(កំពង់ធំ)÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធាន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នារសៀលថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ នៅក្នុងធីប្រកាសនោះគឺ ឯកឧត្តម ថោង ខុន ប្រធាន និងលោកជំទាវ ជា សិរី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។ ឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍សង្ខេប ជ័យជម្នះដ៏ធំធេងនេះពិតជាទទួលបានដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាង របស់គណៈកម្មាធិការកណ្តាលនៃគណបក្ស និងការចូលរួមរបស់មហាជនគ្រប់មជ្ឈដ្ឋានគាំទ្រការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស។ បេក្ខភាពនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីបន្តវេនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្រូបយកសមានចិត្តរបស់ប្រជាជនគ្រប់វ័យនៅទូទាំងប្រទេស។ បេក្ខជនពេញសិទ្ធិ និងបម្រុងរបស់គណបក្សនៅក្នុងមណ្ឌល មានសមត្ថភាព និងមាន បទពិសោធន៍ក្នុងការដឹកនាំ មានសាមគ្គីភាពឯកភាពរឹងមាំប្តេជ្ញារួមគ្នាដណ្តើមជ័យជម្នះ ជូនបក្សមានស្នាដៃក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងក្នុងការដោះស្រាយបញ្ហាប្រឈម របស់ប្រជាជនយ៉ាងសកម្ម។ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាន៍លើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នា ខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។ ជ័យជម្នះដែល គណបក្ស ប្រជាជនកម្ពុជាទទួលបាននៅរៀងរាល់ ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែ គឺ ជាជោគជ័យរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ធំ ត្រូវអនុវត្ត គោលនយោបាយរបស់គណបក្សឱ្យទទួលជោគជ័យ ដើម្បីកសាង និងពង្រឹងគណបក្ស ជួយដោះស្រាយបញ្ហាប្រឈមនានា និងការអនុវត្តគោលនយោបាយឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានជោគ ជ័យ បម្រើសេវាប្រជាពលរដ្ឋឱ្យបានល្អ និង ឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ ការរៀបចំផែនការការងារច្បាស់លាស់ នឹងធ្វើឱ្យយើងមានភាពប្រាកដប្រជាខ្ពស់ ក្នុងការ អនុវត្ត ការងារប្រកបដោយភាពជឿជាក់លើជ័យជម្នះនាពេលខាងមុខៗបន្តទៀត។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកា គណបក្ស ប្រជាជានកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែង យកអស់ កម្លាំងកាយ ចិត្ត ស្មារតីនឹងថវិកា ដើម្បីបុព្វហេតុប្រជាជន។ ក្រោយការប្រកាស ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានប្តេជ្ញាចិត្តគោរព អនុវត្ត តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត និងការពង្រឹងក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ ក៏ដូចជាការជួបជាមួយក្រុមការងារយុវជនបក្ស ក្រុមចលនាស្ត្រីជនបង្គោល ឃុំ-សង្កាត់ ប្រធានកម្មករកម្មការនី និយោជិត ប្រធានយុវជនក្រុង-ស្រុក ដើម្បីភាពជោគជ័យ របស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)
ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)
ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)
លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)
មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា