ថ្ងៃអង្គារ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ លោក សាត​ គឹមសាន​ បាន​រៀបចំ​ កងកម្លាំង​នគរបាល​ខេត្ត​ ស្រុកក្រុង​ ដើម្បី​ការពារ​ សន្តិសុខ​សុវត្ថិភាព​ សង្រាន្ត​ឆ្នាំ​ថ្មី​ !
Tue,09 April 2024 (Time 02:07 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 638នាក់)

ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ ឯកឧត្ដម​ សាត​ គឹមសាន​ បាន​រៀបចំ​ កងកម្លាំង​នគរបាល​ខេត្ត​ ស្រុកក្រុង​ ដើម្បី​ការពារ​ សន្តិសុខ​សុវត្ថិភាព​ សង្រាន្ត​ឆ្នាំ​ថ្មី​ 2024​ ដើម្បី​ជួយ​សម្រួល​ ចរាចរ​ ដល់​ បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​កម្ពុជា​ នឹង​ កងកម្លាំង​ ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​នូវ​ចំណុច​ គោល​ដៅ​នាៗ​ ក្នុង​ក្រុង/ស្រុក​ ជាពិសេស​ សង្រាន្ត​ឆ្នាំថ្មីបានរៀបចំ​ សង្រាន្ត​ គ្រប់គោលដៅ ។
បន្ទាប់​មក​ ឯកឧត្តម​ បានផ្តាំផ្ញើ​ដល់​មន្រ្តី​នគរបាល​ខេត្ត​បាត់ដំបង​ទាំងអស់​ ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ការពារ​សន្តិសុខ​សុវត្ថិភាព​សណ្តាប់​ធ្នាប់​ចរាចរ​ជូន​ប្រជាជន​នាឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ នាពេលខាងមុខ។
ឯកឧត្តម​ :បាន​ផ្តាំផ្ញើ​ដល់​ប្រជាពល​រដ្ធ​ទាំងអស់​ នាំគ្នា​ លេង​ប្បែង ប្រជាប្រិយ ទាញព្រ័ត្រ​បោះអង្គញ់​ លេងស្វា​ដណ្តើម​ស្លឹក​ឈើ​ចោលឈូង​លាក់​កន្សែង​ ឡើងសសរ ខ្លាញ់​ វៃក្អម និង​ មានការ​រាំវង់​ ប្រពៃណី​ជាតិ​ខ្មែរ​ ។
នៅ​ចុងបញ្ចប់​ ឯកឧត្តម​សូម​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​កម្ពុជា​ កុំ​យក​វប្បធម៌​ពី​បរទេស​មក​ចូល​ក្នុង​ប្រទេស​កម្ពុជា​យើងអោយសោះ យើងត្រូវរក្សា វប្បធម៌​ សីលធម៌​ សុជីវធម៌​ និង​ ការ​ពារ​ វប្បធម៌​ដូនតា​ខ្មែរ​តាំងពី​បុរាណកាល​មក​ហើយ​ ។
ឯកឧត្តម​ ជូនពរ​ដល់​បងប្អូន​ប្រជាពល​រដ្ធ​នាឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ 2024​ អោយជួបតែ​ប្រទះ​នូវ​សេចក្ដី​សុខ​និង​ពុទ្ធ​ពរ​បួន​ប្រកា​ គឺ​ អាយុ​ វណ្ណៈ​សុខៈ​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ។
ថតរូប​ភាព​ សុខ​ចន្ទ​ឌីវិឌ​ / យូរតនា ប៉ុក​ ស្រី​ អ្នក​សម្រប​សម្រួល​អត្ថបទ​ សុខ​ យោធិន​

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
748 នាក់
ម្សិលមិញ :
334 នាក់
សប្តាហ៍នេះ :
3566 នាក់
ខែនេះ :
12600 នាក់
3 ខែនេះ :
38010 នាក់
សរុប :
855856 នាក់