ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត រស់នៅលើដីសម្បទានសង្គនកិច្ច នៅឃុំក្រយា ស្រុកសន្ទុក
Wed,10 January 2024 (Time 11:20 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 121នាក់)

(កំពង់ធំ)÷ នៅព្រឹកថ្ងៃ ០៩ ខែ មករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាលក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយជួបសំណេះសំណាលជាមួយអតីតយុទ្ធជន នៅដីសប្បទានសង្គមកិច្ច និងគេហដ្ឋានថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនក្នុងភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
      ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនយុទ្ធជន ដែលរយៈពេលកន្លងមកសមាជិកបានចូលរួមចំណែក ដើម្បីបុព្វហេតុជាតិមាតុភូមិថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម  រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាពស្ថេរភាពនយោបាយ ឯកភាពជាតិ ពេញលេញ  មានការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ។
     បន្ថែមលើការសំណេះសំណាលនេះដែរ លោកស្នងការ ថ្លែងកោតសរសើរ ចំពោះបងប្អូន ខិតខំបង្ករបង្កើនផល ដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយជីវភាពឲ្យកាន់តែប្រសើរឡើង ។ ជាមួយគ្នានោះដែរលោកស្នងការបានផ្ដាំផ្ញើ ដល់សមាជិក គ្រួសារសមាជិកត្រូវថែទាំសុភាព តាមរយៈការធ្វើអនាម័យ ជាប្រចាំថ្ងៃ
រស់នៅស្អាត បរិភោគម្ហូបអាហារស្អាត ជៀសវាងបរិភោគអាហារដែលបំផ្លាញ់សុខភាព សូមបន្តចូលអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ជាពិសេសចូលរួមអនុវត្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពជៀសផុតពីហានិភ័យ ដែលកើតមានឡើងពីគ្រោះថ្នាក់ចរាចរណ៍ រក្សាបានអាយុជីវិត ទ្រព្យសម្បត្តិ។
       លោក កង ឡឹង តំណាងឲ្យសមាជិក គ្រួសារសមាជិកកម្លាំងប្រជាការពារ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្នងការ លោកស្នងការរង ប្រតិភូអមដំណើរដែលបានចំណាយពេលវេលា ដ៏មមាញឹក ចុះសួរសុខទុក្ខ ឧបត្ថម្ភ សម្ភារៈ ថវិកា និងសូមជូនពរជួប
ប្រទះតែពុទ្ធពរទាំង៤ សម្រេចកិច្ចការងារទទួលបានជោគជ័យ។
       សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឧបត្ថម្ភអំណោយដល់អតីតយុទ្ធជនទាំង០៤គ្រួសារក្នុង០១គ្រួសារទទួលបាន÷ អង្ករទម្ងន់១០០គីឡូក្រាម ថវិកា ២០០.០០០រៀល មេភូមិថវិកា១០០.០០០រៀល សមាជិកអតីតយុទ្ធជនចូលរួម៦៥ នាក់ និងកម្លាំងប្រជាការពារ១០នាក់ ក្នុង០១ទទួលបាននាក់ថវិកា២០.០០០រៀល គ្រួសារសមាជិកសម្រាលបុត្រ ១០០.០០០ រៀល កម្លាំងតំបន់ប្រតិបត្តិការសឹករង០២នាក់ ថវិកា ៤០០០០រៀល។ សរុបថវិកាចំណាយអស់ ៣.៧៨០.០០០ រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកនូ សុីថា ជាមេគយចល័ត ពព្លាក់សុីផ្លែពភ្លា ជំពាក់កទា ផ្សាក្តិតឈ្លូស បើទុកមុនចំណេញគួរដកចេញកុំអោយសម្អុយ«ទុកមិនចំណេញ ដកចេញបំបាត់ស្អុយ»! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដាក់មន្រ្តីគយនិងជនសុីវិលពង្រាយគ្រប់ខ្សែផ្លូវទូទាំងប្រទេសដើរជញ្ជួក់កាក់ល្អិតមិនលើកលែងប្រមូលលុយដាក់ហោប៉ៅខ្លួនឯង! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីរឿងពុករលួយដ៏ធំរបស់ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង កឹបកេងថវិកាជាតិខ្ទង់ជាង១០០០លានរៀល យកធ្វើអ្នកមានធំម្នាក់ឯង គួរស្ថាប័នពាក់ព័ន្ធពិនិត្យផង ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អំពើពុករលួយរបស់លោក នូ ស៊ីថា ឡើងកាន់តំណែងជាមេគយចល័តទូទាំងប្រទេសភ្លាមផ្អើលអ្នករកស៊ីតូច ធំ ករណីប្រើជនស៊ីវិលជាច្រើននាក់អោយដើរបង្ក្រាបបទល្មើសគយយកលុយគ្រប់ច្រកល្ហកជាពិសេសផ្លូវជាតិនិងតាមច្រកព្រំដែន.! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
90 នាក់
ម្សិលមិញ :
205 នាក់
សប្តាហ៍នេះ :
1590 នាក់
ខែនេះ :
8327 នាក់
3 ខែនេះ :
23903 នាក់
សរុប :
585034 នាក់