(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយជូនដល់អ្នកជំងឺដែលមានជីវភាពខ្វះខាតចំនួន៤៣នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកស្ទោង ខេត្តកំពង់ធំ។ ជាមួយនេះផងដែរលោក សាយ គឹមឡម ក៏បានផ្ដាំផ្ញើដល់អ្នកជំងឺនិងអ្នកមើលថែទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវេជ្ជបញ្ជា ត្រូវមានអនាម័យខ្ពស់ ហើយត្រូវថែរក្សាទុកដាក់ប័ណ្ណសមធម៌ឱ្យបានល្អ និងយកមកជាមួយនៅពេលទៅព្យាបាលជំងឺផ្សេងៗនៅឯមន្ទីរពេទ្យហើយរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសភូមិ/ឃុំ នៅពេលដែលបាត់បង់ឬស្នើសុំបន្ត។ លើសពីនេះលោកអភិបាលស្រុកស្ទោង បាន កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ផ្ដល់សេវានិងព្យាបាលអ្នកថែទាំអ្នកជំងឺ ប្រកបដោយក្រុមសីលធម៌វិជ្ជាជីវៈរហូតបានទទួលនូវការជាសះស្បើយគ្រប់ៗគ្នា ដោយបានចំណាយពេលវេលាជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះផងដែរ។ ទន្ទឹមនេះដែរអ្នកជំងឺទាំងអស់ដែលបានអញ្ជើញមកពីបណ្ដាលស្រុកផ្សេងៗ ដូចជាស្រុកកំពង់ស្វាយ ស្រុកប្រាសាទបល្ល័ង្ក ស្រុកជីក្រែង ខេត្តសៀមរាប ក៏ដូចជាស្រុកស្ទោងទាំងមូលក៏បានកើតសរសើរនិងថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ក្រុមគ្រូពេទ្យគ្រប់រូបដែលបានខិតខំយកចិត្តទុកដាក់មើលថែ ព្យាបាលនិងផ្ដល់សេវាទូទៅដល់ដល់ពួកគាត់មិនថាយប់ឬថ្ងៃ ដើម្បីព្យាបាលពួកគាត់បានជាសះស្បើយពីជំងឺ បានឆាប់ត្រឡប់ទៅផ្ទះវិញគ្រប់ៗគ្នា។ ជាចុងក្រោយលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានណែនាំ និងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលមានបានប័ណ្ណសមធម៌ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្លួនឯងផ្ទាល់សូមអញ្ជើញមកទទួលសេវាព្យាបាលជំងឺទូទៅនៅមន្ទីរពេទ្យបង្អែកស្ទោងដោយឥតគិតថ្លៃទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាលក៏ដូចជាគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។គួរបញ្ជាក់ផងដែរថា អំណោយដែលអ្នកជំងឺម្នាក់ៗទទួលបាននៅក្នុងឱកាសនេះរួមមាន÷ អង្ករ១បេ មី០១កេស និងទឹកត្រី០១យួរផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា