ថ្ងៃច័ន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម លី វ៉េត អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤នៅខេត្តកំពង់ធំ
Sun,03 December 2023 (Time 11:59 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 344នាក់)

(កំពង់ធំ)÷ ឯកឧត្តម លី វ៉េត អភិបាលរងខេត្តកំពង់ធំលោក លោកស្រីប្រធាន​អនុប្រធានមន្ទីរនានាជុំវិញខេត្ត លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស សិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែនអាចារ្យលាក់ ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។
     ក្នុងឱកាសនេះលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំ បានលើកឡើងថា ស្ថានភាពអប់រំក្នុងខេត្តកំពង់ធំ គិតត្រឹមឆ្នាំសិក្សា២០២២-២០២៣  មត្តេយ្យសិក្សាមាន២១៥កន្លែង(មត្តេយ្យដាច់ដោយឡែក១៤) សិស្សសរុប១១,៤៣២នាក់ ស្រី៥,៧៣៦នាក់ សាលាបឋមសិក្សាមាន៤៩៧សាលា មានសិស្សសរុប១០៣,៦០៨នាក់ ស្រី៥០,៧៩៧នាក់ អនុវិទ្យាល័យមាន៦៧សាលា មានសិស្សសរុប២៩,៨៥៨នាក់ ស្រី១៦,០៦៥នាក់ វិទ្យាល័យមាន២៥សាលា មានសិស្សសរុប១៧,០៤១នាក់ ស្រីមាន៩.៥៩៥នាក់។ បុគ្គលិកអប់រំគ្រប់កម្រិតសរុប៥.៣១៣នាក់ ស្រី២,៧០៥នាក់ ក្នុងនោះបុគ្គលិក មន្ទីរអប់រំសរុប៩៧នាក់ ស្រី២២នាក់ ក្រុមត្តេយ្យសិក្សាសរុបមាន២៣៨នាក់ ស្រី២៣៦នាក់ គ្រូបឋមសិក្សា២.៨៨៨នាក់ ស្រី១.៥៣៩នាក់ គ្រូបង្រៀននៅអនុវិទ្យាល័យ៨៤០នាក់ ស្រី៣៧២នាក់ គ្រូបង្រៀននៅវិទ្យាល័យ១២៥៣នាក់ ស្រី៥៣៦នាក់។
     ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម លី វ៉េត បានមានប្រសាសន៍ថា ជាមួយនឹងប្រទេសជាតិមានស្ថេរភាពនយោបាយ សុខសន្តិភាព និងការអភិវឌ្ឍ ពិតជាទាមទាឱ្យមានការយកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍធនធានមនុស្សដែលជាឫសគល់ដីសំខាន់ ក្នុងការបង្កើត និងជំរុញឱ្យមានមូលធនមនុស្សនៅឆ្នាំ២០៣០ និង២០៥០ ដែលជា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៦ និងនីតិកាលទី៧។ លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នក ស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ជាប្រចាំទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។
     ឯកឧត្តម លី វ៉េត អភិបាលរងខេត្តកំពង់ធំ បានផ្តាំផ្ញើដល់ ប្អូនៗក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវ ឱ្យបានខ្ជាប់ខ្ជួន ចូលរួមធ្វើ អំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។ ជាមួយនេះដែរ សូមប្អូនៗ ក្មួយៗ សិស្សានុសិស្ស ចងចាំជានិច្ចថា ចេះស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។សូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប នាំកូននាំចៅមកចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង គួរដាក់មន្ត្រីជំនាញអង្គភាពប្រឆាំងអំពើពុករលួយចុះសិក្សាស្រាវជ្រាវអោយសុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ7 ផ្លូវអាស៊ានលេខ 11 នៅចំណុចគីឡូលេខ៣៥០ឃុំចង្ក្រង់ ស្រុកចិត្របុរី ខខេត្តក្រចេះគៀបយកលុយពីក្រុមឈ្មួញរថយន្តធំៗទាំងយប់ទាំងថ្ងៃតាមអំពើចិត្តមិនញញើសអ្វីទាំងអស់អាងខ្នងប្រធានមន្ទីរសាធារណការខេត្តក្រចេះ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃ មានគម្រោងផែនការប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដអ្នកដឹកនាំជាន់ខ្ពស់សម្តេច ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លើកទី១២ អាណត្តិទី១ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ដូណាល់ ត្រាំ បាន​ដាក់​ពន្ធ​គយ​ថ្មី​លើ​ប្រទេស​មួយ​ចំនួន​ក្នុង​អាណត្តិ​ទីពីរ​ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
345 នាក់
ម្សិលមិញ :
1037 នាក់
សប្តាហ៍នេះ :
2428 នាក់
ខែនេះ :
8616 នាក់
3 ខែនេះ :
26323 នាក់
សរុប :
687364 នាក់