(ភ្នំពេញ)៖ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ” តាមអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ។វគ្គបណ្តុះបណ្តាលដែលមានរយៈពេលបីថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបន្តពង្រឹងសមត្ថភាព និងផ្តល់ពុទ្ធិថ្មីៗ ដល់ជនបង្គោលយេនឌ័រ តាមអង្គភាពនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលដៅជំរុញការអនុវត្តកិច្ចការពារសិទិ្ធស្រ្តី និងលើកកម្ពស់សមភាពយេនឌ័រ តួនាទីស្រ្តីក្នុងសង្គមជាតិ និងផ្តល់តួនាទីស្រី្តចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយសមភាព និងបរិយាប័ន្ន និងរួមចំណែកលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងសុខដុមរមនានៅក្នុងគ្រួសារ ឱ្យមានភាពថ្លៃថ្នូរនៅក្នុងសង្គមកម្ពុជា ។នាឱកាសនោះ លោកជំទាវ ស៊ើង សរសុចិត្តា បានថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារី ដែលបានខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល និងអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់ស្ថានភាពស្រ្តី នៅប្រទេសកម្ពុជា តាមរយៈកិច្ចសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិលនានា ។លោកជំទាវរដ្ឋលេខាធិការ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានផ្តោតការយកចិត្តទុកដាក់ជាពិសេស ទៅលើសារៈសំខាន់របស់ស្រ្តីក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិ ប្រកបដោយសមភាព និងបរិយាប័ន្ន ។ ជាក់ស្តែងរាជរដ្ឋាភិបាលតាមរយៈយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង៤ ដំណាក់កាលបានកំណត់នូវគោលដៅនៃការជំរុញ កំណើនសេដ្ឋកិច្ច ការបង្កើតការងារជូនពលរដ្ឋកម្ពុជាឱ្យបានពេញលេញ ការលើកស្ទួយសមធម៌ និងយុត្តិធម៌សង្គម ព្រមទាំងការពង្រឹងប្រសិទ្ធភាពក្នុងវិស័យមុខងារសាធារណៈ តាមរយៈការអនុវត្តកម្មវិធីកែទម្រង់ផ្សេងៗ ដែលមានលក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយក្នុងយុទ្ធសាស្រ្តនេះ ក៏បានគូសបញ្ជាក់ច្បាស់ថា “ស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិយើង”៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា