ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥!
Wed,08 May 2024 (Time 02:38 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 527នាក់)

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥
នេះ បានសហការរៀបចំដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានមានប្សរសាសន៏ថា ពិធីទិវាសបា្តហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រារព្ធឡើងនៅមណ្ឌលកីឡដ្ឋានខេត្ត ទីលានបាត់ទាត់វាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ នេះ ក្នុងគោលបំណងដើម្បីបង្ហាញពីការចូលរួមជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការសម្តែងឆន្ទៈចូលរួមរបស់កម្ពុជាជាមួយសហគមន៍អន្តរជាតិអនុវត្តឱ្យបាន ជោគជ័យនូវផែនការសកម្មភាពទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ របស់អង្គការសហប្រជាជាតិ ដែលមានគោលដៅក្នុងការកាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមតម្កល់ឆន្ទៈគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន យកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងអនុវត្តវិធានការសំខាន់ៗដូចជា ៖
១.ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត
២.មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត
៣.មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត
៤.មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត
៥.មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត
៦.ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត
៧.ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច
៨.ត្រូវប្រកាន់ស្តាំជានិច្ច
៩.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច
១០.ត្រូវប្រុងប្រយ័ត្នជានិច្ច ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងឧត្តរមានជ័យ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ តំណាងអង្គការជាតិ-អន្តរជាតិ តំណាងក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ១ ២៣០នាក់ ៕
ដោយ សុខ យោធិន

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
218 នាក់
ម្សិលមិញ :
794 នាក់
សប្តាហ៍នេះ :
2937 នាក់
ខែនេះ :
16310 នាក់
3 ខែនេះ :
39015 នាក់
សរុប :
864604 នាក់