(កំពង់ធំ)÷ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចូលរួមដាក់តាំងពិពណ៌ផលិតផលខ្មែរក្នុងកម្មវិធីអបអរសាទការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៣) មានរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅវិមានឈ្នះ ឈ្នះ រាជធានីភ្នំពេញ។ ឯកឧត្តម ជា វ៉ាន់ចាន់ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធមានគ្រប់ទីកន្លែង។ សម្រាប់ខេត្តកំពង់ធំក៏មានកិត្តិយសក្នុងការមកដាក់តាំងពិព័រណ៍ភូមិមួយផលិតផលមួយ ដែលជាស្នាដៃរបស់កូនខ្មែរ ដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពីការផលិតសម្ភារៈដំណាំកសិកម្ម និងវិស័យផ្សេង។ ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានបន្តទៀតថា ការដាក់តាំងពីពណ៌ភូមិមួយផលិតផលមួយ គឺមានការចូលរួមគ្រប់ក្រសួងទាំងអស់ រាជធានី/ខេត្ត បណ្ដាក្រុមហ៊ុន និងអាជីវករលក់ដូរជាច្រើនបានដាក់បង្ហាញពីសម្ភារៈរបស់ខ្លួនដែលមានគុណភាព និងអនាម័យដោយមិនប៉ះពាល់ទៅលើសុខភាពបងប្អូនប្រជាពលរដ្ឋនោះឡើយ។ ជាមួយគ្នានេះផងដែរកម្មវិធីអបអរសាទការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងក្រោយឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំក៏បានលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ក្នុងខេត្តកំពង់ធំ សូមយកចិត្តទុកដាក់និងផ្សព្វផ្សាយបន្ត នៅក្នុងមូលដ្ឋានដល់ប្រជាពលរដ្ឋពីសារៈប្រយោជន៍នៃការដាក់តាំងពិពណ៌ភូមិមួយផលិតផលមួយ ដោយមានការគាំទ្រពីឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ តាមបណ្ដាខេត្តនីមួយៗដែលចូលមកទស្សនាដែលបានគាំទ្រនូវស្នាដៃកូនខ្មែរផងដែរ។ សូមបញ្ជាក់ផងដែរថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមលោកជំទាវទាំងអស់ ក៏បានអញ្ជើញចូលរួមទស្សនាតាមការដាក់តាំងពិពណ៌សមិទ្ធផលនានា នៅតាមក្រសួង និងតាមបណ្តារខេត្ត នៅបរិវេណវិមានឈ្នះឈ្នះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)
សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)
ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.កប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា