(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីណែនាំរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ដីពីវិធានការដាក់យោធិនអាជីពទាំងពីរភេទ ឱ្យចូលសោធននិវត្ត យោធិនពិការ និងយោធិនពលីមរណៈ ដែលពិធីផ្សព្វផ្សាយនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើយអានសេចក្តីណែនាំលេខ០០២/២០២៣ សណន ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ដីពីវិធានការដាក់យោធិនអាជីពទាំងពីរភេទឱ្យចូលសោធននិវត្តន៍ យោធិនពិការ និងយោធិនពលីមរណៈ និងបានណែនាំអំពីតួនាទីភារកិច្ចមួយចំនួនរបស់ជំនាញការិយាល័យទី១ ដល់ស្ថាប័នជំនាញបុគ្គលិក មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញរាល់បណ្ដាសំណុំលិខិតឯកសារផ្សេងៗដែលថ្នាក់លើបានកំណត់។ អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងបានលេីក ឡេីងជាសំណួរ និងចម្លើយ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងភារកិច្ច ដើម្បីចាត់តាំងដំណើរការអនុវត្តឲ្យទទួលបានលទ្ធផលល្អ ជោគជ័យ តាមការណែនាំរបស់ថ្នាក់ដឹកនាំតាមឋានានុក្រមគ្រប់លំដាប់ថ្នាក់។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំ អំពី ភារកិច្ច សំខាន់ៗ មួយ ចំនួន និងបានបញ្ជាក់ជូនអំពីលក្ខខណ្ទទាំង៤ចំណុចនៃការដាក់យោធិនឲ្យចូលសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៤។ ក្នុងនោះ÷ ១.ត្រូវជ្រើសរើសយកយោធិនដែលស្ម័គ្រចិត្តចូលសោធននិវត្តន៍។ ២.ជាយោធិន ដែលមានសុខភាពទ្រុឌទ្រោមមិនអាចបម្រេីការងារបាន។ ៣.ជាយោធិនដែលមានភាពអសកម្មក្នុងការងារ និងទី៤សំដៅជ្រើសរើសយកយោធិន ដែលបាត់បង់សមត្ថភាពការងារ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះត្រូវប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីណែនាំរប់ ស់ បញ្ជការ ដ្ឋាន កងទ័ព ជើងគោកឲ្យបានជ្រួតជ្រាប ក្នុងជួរយោធិនក្រោមឱវាទ ហើយចាត់តាំងក្រុមការងារជំនាញបំពេញសំណុំបែបបទឯកសារ ចំពោះយោធិនដែលមានឈ្មោះត្រូវចូលសោធននិវត្តន៍ស្របតាមលក្ខខណ្ឌទាំង៤ចំណុចខាងលើ ដេីម្បី ធ្វើការប្រជុំត្រួតពិនិត្យវាយតម្លៃ បំពេញសំណុំបែបបទឯកសារផ្សេងៗ ដែលជំនាញការិយាល័យទី១ បានណែនាំ បញ្ជូនមកបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ដើម្បីថ្នាក់ដឹក នាំទនៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចាត់តាំងប្រជុំត្រួតពិនិត្យ និងវាយតម្លៃធ្វើរបាយការណ៍ជូនទៅថ្នាក់លើតាមឋានានុក្រម ក្នុងការស្នើសុំដាក់យោធិនអាជីពទាំង២ភេទឲ្យចូលសោធននិវត្តន៍នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា