(កំពង់ធំ)÷ នៅព្រឹកថ្ងៃ ០៩ ខែ មករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាលក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយជួបសំណេះសំណាលជាមួយអតីតយុទ្ធជន នៅដីសប្បទានសង្គមកិច្ច និងគេហដ្ឋានថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនក្នុងភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនយុទ្ធជន ដែលរយៈពេលកន្លងមកសមាជិកបានចូលរួមចំណែក ដើម្បីបុព្វហេតុជាតិមាតុភូមិថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាពស្ថេរភាពនយោបាយ ឯកភាពជាតិ ពេញលេញ មានការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ។ បន្ថែមលើការសំណេះសំណាលនេះដែរ លោកស្នងការ ថ្លែងកោតសរសើរ ចំពោះបងប្អូន ខិតខំបង្ករបង្កើនផល ដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយជីវភាពឲ្យកាន់តែប្រសើរឡើង ។ ជាមួយគ្នានោះដែរលោកស្នងការបានផ្ដាំផ្ញើ ដល់សមាជិក គ្រួសារសមាជិកត្រូវថែទាំសុភាព តាមរយៈការធ្វើអនាម័យ ជាប្រចាំថ្ងៃរស់នៅស្អាត បរិភោគម្ហូបអាហារស្អាត ជៀសវាងបរិភោគអាហារដែលបំផ្លាញ់សុខភាព សូមបន្តចូលអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ជាពិសេសចូលរួមអនុវត្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពជៀសផុតពីហានិភ័យ ដែលកើតមានឡើងពីគ្រោះថ្នាក់ចរាចរណ៍ រក្សាបានអាយុជីវិត ទ្រព្យសម្បត្តិ។ លោក កង ឡឹង តំណាងឲ្យសមាជិក គ្រួសារសមាជិកកម្លាំងប្រជាការពារ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្នងការ លោកស្នងការរង ប្រតិភូអមដំណើរដែលបានចំណាយពេលវេលា ដ៏មមាញឹក ចុះសួរសុខទុក្ខ ឧបត្ថម្ភ សម្ភារៈ ថវិកា និងសូមជូនពរជួបប្រទះតែពុទ្ធពរទាំង៤ សម្រេចកិច្ចការងារទទួលបានជោគជ័យ។ សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឧបត្ថម្ភអំណោយដល់អតីតយុទ្ធជនទាំង០៤គ្រួសារក្នុង០១គ្រួសារទទួលបាន÷ អង្ករទម្ងន់១០០គីឡូក្រាម ថវិកា ២០០.០០០រៀល មេភូមិថវិកា១០០.០០០រៀល សមាជិកអតីតយុទ្ធជនចូលរួម៦៥ នាក់ និងកម្លាំងប្រជាការពារ១០នាក់ ក្នុង០១ទទួលបាននាក់ថវិកា២០.០០០រៀល គ្រួសារសមាជិកសម្រាលបុត្រ ១០០.០០០ រៀល កម្លាំងតំបន់ប្រតិបត្តិការសឹករង០២នាក់ ថវិកា ៤០០០០រៀល។ សរុបថវិកាចំណាយអស់ ៣.៧៨០.០០០ រៀល។
ព័ត៌មានគួរចាប់អារម្មណ៍
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)
សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា