(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៃកម្មវិធីបណ្តុះបណ្តាលយុវជន១លាន៥សែននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិត ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងសញ្ញាបត្របច្ចេកទេសបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារ និងមុខរបរដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព លទ្ធភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ ព្រមទាំងឆ្លើយតបតាមតម្រូវការទីផ្សារ ប្រកដដោយចីវភាព ភាពធន់ បត្យាប័ន។ការលើកឡើងបែបនេះរបស់ លោករដ្ឋមន្រ្តី បានធ្វើឡើងក្នុងឱកាសដែល លោក បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។លោករដ្ឋមន្ដ្រី បានបន្ដថា សិស្សដែលបានចុះឈ្មោះចូលរៀនទទួលបាន ការសិក្សាដោយមិនបង់ថ្លៃ ការឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀល ការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ការចុះកម្មសិក្សានៅតាមសហគ្រាស ក្រុមហ៊ុនរោងចក្រ ជាជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ និងឱកាសទទួលបានការសមរម្យប្រាក់ចំណូលទាងទាត់។បន្ថែមពីនេះ លោក ហេង សួរ បានបន្ដទៀតថា ការបណ្តុះបណ្តាលក៏បានផ្ដល់ឱកាសដល់បុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលិកក្នុងប្រព័ន្ធ ចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ដែលជាស្ពានទទួលបានការសិក្សាពេញមួយជីវិត ដោយរាប់បញ្ចូលកម្មវិធីផ្លាស់ប្ដូរជំនាញ បង្កើនជំនាញ និងលទ្ធភាពការងារ ទោះបីជាពួកគាត់មានការងារធ្វើក៏ដោយ ដើម្បីឱ្យការអនុវត្ដកម្មវិធីប្រកបដោយជោគជ័យ។លោកបានបញ្ជាក់បន្ថែមថា វគ្គសិក្សាជំនាញវិជ្ជាជីវៈនេះ មិនមែនមានតែមួយវគ្គទេ គឺមានវគ្គបើកជាបន្ដបន្ទាប់រហូតទៅដល់១លាន៥សែននាក់ ឱ្យតែមានយុវជន ចូលរៀន ក្រសួងនឹងបន្ដបើក ដូច្នេះត្រូវធានាថា វគ្គនេះជោគជ័យ មានការងារធ្វើ និងវគ្គបន្ដទៀតកាន់តែជោគជ័យបន្ថែមទៀត។ជាថ្មីម្ដងទៀត លោករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ទុក្ខការលំបាកមួយឡែក ដោយផ្ដោតទៅលើការរៀន ផ្ដោតទៅលើជំនាញមួយពិតប្រាកដ ក្លាយទៅជាមនុស្សម្នាក់ ទោះបីមិនបានរៀនទៅដល់បរិញ្ញាបត្រ ប៉ុន្ដែបើមានជំនាញមួយពិតប្រាកដ ដែលកន្លែងណាក៏គេត្រូវការ ដូចពាក្យចាស់ពោលថា «ចេះដប់ មិនស្មើនឹងប្រសប់មួយ» ពាក្យដែល «ចេះ» សំដៅលើអ្នកទាំងឡាយណាដែលរៀនចប់វិទ្យាល័យ ចប់បរិញ្ញាបត្រ ចប់អនុបណ្ឌិត។ រីឯ ពាក្យ «ប្រសប់» មិនសំដៅទៅលើសញ្ញាបត្រខ្ពង់ខ្ពស់ទេ គឺពាក្យ ប្រសប់ សំដៅទៅអ្វីដែរ ចេះធ្វើ គឺយើងនេះឯង៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា