ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឧកញ៉ា នួន អក បោកប្រាស់អាជីវករជាង១០០នាក់ ខ្ទង់លានដុល្លារ លើគម្រោងលក់តូបក្នុងផ្សារសមុទ្រខៀវ អាហារ ២៤ម៉ោង នៅក្រុងតាខ្មៅ
Tue,02 May 2023 (Time 03:00 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 261នាក់)

(កណ្តាល)៖ ក្រុមអាជីវករផ្សារអាហាររ២៤ម៉ោង សមុទ្រខៀវ ក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានចោទប្រកាន់ និងចាញ់​បោកឧកញ៉ា នួន អក អស់ប្រាស់ខ្ទង់លានដុល្លារ លើការទិញតូបក្នុងផ្សារ ពោលឧកញ៉ា នួន អក បានយកលុយពួកគាត់មុនអស់ តែមិនមានតូបផ្សារសម្រាប់ពួកគាត់លក់ទេ ហើយទីតាំងដីនេះជាដីដែលជួលគេ ខណ:ម្ចាស់ដីនឹងរឹបអូសយកវិញនៅពេលឆាប់ៗខាងមុខនេះ។
ក្រុមអាជីវករបានឲ្យដឹងថា ការបើកគម្រោងដំបូង ត្រូវបង់ប្រាក់បង្រ្គប់ចំនួន៣ឆ្នាំ ចាប់ពី១,២ម៉ឺនដុល្លារ ឡើងដល់ជិត២ម៉ឺនដុល្លា សម្រាប់រយ:ពេលជួល៣ឆ្នាំ អាស្រ័យលើទីតាំងតូប។ តែពេលបង់ប្រាក់រួច មិនទាន់បានចូលលក់ដូរ ផងស្រាប់តែប្រកាសថាដីជួលគេ និងក្ស័យធន តើប្រាក់របស់ពួកគាត់នរណាជាអ្នកទទួលខុសត្រូវ ដូច្នេះមេដឹកនាំប្រទេសជួយអន្តរាគមន៍ និងខទទួលខុសត្រូវផង។
លោក ស៊ូ សេន តំណាងឱ្យអាជីវករជាង១០០នាក់ បានរៀបរាប់ថា កាលពីឆ្នាំ២០២២កន្លងទៅ ឧកញ៉ា នួន អក បានឃោសនាបើកគម្រោងផ្សារអាហារ២៤ ដែលមានការរៀបចំតាមស្តង់ដារ មានសួនកំសាន្ត ប្រកបដោយផាសុកភាព មានសួនច្បារមិនចាញ់ផ្សារអ៊ីអននោះឡើយ ហើយក្នុងតូប១ដែលមានទំហំ ៤គុណ ១០ម៉ែត្រ ជួលឱ្យលក់ដូរ រយៈពេល៣ឆ្នាំ តម្លៃ១២,០០០ដុល្លារ ដោយសន្យាថា ក្រោយពួកគាត់បង់ប្រាក់រយៈពេល ៣ទៅ៦ខែ នឹងផ្តល់តូបឱ្យលក់ដូរ។
ប៉ុន្តែមកដល់ពេលនេះ គឺ១១ខែហើយ នៅឡើយមិនទាន់ប្រគល់តូបឱ្យលក់ដូរទៀត។ ផ្ទុយទៅវិញ បែរជាប្រាប់ពួកគាត់តាមប្រព័ន្ធតេឡេក្រាមថា ក្ស័យធនហើយ គ្មានប្រាក់ឈ្នួលបង់ថ្លៃដីទេ ហើយទីតាំងក៏ត្រូវម្ចាស់គេយកវិញដែរ ដោយតម្រូវឱ្យពួកគាត់ចាកចេញឱ្យបានមុនថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះទៀតផង។
ចម្លើយបែបនេះ បានធ្វើឱ្យពួកគាត់មានការស្រឡាំងកាំងជាខ្លាំង ហើយឧញ៉ា នួន អក បាននិយាយថា នឹងសងប្រាក់ត្រឡប់ប្រាក់ឱ្យវិញ ដោយឱ្យចំណេញ ៥០%នៃប្រាក់ដើម តាមការចេញសែកឱ្យ ប៉ុន្តែសែកនោះទាល់តែ១ឆ្នាំ ក្រោយទើបមានសាច់ប្រាក់ និងអាចបើកបាន ហើយបើចាំ១ឆ្នាំកន្លះទើបបើកយក គឺឱ្យចំណេញថ្លៃស្មើរដើម។ តែពួកគាត់អត់ជឿពាក្យសំដីនេះទេ ទើបស្នើរសុំថ្នាក់ដឹកនាំជួយដោះស្រាយជូនផង។
អ្នកតំណាងបានបញ្ជាក់ថា ពួកគាត់ពិតជាអស់សង្ឃឹមណាស់។ ដំបូងឧកញ៉ារូបនេះ បានអះអាងថា ជាដីរបស់គាត់ ដល់ឥឡូវត្រឡប់ថា ដីនោះជួលបន្តពីគេដែរ ហើយក្ស័យធន គ្មានលុយបង់ថ្លៃឈ្នួល គេដកវិញ ចុះប្រាក់ដែលគាត់បានបង់ឱ្យ១២,០០០ដុល្លារ សរុបទាំងអស់ជាង១លានដុល្លារនោះ តើនរណាទទួលខុសត្រូវ?
ក្រោយផ្ទះការតវ៉ា ឧកញ៉ា នួន អក កាលពីល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីសុំការពន្យល់បកស្រាយដែរ ប៉ុន្តែទូរស័ព្ទរបស់លោក មិនអាចទាក់ទងបានទេ ខណ:ប្រភពបានអះអាងថា លោកឧកញ៉ារូបនេះបានគេចទៅបរទេសបាត់ហើយ ដោយដឹងខ្លួនថា បើហ៊ានតែនៅស្រុកខ្មែរនឹងជាប់គុកមិនខាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់ ដែលស្ថិតក្នុងករណីចំនួន៥! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជូនដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ និងប្រតិបត្តិករល្បែងផ្សងសំណាង នៅខេត្តតាកែវ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នាក់ងារ​រក​ទីផ្សារ​ឱ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាមទារ​កម្រៃ​ជើងសា​ឬ​ប្រាក់​កុំមីស្យុង​ទន្ថើនៗ! អានព័ត៌មាន៖ ផ្សាយថ្ងៃទី០៤ ខែ០៣ ឆ្នាំ២០២៤ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងពាណិជ្ជកម្មរាល់ថ្ងៃមានទំព័រហ្វេសប៊ុក១៥-២០ ផ្សព្វផ្សាយល្បែងខុសច្បាប់, អ្នកផ្សព្វផ្សាយនឹងត្រូវហៅទៅពន្យល់ អប់រំ និងណែនាំខាងមុច! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពី​បាត់​លុយ​វិនិយោគ​រាប់​សិប​លាន​ដុល្លាអ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំង ១៣​នាក់​សង​លុយ​ពួកគេ​វិញ ! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1013 នាក់
ម្សិលមិញ :
131 នាក់
សប្តាហ៍នេះ :
3292 នាក់
ខែនេះ :
7887 នាក់
3 ខែនេះ :
20105 នាក់
សរុប :
550982 នាក់