ថ្ងៃអង្គារ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការវើសន្និសីទសារព័ត៌មានស្តីពី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»លើកទី៧ !
Wed,12 June 2024 (Time 04:21 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 461នាក់)

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។ សន្និសីទសារព័ត៌មានដែលរៀបចំធ្វើឡើងនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានការអញ្ញើញចូលរួមជាអធិបតីភាព ដោយឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ រួមនិងវត្តមានជាវាគ្មិនដោយ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) និងលោក សាយ រតនៈ ប្រធានគ្រប់គ្រងការសិក្សា និងអភិវឌ្ឍន៍នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)។

ឯកឧត្តម កត្តា អ៊ន លើកឡើងថា ទិវាជាតិនេះរៀបចំឡើងក្នុងគោលបំណង​លើក​កម្ពស់​គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន និងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយ​អំពី​សារៈសំខាន់​នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ​ការងារទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តមរំពឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ » នៅឆ្នាំនេះនឹងមានអ្នកចូលរួមលើសពី៦មុឺននាក់ ដោយតាមរយៈទិវានេះនឹងអាចផ្លាស់ប្តូរផ្នត់គំនិតរបស់សាធារណជន ជាពិសេសយុវជន ពីការសិក្សាវិទ្យាសាស្រ្តសង្គម មកសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលទីផ្សារការងារមានតម្រូវការខ្ពស់នៅកម្ពុជា។ បន្ថែមពីនេះ ទិវាជាតិនេះនឹងពង្រឹងកិច្ចសហការរវាងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទាំង ៣៧ នៅទូទាំងប្រទេស ក្នុងទិសដៅស្រូបទាញយុវជនគោលដៅមកចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យកាន់តែច្រើនថែមទៀត។

នៅក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តម ហ៊ីង ស៊ីដេត បានលើកឡើងថា​ទិវាជាតិ​អប់រំ​បណ្តុះ  បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ» នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០នាទី ដល់ម៉ោង ២០:០០នាទី នៅ​មជ្ឈមណ្ឌល​ពិពរណ៍ និងសន្និបាតកោះពេជ្រ នឹងមានការតាំងបង្ហាញស្នាដៃ ឱកាសសិក្សាជំនាញ ឱកាសការងារ ការធ្វើតេស្តវាយតម្លៃសមត្ថភាព និងមានស្តង់ពិពរណ៍ចំនួន ១២៥ ដោយមាន​ការចូលរួមពីស្ថាបន័ចំនួន ១០៤ ក្នុងនោះមាន ក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន៣៤ និងក្រុមហ៊ុន គ្រឹះស្ថា​នឯកជន អង្គការ សមាគម និង​ដៃគូ​អភិវឌ្ឍន៍ចំនួន ៧០ ព្រមទាំងមានបង្ហាញពីសារៈសំខាន់នៃការអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ផ្សព្វផ្សាយ និងណែនាំអំពីវិស័យ និងមុខជំនាញអាទិភាពដែលទីផ្សារកំពុងមានតម្រូវការខ្ពស់ និង​គ្រឹះស្ថាន​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកំពុងធ្វើការបណ្តុះបណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តម កត្តា អ៊ន អំពាវនាវឱ្យយុវជន សិស្សានុសិស្ស​ និស្សិត​ មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជន ចូលរួមឱ្យបានច្រើនកុះករដើម្បីទទួលបានព័ត៌មានសំខាន់ៗ ចំណេះ​​ដឹងថ្មីៗ ឱកាស​រៀន តេស្ដបញ្ជាក់សមត្ថភាពជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងឱកាសទទួលបានការងារធ្វើ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
713 នាក់
ម្សិលមិញ :
334 នាក់
សប្តាហ៍នេះ :
3531 នាក់
ខែនេះ :
12565 នាក់
3 ខែនេះ :
37976 នាក់
សរុប :
855822 នាក់