កំពង់ឆ្នាំង៖ ប្រភពពីខេត្តកំពង់ឆ្នាំង បានទម្លាយអោយដឹងថា៖ជនជាតិយួនចូលសញ្ជាតិខ្មែរឈ្មោះសុក្រ សំបូរ បានក្លាយជា អ្នកបោះទុនបង្កើតបទល្មើសនេសាទ ហើយល្បីល្បាញថា ពូកែគ្មានគួរប្រៀបខាងរត់ការដាក់ថ្នាំសណ្តំ មន្ត្រីអោយទន់ឆ្អឹង ដើម្បីជួយបិទភ្នែក បិទត្រចៀក ធ្វើគថ្លង់ចំពោះសកម្មភាព ជម្រុញការធ្វើនេសាទល្មើសច្បាប់ សម្រាប់ផែនការប្រមូលទិញត្រីចូលស្តង់របស់ខ្លួន។ប្រភពអោយដឹងថា នៅពេលនេះដល់រដូវបើកនេសាទវិញហើយ ឯការរត់ការធ្វើរបាំងនិងទម្លាក់សម្រាស់ផ្លិចទឹកអោយកូនកញ្ច្រែងក៏រត់បានសម្រេចទាំងស្រុងដែរ ដើម្បីអោយមន្ត្រីមុខលុយបំផ្លាញមច្ឆជាតិ ជួយបិទបាំង នូវការប្រព្រឹត្តបទល្មើសនេសាទនៅ ដែលកំពុងប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំនៅត្រង់ចំណុច ស្តីគង ឃុំកំពង់ហាវ ស្រុកកំពង់លែង និងតាមព្រែកមួយចំនួនក្នុងឃុំផ្លូវទូក ស្រុកជលគិរីនិងស្រុករលាផ្អៀរខេត្កកំពង់ឆ្នាំង។ប្រភពបញ្ជាក់ថា បទល្មើសនេសាទទាំងនោះ បាននិងកំពុងកើតឡើងគួរអោយព្រួយបារម្ភនៅចំណុច ស្តីគង ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្កកំពង់ឆ្នាំង មានដូចជា ការរត់បង្គោលរបាំងស្បៃមុង ដែលមានប្រវែងរាប់រយម៉ែត្របានធ្វើរួចទាំងស្រុងកំពុងប្រមូលផល ឯខ្លះកំពុងបន្តធ្វើ ជាច្រើនរបាំងស្បៃមុងទៀតដែរ។ដោយឡែក ការទម្លាក់សម្រាស់វិញ ប្រភពពីអ្ន្ខកនេសាទល្មើសច្បាប់មួយចំនួននៅចំណុច ស្តីគង ឃុំកំពង់ហាវ ស្រុកកំពង់លែង ទទួលដំណឹងថា ដង្ខៅយួនឈ្មោះ សុក្រ សំបូរ ដាក់ថ្នាំដល់មន្ត្រីជំនាញ អោយខ្វាក់ គ ថ្លង់ បានសម្រេចហើយ។ឯសម្រាស់ចាស់សល់ពីឆ្នាំមុននិងថ្មី ដែលបានត្រៀមទុកមុន ត្រូវក្រុមអ្នកនេសាទល្មើសច្បាប់ សម្រុក ដឹកយកទៅបោះទម្លាក់ក្នុងទឹកឬហៅថា កាត់ក្បាលសម្រាស់ផ្លិចទឹក ទៅតាមចំណុចគោលដៅរាប់រយកន្លែងរៀងៗខ្លួនរួចរាល់អស់ហើយដែរ ក្នុងមួយសម្រាស់យ៉ាងហោចក៏ប្រើសម្រាស់អស់៥០សំប៉ានដែរ ហើយគេមិនអាចមើលឃើញសម្រាស់នោះទេពេលនេះ ប៉ុន្តែគេអាចរកឃើញវាតាមរយៈជនល្មើស បោះបង្គោលចំរឹងខ្ពស់ផុតពីទឹក ដើម្បីពួកគេស្រួលចំណាំ វាមិនមែនដូចអ្វីដែលអ្នកខ្លះ បានបញ្ចេញវោហារសម្អុយថា ការផ្សព្វផ្សាយរបស់កាសែតមួយចំនួន ផ្សាយ ហើយបដិសេដថា មិនមានបទល្មើស ការទម្លាក់សម្រាស់ ចូលទៅក្នុងទឹកនៅចំណុចពាមឆ្កោក ស្រុកកំពងលែង ខេត្តកំពង់ឆ្នាំង ខណៈពេលទឹកកំពុងឡើងលិចភូមិរាចវាល បែបនេះ ថាជាការផ្សាយមិនពិត និយាយទាំងអត់ខួរនោះឡើយ គួរចេះប្រើខួរខ្លះទៅ ព្រោះគ្មានជនល្មើសណាម្នាក់ ទៅធ្វើទង្វើឆោតល្ងង់ យកសម្រាស់ទៅបោះអោយគេឯងមើលឃើញក្បាលសម្រាស់នៅលើគោកនោះឡើយ ប៉ុន្តែយ៉ាងហោចក៏មានតម្រុយដែរ។ប្រធានមន្ទីរកសិកម្មខេត្ត និង ប្រធានខណ្ឌរដ្ឋបាលជលផលមិនអាចសុំការពន្យល់ណែនាំបានទេកាលពីព្រឹកមិញនេះ៕0966635168 www.ktk168.com
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (vojhotnews)
មេឈ្មួញមហិមា មិនក្រែងនឹងច្បាប់ឈ្មោះ សុខ សំបូរ កំពុងបង្ករព្យុះភ្លៀង បង្កបទល្មើសនេសាទ (vojhotnews)
លោក នូ សុីថា បានធ្វើឲ្យរំជើបរំជួលដូចPresident Donald Trumpបញ្ហាចុះបង្រាប និងប្រមូលពន្ធដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មី (vojhotnews)
មេឈ្មួញធំៗ ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ បង់ពន្ធមិនគ្រប់ ឃុបឃិតជាមួយ លោក មួង ដារ៉ា ប្រធានការិយាល័យគយខេត្តព្រៃវែង ប្រេីជន សុីវិល និងមន្ត្រីគយចាំអង្គុយរាប់ក្បាលឡាន ឲ្យចូលបង់លុយតាមការកំណត់ (vojhotnews)
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា