ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក អ៊ួន សុវណ្ណារ៉ា មេគយចល័តតំបន់១ រងការរិះគន់ពីមហាជនឃុបឃិតអោយឈ្មួញធំៗបងពន្ធរបៀបម៉ៅការធ្វើ ឲ្យ រដ្ឋ ខាតបង់ ចំណូល ពន្ធយ៉ាងច្រើន.! vojhotne
Sun,30 April 2023 (Time 07:45 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 783នាក់)

រភពពីមន្ត្រី គយ និង ភ្នាក់ងារ គយ ចល័ត តំបន់១បានឲ្យដឹងថា ចាប់តាំងពី លោក អ៊ួ ន សុវណ្ណារ៉ា ទទួលបានតំណែង ជា ប្រធាន គយ ចល័ត តំបន់ ១ គឺ លោក អ៊ួ ន សុវណ្ណារ៉ា កំពុង ឃុបឃិត ឲ្យ ឈ្មួញ ធំៗបង់ពន្ធ តាមរបៀ ប ម៉ៅការ ហើយ ឈ្មួញ ទាំងនោះ អាច នាំ ចូល ទំនិញ គេច ពន្ធ ទំនិញ បង់ពន្ធ មិន គ្រប់ និង ទំនិញ ខុសច្បាប់ កាន់តែច្រើនឡើងៗ គ្រប់ បណ្ដា ខេត្ត នានា ចូលក្រុង ភ្នំពេញ ។
ប្រភព ពីរអាជីវករដឹកទំនិញ បានឲ្យដឹង ថា សព្វថ្ងៃនេះ មាន រថយន្ត ធំៗ ជាច្រើន គ្រឿង បាន ដឹក ទំនិញ ពី គ្រប់ បណ្ដា ខេត្ត ចូលមក ទីក្រុង ភ្នំពេញ ក្នុង មួយថ្ងៃៗ មិន ក្រោម ពី ៥០០ គ្រឿង ទៅ១០០គ្រឿង នោះ ទេ ហើយ ឡាន ដឹក ទំនិញ ទាំងនោះ ត្រូវ បង់ ឲ្យ គយ ចល័តតំបន់ ១ ក្នុងរថយន្ត នី មួយៗ ត្រូវបង់ ចន្លោះ ពី ១០០ ដុល្លារ ទៅ ៤០០ ដុល្លារឲ្យទៅ គយ ចល័ត តំបន់១ ទើប ចូល ទីក្រុង ភ្នំពេញ បាន ដោយ សុវត្ថិភាព? ភាពមិន ប្រក្រតី ពុករលួយរបស់ លោក អ៊ួ ន សុវណ្ណារ៉ា មេ គយចល័ត តំបន់១ កំពុង ធ្វើ ឲ្យ រដ្ឋ ត្រូវ ខាត បង់ ចំណូល ពន្ធ យ៉ាងច្រើនក្នុង មួយខែៗ ហើយ មន្ត្រី គយ ក្រោម ឱ វាទរបស់ លោក អ៊ួ ន សុវណ្ណារ៉ា គាបសង្កត់ ជំរិត យក លុយ លើ តុ ក្រោម តុ ពី ក្រុម ឈ្មួញ តាម អំពើ ចិត្ដ។
ហេតុនេះទើប មានការ រិះគន់ពីមហាជននិងអំពាវនាវ ដល់ លោក ឱម យ៉ិនទៀង ប្រធាន អង្គភាព ប្រឆាំង អំពើ ពុករលួយ ឲ្យ បើក ការ ស៊ើបអង្កេត ទៅលើភាពមិនប្រក្រតីពុករលួយ របស់លោក អ៊ួ ន សុវណ្ណារ៉ា មេ គយ ចល័ត តំបន់ ១ ឲ្យបាន ស៊ីជម្រៅ ដើម្បី កុំ ឲ្យ មន្ត្រី គយ រូប នេះ និង បក្ខពួក ឃុបឃិត គ្នា ធ្វើ អ្វីៗ តាម អំពើ ចិត្ត តទៅទៀត ។
ប្រភព ពី មន្ត្រី គយ ដដែលបានឲ្យដឹងថា ចាប់តាំងពី លោក អ៊ួ ន សុវណ្ណារ៉ា ត្រូវបាន តែង តាំងជា ប្រធាន គយ ចល័ត តំបន់ ១ រួច មក គឺ មន្ត្រី គយ រូប នេះ ប្រើ តួនាទី និង អំណាច ប្រព្រឹត្ត អំពើ ពុករលួយ យ៉ាង ពេញបន្ទុក ដោយ គ្មាន ញញើត អ្វី ទាំងអស់ ។ ប្រភព ខ្លះ បាន លើកឡើង ថា ដោយសារ លោក អ៊ួ ន សុវណ្ណារ៉ា ចំណាយ ដើមទុន យ៉ាងច្រើន ក្នុង ការទទួលបាន តំណែង ជា ប្រធាន គយ ចល័ត តំបន់ ១ហើយជាកៅអីខ្លាញ់ផង ទើប ប្រើ គ្រប់ វិធី ដើម្បី ប្រមូល លុយ តាម របៀប ពុករលួយ ស្រេច តែ អំពើ ចិត្ត របស់ ខ្លួន ។
ហេតុនេះហើយ ទើប ឈ្មួញ ធំៗ ជាច្រើន នាក់ អាច នាំ ចូល ទំនិញ គេច ពន្ធ ទំនិញ បង់ពន្ធ មិន គ្រប់ និង ទំនិញ ខុស ច្បាប់ តាមបណ្ដាល ខេត្ត ចូលមក ទីក្រុង ភ្នំពេញ កាន់តែ ច្រើនឡើងៗ ហើយ លោក អួន សុវណ្ណារ៉ា តែង ប្រើ ឈ្មោះ មន្ត្រី គយ ធំៗ នៅក្នុង អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា ដើម្បី បិទបាំងភាពមិនប្រក្រតីរបស់ ខ្លួន ផងដែរ ។
ប្រភពដែល ស្និទ្ធ នឹង លោក អ៊ួ ន សុវណ្ណារ៉ា បានឲ្យដឹងថា ចាប់ ពី ទទួល តំណែង មេគយ ចល័តតំបន់ ១មក លោក អ៊ួ ន សុវណ្ណារ៉ា ល្បីល្បាញ ខាង ប្រើ តួនាទី និង អំណាច ប្រមូល លុយ តាមរបៀប ពុករលួយ យ៉ាង ពេញបន្ទុក។
ដូច្នេះហើយ ទើប មាន ការអំពាវ នាវ ឲ្យ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចាត់វិធានការ ទប់ ស្កាត់ភាពមិន ប្រក្រតី របស់ លោក អ៊ួ ន សុវណ្ណារ៉ា ជា បន្ទាន់ព្រោះលោក គុណ ញឹម អគ្គនា យក នៃ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករកម្ពុជា ត្រូវបាន គេ ដឹងថា ជា អ្នក ឃុបឃិត បើកដៃ ឲ្យ លោក អ៊ួ ន សុវណ្ណារ៉ា ធ្វើ អ្វីៗ តាម អំពើ ចិត្ត ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. vojhotnews )យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក អ៊ួន សុវណ្ណារ៉ា មេគយចល័តតំបន់ ១ រាល់ម៉ោងធ្វើការ៕ភាគបន្ត២

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
148 នាក់
ម្សិលមិញ :
196 នាក់
សប្តាហ៍នេះ :
3230 នាក់
ខែនេះ :
15266 នាក់
3 ខែនេះ :
39394 នាក់
សរុប :
861815 នាក់