ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក ឃួង ស្រេង មិនមាន ចំណាត់ ការទៅលើល្បែងភ្នាល់ទឹកភ្លៀង របស់ លោក សួរ ហៅ ភ្នំមាស ទុកប្រមូលលុយ បន្តអាណត្តិដោយផ្គេីន និង អនុសាសន៍ សម្តេចតេជោហ៊ុនសែន និងសម្តេចក្រឡាហោម ស ខេងម៉ែន ទេ ឬ !
Mon,15 May 2023 (Time 11:35 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 680នាក់)

15 ខែ ឧសភា 2023
បេី លោក ឃួង ស្រេង មិនមាន ចំណាត់ ការទៅលើល្បែងភ្នាល់ទឹកភ្លៀង របស់ លោក សួរ ហៅ ភ្នំមាស ទុកប្រមូលលុយ បន្តអាណត្តិដោយផ្គេីន និង អនុសាសន៍ សម្តេចតេជោហ៊ុនសែន និងសម្តេចក្រឡាហោម ស ខេង ទេ ឬ ?
បេីតាម អនុសាសន៍ សម្តេចតេជោ ហ៊ុន សែន និង សម្តេច ក្រឡាហោម ស ខេង ត្រូវតែលុបបំបាត់អោយអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ ចុះហេតុអ្វី ល្បែងភ្នាល់ទឹកភ្លៀង ក្នុងដែនអាណាចក្រក្រុងភ្នំពេញ ដំណើរការបានយ៉ាងរលូនដោយគ្មានការបង្រ្កាបបែបនេះ ? ឬមួយមកពីអំណាច លោក ឃួង ស្រេង ទុកប្រមូលលុយបន្តតំណែងបន្តទាន ? បេីបែបនេះ តេី សម្ដេច ហ៊ុន សែន និង សម្តេច ស ខេង ហ៑ានដាក់បញ្ជាដល់ លោក ឃួង ស្រេង លោក ស ថេត និងលោក រ័ត្ន ស្រ៊ាង អោយចុះបង្ក្រាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងដ៏ធំរបស់ឈ្មោះ “ភ្នំមាស ហៅ ហ៊ាសួរ និងម៉ែនញ៉ូ តូតូ” ឬ មួយទុកអោយលោក ឃួង ស្រេង ប្រមូលសំណែនបានគ្រប់សិនទេីបមានបទបញ្ជាជាក្រោយសម្តេ ទាន ? តែបើតាមមន្ត្រីសាលារាជធានីមួយរូបលេីកឡើងថា លលោក ឃួង ស្រេង មិនមានអំណាចដាក់បញ្ជាអោយ ចុះបង្រ្កាបទេ សូមបីតែ សម្តេច ក្រឡាហោម ស ខេង ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិននិងហ៑ាន ដាក់បញ្ជាផងនោះ។
ហេតុនេះហើយទេីបមកដល់ពេលនេះ មិនទាន់ឃើលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចាត់តាំងកងកម្លាំងចុះបង្ក្រាបទីតាំងភ្នាល់ទឹកភ្លៀងរាប់សែនដុល្លារ របស់ឈ្មោះ “សួរ” ភ្នំមាស និង ម៉ែនញ៉ូ  ខាងលើនេះនៅឡើយទេ ព្រោះតែតាសួរ មេល្បែង ភ្នាល់ទឹកភ្លៀង មានខ្នងបង្អែកជា ព្រះឥន្ទ្រាធិរាជ ហើយមេីលទៅ ។
ល្បែង ភ្នាល់ ទឹកភ្លៀងនេះដែលឈ្នោះ “សួរ” ភ្នំមាស និងម៉ែនញ៉ូ ជាម្ចាស់ទីតាំងភ្នាល់ទឹកភ្លៀងដ៏ធំនេះគឺលេងតាមទិញ-លក់តាមរយ:ហាងឆេង តាមonline
និង អាយកូម ហើយអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងម្នាក់ៗសុទ្ធតែមានលុយដាក់ក្នុងធានាគាកក់ទុកលុយមុនព្រមអាយកូមពេញដៃដើម្បីទាក់ទងគ្នាអំពីហាងឆេងនិងកំពស់ទឹកភ្លៀងដែលកំពុងភ្លៀង។ អ្នកលេងល្បែងភ្នាល់ទឹកភ្លៀងភាគច្រើនកាន់អាយកូមពេញដៃហើយចល័តមកនៅស្តាតអូរឡាំពិច បឹងកក់ តាមបណ្តោយផ្លូវថ្នល់រទេះភ្លើង និងក្នុងខ័ណ្ឌសែនសុខក៏មានដែរ។ ដើម្បីតាមដានមើលមេឃថា “តើថ្ងៃនេះភ្លៀងឬក៏មិនភ្លៀង?” បើភ្លៀងតើអាចយកជាការបានឬទេ?។ហេីយទីតាំងល្បែងភ្នាល់ទឹកភ្លៀងនេះ មានមេខ្លោងឈ្មោះ “សួរ” ហៅភ្នំមាស និងអាម៉ែនញ៉ូបើកលេងយ៉ាងចំហរ និងអាណាធិបតេយ្យនៅក្បែរសាលារៀនបាក់ទូក។
លោក ឃួង ស្រេងដែលជាអាជ្ញាធរដែនដីរហូតមកដល់ពេលនេះមិនទាន់ហ៊ានបង្រ្កាបមេល្បែងទឹកភ្លៀង ឈ្មោះភ្នំមាស”សួរ” និម៉ែនញ៉ូនៅទ្បើយទេ។
គេសង្កេតឃើញថាអាជ្ញាធរទីក្រុងភ្នំពេញ ក្នុងជំនាន់លោកឃួង ស្រេង បានត្រឹមតែក្អេងក្អាងដាក់ផែនការបង្ក្រាបល្បែងសុីសងនៅទូទាំងរាជធានីភ្នំពេញនៅក្នុងអង្គប្រជុំគណបញ្ជាការឯកភាពក្រុងភ្នំពេញម្តងៗ។ ប៉ុន្តែបទល្មើសនិងល្បែងសុីសងនៅតែបន្តកើតឡើងយ៉ាងពេញបន្ឋុក។
ល្បែងភ្នាល់ទឹកភ្លៀងលេងដោយសេរីបែបនេះ ទេីប ប្រជាពលរដ្ឋដាក់ជាចំងល់ថា តេីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មាន អំណាចអ្វីបានជា សម្តេចតេជោ ហ៊ុន សែន និង សម្តេច ក្រឡាហោម ស ខេង មិនដាក់បញ្ជាអោយបង្រ្កាប ទិកអោយដំណើរការយ៉ាងរលូនបែបនេះ ឬ មួយលោក ឃួង ស្រេង យកលុយ ពី តាសួរ មកទប់ ដេីម្បីដំណើរការ បញ្ចប់បញ្ហាដំណើរការយ៉ាងរលូនទាន ?…..៕

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
240 នាក់
ម្សិលមិញ :
255 នាក់
សប្តាហ៍នេះ :
2970 នាក់
ខែនេះ :
13017 នាក់
3 ខែនេះ :
46239 នាក់
សរុប :
809560 នាក់