(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សជាច្រើន បានអញ្ជើញក្នុងពិធីបើកបវេសនកាលឆ្នាំថ្មីឆ្នាំ២០២៣-២០២៤នៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតនៅក្នុងភូមិក្រែក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៣។ លោក សាយ គឹមឡម បានបន្ថែមថា ដើម្បីឱ្យខ្លួនទទួលបាននូវចំណេះដឹងពិតប្រាកដ មានតែខ្លួនឯងផ្ទាល់ទេ ដែលជាអ្នកខិតខំស្វ័យសិក្សារៀនសូត្រ ក៏ដូចជារៀនសូត្រជាមួយនឹងលោកគ្រូ អ្នកគ្រូ បានគ្រប់ពេលវេលា តាមរូបភាពសម្បូរបែប ស្របតាមសម័យឌីជីថល និងបច្ចេកវិទ្យាទំនើប ត្រូចៀសវាងការចំណាយពេលវេលាឥតប្រយោជន៍ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ឬអំពើពុំគប្បីផ្សេងៗ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ បទបញ្ជាផ្ទៃក្នុងរបស់សាលារៀន មករៀនបានទៀងទាត់ និងគោរពស្រឡាញ់ តបស្នងសងគុណមាតា បិតា អាណាព្យាបាល និងលោកគ្រូអ្នកគ្រូ មិត្តភក្តិរបស់ខ្លួនផងដែរ។ ជាមួយនេះផងដែរលោកអភិបាលស្រុកស្ទោង បានបន្ថែមថា ដើម្បីឱ្យវិស័យអប់រំមានការរីកចម្រើន ត្រូវតែមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដូចជាសិស្សានុសិស្សខ្លួនឯងផ្ទាល់ លោកគ្រូ ៊អ្នកគ្រូ នាយកសាលា សហគមន៍ ដៃគូអភិវឌ្ឍនានា ជាពិសេសអាណាព្យាបាល ដែលនៅជិតស្និទ្ធជាមួយនឹងកូនចៅខ្លួនជាប្រចាំត្រូវបន្ថែមការគាំទ្រលើកទឹកចិត្តនិងគាំពារគ្រប់បែបយ៉ាង ក៏ដូចជាការគាំទ្រយ៉ាងពឹងទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជាយើងផងដែរ។ លើសពីនេះ សម្រាប់សាលារៀនផ្ទាល់ត្រូវពង្រឹងលើអភិបាលកិច្ចល្អ ការពិនិត្យកែសម្រួលរៀបចំកម្មវិធីសិក្សាពង្រឹងវិន័យ ចំណេះដឹង សីលធម៌ ឥរិបទសិស្ស សុខភាព អាហារូបត្ថម្ភ ការលើកទឹកចិត្ត ជំរុញការចូលរួមរបស់មាតាបិតាសហគមន៍ ការបង្កើននូវគុណវុឌ្ឍគ្រូបង្រៀន និងចំណេះជំនាញបទពិសោធន៍ថ្មីៗក្នុងការឆ្លើយតបបរិបទបច្ចេកវិទ្យាទំនើបឌីជីថល។ ជាចុងបញ្ចប់លោក សាយ គឹមឡម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកនាយក លោកគ្រូ អ្នកគ្រូ ក៏ដូចជា អាណាព្យាបាល សហគមន៍ និងដៃគូអភិវឌ្ឍនានា ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការជួយជ្រោមជ្រែង បង្ហាត់បង្រៀននឹងគាំទ្រដល់សាលារៀនក៏ដូចជាសិស្សានុសិស្ស រហូតទទួលបាននូវលទ្ធផលការសិក្សាគួរជាទីមោទកភាពក្រៃលែងក៏ដូចជាជួយអភិវឌ្ឍសាលារៀឱ្យកាន់តែមានការរីកចម្រើនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា