ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម ព្រឹម រដ្ឋា អញ្ជើញក្នុងវិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាងចម្រោះទឹកស្អាត អាងស្តុបទឹក និងសមិទ្ធផលនានា នៅក្នុងវត្តព្រះដំរី ខេត្តកំពង់ធំ
Mon,01 January 2024 (Time 12:49 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 245នាក់)

(កំពង់ធំ)÷ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំអមដំណើរដោយលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រះសង្ឃ ប្រធានអនុប្រធានមន្ទីរ កងកម្លាំងទាំងបីមន្ត្រីរាជការមប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង១.៥០០នាក់ អញ្ជើញចូលរួមក្នុងវិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាងចម្រោះទឹកស្អាត អាងស្តុបទឹក និងសមិទ្ធផលនានា នៅក្នុងវត្តព្រះដំរី ស្ថិតនៅ ឃុំព្រះដំរីស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។
     ក្នុងឱកាសនេះលោកសាយ គឹមឡមអភិបាលស្រុកស្ទោងបានលើកឡើងថា ផ្ទៃដីវត្តព្រះដំរីមិនមានប្រភពទឹកដែលអាចជីកអណ្តូងបានឡើយ ទោះជាកន្លងមកធ្លាប់បានដឹកអណ្តូង ជាច្រើនកន្លែង ប៉ុន្តែមិនមានទឹកឡើយ។ ទឹកដែលព្រះសង្ឃ និងពុទ្ធបរិស័ទប្រើប្រាស់គឺពឹងផ្អែកទៅលើស្រះទឹក ទាំងស្រុង។ នៅរដូវវស្សាស្រះមានទឹកកខ្វក់ហូរចូល និងមានស្មៅដុះជុំវិញ នៅរដូវប្រាំងប្រឈមនឹងបញ្ហាកង្វះទឹក ហើយទឹកក៏គ្មានអនាម័យ នាំឱ្យប៉ះពាល់សុខភាពរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទយ៉ាងខ្លាំង។
    ថ្លៃងនៅក្នុងកម្មវិធីនេះឯកឧត្តម ព្រឹម រដ្ឋា បានមានប្រសាសន៍ថា អាងចម្រោះទឹកស្អាត ជួយដោះស្រាយបញ្ហាសុខភាពក៏ដោយ ក៏នៅមានបញ្ហាមួយចំនួន ដូចជា ស្រះទឹកមានទំហំតូច ជម្រៅរាក់ មិនអាចផ្គត់ផ្គងបរិមាណទឹកគ្រប់គ្រាន់ ស្របពេលដែលតម្រូវការប្រើប្រាស់ទឹកកាន់តែច្រើន មិនមានអាងស្តុកទឹកសម្រាប់ចែកចាយទឹកបានលឿនរហ័ស ប្រព័ន្ធទុយោមិនទាន់មានគ្រប់គ្រាន់ និងកង្វះខាតបណ្តាញអគ្គិសនី។ ជាមហាកិត្តិយសនៅឆ្នាំ២០១៧ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជទានស្រះទឹកទំហំ៤៧ម៉ែត្រ×៨១ម៉ែត្រ ជម្រៅ៧ម៉ែត្រ ដែលជាប្រភពទឹកដ៏សំខាន់អាចផ្គត់ផ្គងទឹកបានគ្រប់គ្រាន់ទាំងពីររដូវ ដើម្បីឱ្យព្រះសង្ឃនៅក្នុងវត្ត និងបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានគ្រប់គ្រាន់។
     ឯកឧត្តម ព្រឹម រដ្ឋា  បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាសុខភាពក្នុងការរស់នៅប្រកបដោយអនាម័យបីប្រការគឺ(ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ដើម្បីជៀសវាងពីជំងឺផ្សេងៗ។ ពិសេសសម្រាប់ព្រះសង្ឃ គណៈកម្មការ និងពុទ្ធបរិស័ទទាំងអស់សូមចូលរួមថែរក្សានូវសមិទ្ធផលនានា ដែលមាននៅក្នុងវត្តឱ្យបានគង់វង្ស និងមានផែនការអភិវឌ្ឍបន្តទៀតសម្រាប់ឆ្នាំ២០២៤។
      សូមបញ្ជាក់ផងដែរថា អាងទឹកនេះសាងសង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមានបណ្តោយ៦.៦០ម៉ែត្រ ទទឹង៤.៦០ម៉ែត្រ កម្ពស់៣.៥០ម៉ែត្រ មាន២ជាន់។ ជាន់ទី១មានអាងធំ២អាចផ្ទុកទឹកបានចំនួន៨០ម៉ែត្រគូប ហើយជាន់ទី២មានអាងតូចៗ៨ អាចផ្ទុកទឹកបានចំនួន១២ម៉ែត្រគូប។ នៅជាន់ទី១មានបំពង់ចម្លោះទឹកចំនួន៨០បំពង់ចំហុយទឹកកាំរស្មីអ៊ុចចំនួន២ និងបំពាក់ដោយម៉ូទ័រស្វ័យប្រវត្តិ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង គួរដាក់មន្ត្រីជំនាញអង្គភាពប្រឆាំងអំពើពុករលួយចុះសិក្សាស្រាវជ្រាវអោយសុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ7 ផ្លូវអាស៊ានលេខ 11 នៅចំណុចគីឡូលេខ៣៥០ឃុំចង្ក្រង់ ស្រុកចិត្របុរី ខខេត្តក្រចេះគៀបយកលុយពីក្រុមឈ្មួញរថយន្តធំៗទាំងយប់ទាំងថ្ងៃតាមអំពើចិត្តមិនញញើសអ្វីទាំងអស់អាងខ្នងប្រធានមន្ទីរសាធារណការខេត្តក្រចេះ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃ មានគម្រោងផែនការប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដអ្នកដឹកនាំជាន់ខ្ពស់សម្តេច ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លើកទី១២ អាណត្តិទី១ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ដូណាល់ ត្រាំ បាន​ដាក់​ពន្ធ​គយ​ថ្មី​លើ​ប្រទេស​មួយ​ចំនួន​ក្នុង​អាណត្តិ​ទីពីរ​ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
162 នាក់
ម្សិលមិញ :
297 នាក់
សប្តាហ៍នេះ :
3174 នាក់
ខែនេះ :
9354 នាក់
3 ខែនេះ :
26940 នាក់
សរុប :
688520 នាក់