ថ្ងៃអង្គារ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឧត្តមសេនីយ៍ កែវ ធូ តំណាងក្រុមហ៊ុនជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន ឯ.ក បាននាំយកគ្រឿងឧបភោគបរិភោគ ចែកជូនក្រុមគ្រួសារខ្វះខាតចំនួន ៤០គ្រួសារនៅភូមិរលួស
Fri,18 October 2024 (Time 12:21 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 482នាក់)

កំពង់ធំ : ដោយមើលឃើញពីជីវភាព និងការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ឧត្តមសេនីយ៍ កែវ ធូ តំណាងរបស់ក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន ឯ.ក អមដំណើរដោយលោក ប្រាក់ មិន មេឃុំសុចិត្រ លោកពុំ វិជ្ជា នាយប៉ុស្តិ៍រដ្ឋបាល ឃុំសុចិត្រ រួមនិងមន្ត្រីមានសមត្ថកិច្ច កម្លាំងអាជ្ញាធរដែនដី មូលដ្ឋានបាននាំយក នូវគ្រឿងឧបភោគបរិភោគ មួយចំនួនដើម្បីចែកជូនដល់គ្រួសារ ដែលមានជីវភាពខ្វះខាតមួយចំនួនផងដែរ។

ក្នុងឪកាសនោះដែរឧត្តមសេនីយ៍ កែវ ធូ បានសម្តែងនូវ បិតិសោមនស្សក្រៃលែងក្នុងជំនួបបងប្អូនប្រជាពលរដ្ឋ និងបានធ្វើការសំណេះសំណាល សាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ធទាំងអស់ ក្នុងពិធីនោះផងដែរ។

ឧត្តមសេនីយ៍ កែវ ធូ ក៏បន្តដែរថា: សូមអោយបងប្អូនទាំងអស់មេត្តា ថែរក្សាសុខភាពអោយបានល្អ ក្នុងរដូវនេះដោយសារមានភ្លៀងធ្លាក់ច្រើន ដែលជាហេតុបង្កអោយកើតមានម៉ូសខ្លាច្រើន ហើយសូមអោយបងប្អូនទាំងអស់មេត្តាចងមុងសម្រាកអោយបានខ្ជាប់ខ្ជួន កុំអោយមូសខ្លាខាំ ដើម្បីជៀសវាងកុំអោយម៉ូសខ្លាខាំ ជាហេតុបង្កអោយកើតជម្ងឺគ្រុនឈាមផងដែរ។

មិនតែប៉ុណ្ណោះសោត ឧត្តមសេនីយ៍ កែវ ធូ ក៏បន្តអោយដឹងដែរថា: ហើយថ្ងៃនេះពិតជាថ្ងៃដែលល្អ ដែលពួកយើងជួបជុំគ្នា ក្រោមម្លប់សន្តិភាព និងដោយមានការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងនោះដែរ។

ក្នុងនោះផងដែរ លោកពុំ វិជ្ជា នាយប៉ុស្តិ៍រដ្ឋបាលឃុំចិត្រ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅផងដែរ ចំពោះលោកឧត្តមសេនីយ៍ កែវ ធូ តំណាងក្រុមហ៊ុនជាំស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន ឯ.ក ដែលបាននាំយកនូវគ្រឿងឧបភោគបរិភោគ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤០គ្រួសារក្នុងភូមិរលួសនេះដែរ។

សូមបញ្ជាក់ផងដែរថា: ក្នុងការនាំយកនូវគ្រឿងឧបភោគបរិភោគ ក្នុងការចែកជូនដល់ដល់បងប្អូនគ្រួសារដែលមានជីវៈភាព ខ្វះខាតចំនួន៤០គ្រួសារដោយក្នុង1គ្រួសារទទួលបានរួមមាន÷
-អង្ករ ០១ប៉េ ស្មើរនិង២០គីឡូក្រាម
-ទឹក០១ដប
-ទឹកសុីអុីវ០១ដប
-ទឹកត្រី០១ដប
-មីជាតិ០១កេះ
-ប្រេងឆា ០១ដប ស្មើរនិង៥លិត្រ
រួមនិងថវិកាមួយចំនួនផងដែរ។vojhotnews

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
853 នាក់
ម្សិលមិញ :
334 នាក់
សប្តាហ៍នេះ :
3671 នាក់
ខែនេះ :
12705 នាក់
3 ខែនេះ :
38116 នាក់
សរុប :
855962 នាក់