ថ្ងៃពុធ ទី១១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អភិបាលស្រុកស្ទោង អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់ វិថីអនុគណតូច អ៊ុល នៅស្រុកស្ទោង
Tue,26 December 2023 (Time 11:06 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 495នាក់)

(ខេត្តកំពង់ធំ)÷  នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៣ លោក សាយ  គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងព្រះគ្រូចៅអធិការវត្តករណីដើមនិងគណៈកម្មការវត្ត បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ "វិថីអនុគណតូច អ៊ុល" ស្ថិតនៅក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង  ស្រុកស្ទោង ខេត្តកំពង់ធំ។
    ជាមួយគ្នានេះលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះគ្រូចៅអធិការ គណៈកម្មការវត្តករណីដើម សប្បុរសជននានា ដែលបាន សហការគ្រប់បែបយ៉ាងជាមួយរដ្ឋបាលស្រុកស្ទោង និងឃុំកំពង់ចិនត្បូង ក្នុងការសាងសង់ "វិថីអនុគណតូច អ៊ុល" ដែលធ្វើឡើងអំពីបេតុង ដែលជាការបូករួមបញ្ចូលគ្នារវាងថវិកាសប្បុរសជននិងមូលនិធិឃុំកំពង់ចិត្តត្បូង ដែលជាសមិទ្ធផលថ្មីស្រឡាង ក្រោមសុខសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
     លើសពីនេះលោក សាយ  គឹមឡម ក៏បានថ្លែងអំណរគុណជាអនេក ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានគេហដ្ឋាននៅអមសងខាងវិថីនេះ ក្នុងកិច្ចការសហការ សម្របសម្រួល ដើម្បីងាយស្រួលក្នុងការសាងសង់ ដើម្បីទទួលបាននូវវិថីមួយប្រកបដោយសោភ័ណភាព បរិស្ថានស្អាត គុណភាព  ងាយស្រួលក្នុងការធ្វើដំណើរ និងទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នាតទៅ។
    ទន្ទឹមក្នុងនេះលោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់រដ្ឋបាលឃុំកំពង់ចិត្តត្បូង និងក្រុមហ៊ុន លី ដា ត្រូវសហការគ្នាឲ្យបានល្អក្នុងនិងតាមដានត្រួតពិនិត្យជាប្រចាំនូវ ការសាងសង់ផ្លូវនេះតាមបទដ្ឋានបច្ចេកទេសសំណង់ផ្លូវបេតុង ប្រកបដោយគុណភាព និងទាន់ពេលវេលា ដើម្បីធានានៅការប្រើប្រាស់បានយូរអង្វែង។
     ជាចុងបញ្ចប់លោក សាយ គឹមឡម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសបងប្អូនដែលមានលំនៅដ្ឋានអមសងខាងផ្លូវសូមនាំគ្នាជួយថែរក្សា  ការពារ វិថីនេះ ដើម្បីមានសោភ័ណភាពបរិស្ថានល្អ គ្មានការកកស្ទះប្រព័ន្ធលូ និងធានាបាននូវគុណភាពយូរអង្វែង។
គួរបញ្ជាក់ផងដែរថា វិថីអនុគណតូច អ៊ុល មានប្រវែង៤៥០ ម៉ែត្រទទឹង០៩ម៉ែត្រ និងមានសួនច្បារកណ្ដាល ដែលបានសាងសង់បានប្រហែល៥៥% ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅមុនដំណាច់ឆ្នាំ២០២៣នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
391 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2144 នាក់
ខែនេះ :
11959 នាក់
3 ខែនេះ :
42020 នាក់
សរុប :
885941 នាក់