ថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ថវិកាបេឡាសង្គ្រោះមរណៈ៤លានរៀល ប្រគល់ជូនគ្រួសារសពលោកពលបាលឯក យ៉ង សារ៉េត នៅស្រុកស្ទោង
Sat,20 January 2024 (Time 11:13 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 306នាក់)

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ លោក ព្រំ ឆដា អភិបាលរងស្រុក តំណាងលោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ រំលែកទុក្ខ និងប្រគល់ថវិកាបេឡាសង្គ្រោះមរណៈ ជូនគ្រួសារសពលោកពលបាលឯក យ៉ង សារ៉េត នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗដោយរោគាពាធ។
      ការសំណសំណេះសំណាលនៅក្នុងឱកាសនោះ លោកលោកអភិបាលរងស្រុកស្ទោង បានសម្តែងនូវសមានចិត្តរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ មេគ្រួសារ ស្វាមី  ឪពុក ក៏ដូចជាសាច់ញាតិជាទីស្រឡាញ់យ៉ាងអាឡោះអាល័យដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ សាសនា ព្រះ មហាក្សត្រ និងក្រុមគ្រួសារដោយមិនខ្លាចនឿយហត់។
  ទន្ទឹមនឹងនេះ លោក ព្រំ ឆដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅមដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានយកចិត្តទុកដាក់សួរសុខទុក្ខ និងជីវភាពបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារឱ្យកាន់តែប្រសើរឡើង។
     លើសពីនេះលោក ព្រំ ឆដា អភិបាលរងស្រុកស្ទោង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលឃុំកំពង់ចិនត្បូង ត្រូវយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជន ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាការជួយសង្គ្រោះផ្សេងៗផងដែរ។
   គួរបញ្ជាក់ផងដែរថា ថវិកាដែលប្រគល់ជូនគ្រួសារសពនៅពេលនេះ មានចំនួន ៤.០០០.០០០រៀល  (បួនលានរៀលគត់)៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
572 នាក់
ម្សិលមិញ :
702 នាក់
សប្តាហ៍នេះ :
4007 នាក់
ខែនេះ :
12241 នាក់
3 ខែនេះ :
37645 នាក់
សរុប :
727351 នាក់