំណូល ចូល ជាតិ លោក នូ ស៊ីថា មិនត្រឹមតែល្បីជាគយពូកែរចាប់ជម្រិតគោះឈ្មួញនិងប្រជាពលរដ្ឋរកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះទេ ថែមទាំងល្បីថា ជាជនពូកែសូក ប៉ាន់,អែបអបថ្នាក់លើ ចាប់ តាំងពីមន្ត្រីតូច តាច រហូតក្លាយជាប្រធានច្រកទ្វារ ប្រធានសាខា ប្រធាននាយកដ្ឋាន គយចល័ត, ពូកែឱប ដៃឱបជើងថ្នាក់លើសូកប៉ាន់និងរហូតដល់ថ្នាក់លើចាត់ តាំង ឱ្យទៅ ធ្វើ ជា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ ហើយក្រោយលេបថ្នាំពន្យាកំណើតរួចបានឡើងកាន់ដំណែងប្រធាននាយកដ្ឋានគយចល័ត យ៉ាងត្រេក ត្រអាលបំផុត។
ក្រុមមន្ត្រីថ្នាក់ក្រោមនិងឈ្មួញរិះគន់ទៀតថា គ្រាន់តែបានចូលកាន់តំណែងភ្លាមលោក នូ ស៊ីថា បានចាត់តាំងមន្ត្រីឲ្យចុះប្រចាំការដាក់ប៉ុស្តិតាមគោល ដៅដើម្បីគាបចាប់ជម្រឹតក្រុមឈ្មួញអោយបង់លុយតាមតែទំនើងចិត្តដោយមិនខ្វល់ពីនយោបាយកំណែទម្រង់លើការប្រមូលពន្ធដែលរដ្ឋាភិបាល ក្រសួង និងអគ្គនាយកដ្ឋានដាក់ចុះនោះទេ ។ អ្វីដែលជាទីចាប់អារម្មណ៍របស់ឈ្មួញអ្នករកស៊ីដឹកទំនិញនោះថា មានជនស៊ីវិលដើរធ្វើសកម្ម ភាពចាប់ជម្រិត ឬក៏មន្ត្រីគយស្លៀកពាក់ស៊ីវិលដើរធ្វើ សកម្មភាពជម្រិតយកលុយពីអ្នកដឹកទំនិញក្រោមបង្គាប់បញ្ជារបស់លោក នូ ស៊ីថា ។
រំលឹកថា មុន បាន មក កាន់ តំណែងជាប្រធានសាខាគយខេត្តត្បូងឃ្មុំនិងប្រធានសាខាគយខេត្តបន្ទាយមានជ័យ បច្ចុប្បន្នប្រធាននាយកដ្ឋានគយចល័ត លោក នូ ស៊ីថា សម្លឹង ពី ផលប្រយោជន៍ ផ្ទាល់ខ្លួនធ្វើយ៉ាងណាដើម្បី ឆាប់ ក្លាយជា អ្នក មាន ទ្រព្យសម្បត្តិ ស្តុកស្តម្ភនោះលោក នូ ស៊ីថា ក៍បានសូកប៉ាន់ជ្រែ រត់ ការ យកតំណែងខ្លាញ់ តែម្តង ទីបំផុត ដោយ សារតែអំណាចលុយរបស់លោក នូ ស៊ីថា ក៍បាន ផ្លោះ មេឃឡើង ធ្វើ ជាមេគយ ប្រចាំខេត្ត បន្ទាយមានជ័យ ជា ខេត្ត សម្បូរណ៍ ដោយជំនួញ សេដ្ឋកិច្ច គ្រប់ វិស័យសម្រាប់ឲ្យលោក នូ ស៊ីថា បង្កើនប្រាក់ ចំណូលកាន់តែខ្ពស់វិញម្ដង នឹងមានលទ្ធភាពលេបថ្នាំពន្យាកំណើតរហូតបានក្លាយជាប្រធាននាយកដ្ឋានគយចល័តបានយ៉ាងរំភើយ។
ប្រភព បានលើកឡើងទៀតថា កាលលោកនៅកាន់ជាតំណែងប្រធានសាខាគយខេត្តត្បូងឃ្មុំនិងខេត្តបន្ទាយមានជ័យ លោក នូ ស៊ីថា គឺ មាន សមត្ថភាព ជំនាញ ខ្ពស់ក្នុង ការប្រព្រឹត្ត អំពើពុករលួយ គ្រប់ រូបភាព ក្នុងការ ឃុបឃិត ជាមួយ ឈ្មួញ រកស៊ីដឹកទំនិញគេចពន្ធឆ្លងដែននឹងបង់ពន្ធមិនគ្រប់ដែលរាល់ទំនិញ គ្រប់ ប្រភេទ ត្រូវ ធ្លាក់ ក្នុងកណ្តាប់ដៃ លោក នូ ស៊ីថា ទាំងស្រុងជាអ្នកវាយពន្ធប្រថាប់ត្រាតាមបបូរមាត់គាត់តែទាំងអស់ហ្នឹង ដោយគ្មានមន្ត្រីរងណាហ៊ានអារកាត់ជំទាស់ជាមួយគាត់បានទេកន្លងមក ។
ចំណែកឯ កិច្ចខិតខំ ប្រឹងប្រែង លើការប្រមូលពន្ធចូលរដ្ឋវិញ និយាយជារួមគឺលោក នូ ស៊ីថា មិន ដែល ឈឺ ក្បាល វិលមុខ គិតគូរ រក ផលប្រយោជន៍ ជូន ជាតិ ឡើយធ្វើយ៉ាងណា ឱ្យ តែ ខ្លួន ឆាប់ បាន ក្លាយជា អ្នកមាន ទ្រព្យសម្បត្តិ ដ៏ ហ៊ឺ ហារ ដើម្បីទៅបង្អួតរៀងបង្ហាញសាច់ដុំថាខ្លួនជាសេដ្ឋីនៅស្រុកកំណើតនោះ គ្មានទេភាពអើពើខំប្រឹងប្រែងប្រមូលពន្ធអោយគ្រប់តាមផែនការដែលរាជរដ្ឋាភិបាលដាក់ចុះនោះ ។
ដូច្នេះគួរតែ ក្រសួង សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និង ទីចាត់ការគយនិង រដ្ឋាករ មានវិធានការសើរើ ការប្រកាសតែងតាំងប្រធាននាយកដ្ឋានគយចល័ត ឡើង វិញផង ដោយ ហេតុថាខ្វះអ្វី មន្រ្តីមានគុណសម្បត្តិ នៅអគ្គនាយកដ្ឋាន និងបញ្ញវន្ត័ស្រកក្រោយស្អេកស្កះទុកអោយគេធ្វើការផងមិនគួរណាមកជ្រើសយកបុគ្គលពុករលួយបុគ្គលលួចជាតិបំផ្លាញជាតិអោយមកជិះជាន់កជាតិ ជាបន្តទៀតនោះទេ ! មានតែអង្គភាព ACU ទេដែលអាចរកឃើញភាពស្អុយរលូយរបស់ លោក នូ ស៊ីថា ប្រធាននាយកដ្ឋានគយចល័ត ដែលល្បីល្បាយពីអំពើពុករលួយធ្វើមានធ្វើបានសំរាប់តែគ្រួសារខ្លួនតែប៉ុណ្ណោះ។មានតភាគទី៣

ព័ត៌មានគួរចាប់អារម្មណ៍

លោកនូ សុីថា ជាមេគយចល័ត ពព្លាក់សុីផ្លែពភ្លា ជំពាក់កទា ផ្សាក្តិតឈ្លូស បើទុកមុនចំណេញគួរដកចេញកុំអោយសម្អុយ«ទុកមិនចំណេញ ដកចេញបំបាត់ស្អុយ»! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដាក់មន្រ្តីគយនិងជនសុីវិលពង្រាយគ្រប់ខ្សែផ្លូវទូទាំងប្រទេសដើរជញ្ជួក់កាក់ល្អិតមិនលើកលែងប្រមូលលុយដាក់ហោប៉ៅខ្លួនឯង! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីរឿងពុករលួយដ៏ធំរបស់ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង កឹបកេងថវិកាជាតិខ្ទង់ជាង១០០០លានរៀល យកធ្វើអ្នកមានធំម្នាក់ឯង គួរស្ថាប័នពាក់ព័ន្ធពិនិត្យផង ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អំពើពុករលួយរបស់លោក នូ ស៊ីថា ឡើងកាន់តំណែងជាមេគយចល័តទូទាំងប្រទេសភ្លាមផ្អើលអ្នករកស៊ីតូច ធំ ករណីប្រើជនស៊ីវិលជាច្រើននាក់អោយដើរបង្ក្រាបបទល្មើសគយយកលុយគ្រប់ច្រកល្ហកជាពិសេសផ្លូវជាតិនិងតាមច្រកព្រំដែន.! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
83 នាក់
ម្សិលមិញ :
205 នាក់
សប្តាហ៍នេះ :
1583 នាក់
ខែនេះ :
8320 នាក់
3 ខែនេះ :
23896 នាក់
សរុប :
585027 នាក់