(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៤ រដ្ឋបាលស្រុកស្ទោងបានប្រារព្ធពិធីមីទ្ទីង រំលឹកខួបលើកទី ៤៥ ទិវាជ័យជម្នះ (០៧ មករា ១៩៧៩ _០៧ មករា ២០២៤) នៅសាលាស្រុកស្ទោង ក្រោមអធិបតីភាពឯកឧត្តមព្រឹមរដ្ឋា អភិបាលរងខេត្តកំពង់ធំ ដំណាងឯកឧត្តម ថា យ៉ាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងសមាជិកសមាជិកាប្រមាណជិត៤០០ នាក់។ ថ្លែងទៅកាន់អង្គពិធីនៅក្នុងឱកាសនេះឯកឧត្តម ព្រឹម រដ្ឋា បានអានសន្ទរកថា ដ៏វិសេសវិសាលនិងមានអត្ថន័យដ៏ជ្រាលជ្រៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាជូនអង្គមីទ្ទីង រំលឹកខួបលើកទី៤៥ នៃទិវាជ័យជំនះ (០៧ មករា ១៩៧៩_០៧ មករា ២០២៤)បានផងដែរ។ ជាមួយគ្នានេះឯកឧត្តម ព្រឹម រដ្ឋា បានលើកឡើងថាទិវាជ័យជំនះ ០៧មករានិងសុខសន្តិភាពដែលគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពាក់លីសព្វបែបយ៉ាងដើម្បីយកជ័យជំនះលើរបបអាវខ្មៅដែលត្រួតដែលបំភ្លេចបំផ្លាញប្រទេសកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ក៏ដូចជាការបញ្ចប់សង្គ្រាមស៊ីវិលនិងនាំមកនូវសុខសន្តិភាពពេញបរិបូណ៌ជូនជាតិមាតុភូមិជាពិសេសថ្មីៗនេះគឺការនាំឲ្យមាននូវបុណ្យជាតិ ទិវាសន្តិភាព២៩ខែធ្នូផងដែរ។ លើសពីនេះអធិបតីក៏បានផ្ដាំផ្ញើដល់ សមាជិកសមាជិកា អង្គពិធីទាំងមូល សូមនាំគ្នារក្សាសុខសន្តិភាពនេះឲ្យបានស្ថិតស្ថេរជាអមតៈ គឺមានតែសុខសន្តិភាពនេះហើយទើបមាននូវអ្វីៗសព្វបែបយ៉ាង ជាពិសេសគឺការអភិវឌ្ឍប្រទេសជាតិឲ្យបានមានការរីកចម្រើនជឿនលឿន ក្នុងដំណាក់កាលរាជរដ្ឋាភិបាលអាណត្តិទី ០៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចសំដៅធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ ជាចុងបញ្ចប់ គណៈធិបតី និងសមាជិកសមាជិកាអង្គពិធីទាំងមូលក៏បានបង្ហោះប៉េងប៉ោងជានិមិត្តរូបនៃសុខសន្តិភាពតរៀងទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា