(កំពង់ធំ)÷ ឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរងខេត្តកំពង់ធំ លោក ធង ជ្រឿន ប្រធានសម្របសម្រួលអង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិប្រចាំខេត្តកំពង់ធំ លោកស្រីអភិបាលរងស្រុក អនុប្រធានមន្ទីរ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ក្រោមប្រធានបទប(ច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិមិនមែនដើម្បីជួញដូរមនុស្ស) ស្ថិតនៅក្នុងសាលាអនុវិទ្យាល័យព្រៃគុយ ភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ លោក ធង ជ្រឿន ប្រធានសម្របសម្រួលអង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិប្រចាំខេត្តកំពង់ធំ បានលើកឡើងថាជនល្មើសជួញដូរមនុស្សកេងយកផលប្រយោជន៍ពីជនរងគ្រោះ ដោយចាត់ទុកថាជាទំនិញ និងជាទាសករសម័យទំនើប ដោយមិនគិតពីទុក្ខវេទនា និងការខាតបង់របស់ជនរងគ្រោះ។ ពលរដ្ឋមួយចំនួនទាំងបុរស ស្ត្រី យុវវ័យ និងកុមារក្លាយជាជនរងគ្រោះ ដោយសារតែបានជឿ លង់តាមការសន្យាផ្តល់ផលប្រយោជន៍ ការលួងលោម ឬបង្ខិតបង្ខំ តាមគ្រប់មធ្យោបាយ របស់មេខ្យល់ ព្រមទាំងការអូសទាញផ្សេងទៀត ដោយមិនបានដឹងថា ខ្លួនកំពុងតែចូលក្នុងសំណាញ់ របស់ឧក្រិដ្ឋជន ពិបាកនឹងដកថយក្រោយ។ ឆ្លៀតក្នុងឱកាសនេះឧត្តមសេនីយ៍ត្រី កង កូយ បានមានប្រសាសន៍ថា គោលដៅរួមនៃគម្រោងគឺ លើកកម្ពស់ការយល់ដឹងពីការធ្វើចំណាកស្រុកសុវត្ថិភាព ការសន្សំប្រាក់ជាក្រុម ដើម្បីឈានឆ្ពោះទៅរកសុវត្ថិភាពនៃការធ្វើចំណាកស្រុក ការលុបបំបាត់អំពើជួញដូរមនុស្ស និងស្ថេរភាពហិរញ្ញវត្ថុ គ្រួសារ ក្នុងតំបន់គោលដៅ។បង្កើនការយល់ដឹងដល់សាធារណៈជនអំពីអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ញគ្រប់រូបភាព ជាពិសេសកុមារ និងផលវិបាកនៃការធ្វើចំណាកស្រុកដោយប្រថុយប្រថានព្រមទាំងជំរុញលើកទឹកចិត្តឱ្យមានការចូលរួមការទប់ស្កាត់៖ គឺផ្តោតសំខាន់លើការបង្កើនចំណេះដឹងដល់សហគមន៍ផ្ទាល់ តាមរយៈការផ្សារភ្ជាប់ ខ្លួនជាមួយសហគមន៍ អាជ្ញាធរមូលដ្ឋាន និងការគោរពច្បាប់។ ជាចុងក្រោយឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរងខេត្តកំពង់ធំ បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវបង្កើតឱ្យមានសហគមន៍មួយ ដែលមានសុវត្ថិភាពដែលមានការចូលរួម និងគាំទ្រ ការផ្សព្វផ្សាយចល័តទៅដល់ប្រជាជននៅតាមសហគមន៍ និងប្រជាជនដែលឆ្លងកាត់ច្រកព្រំដែនទៅធ្វើការនៅប្រទេសថៃ។ ផ្សារភ្ជាប់បុរសនៅក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី និងលើកកម្ពស់ការអប់រំដល់ក្មេងស្រី ដើម្បីបង្កើនឱកាស និងកាត់បន្ថយបញ្ហាប្រឈមការធ្វើចំណាកស្រុក។ ការការពានិងគាំទ្រជនរងគ្រោះដោយការដាក់ទោសនិងដាក់ទណ្ឌកម្ម ដល់ជនល្មើសតាមច្បាប់។ មានទិសដៅអប់រំសារធារណជនអំពីកត្តាចម្បងដែលធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់ស្ត្រីក្នុងប្រទេសកម្ពុជា ហើយបង្កើតការផ្លាស់ប្ដូរបែបវិជ្ជមាននៅក្នុងឥរិយាបទសង្គម ដើម្បីបង្កើតសង្គមមួយដែលស្ត្រីអាចប្រើប្រាស់សិទ្ធិជាសកលរបស់ពួកគេ ក៏ដូចជាកម្មវិធីផ្សព្វផ្សាយនៅកំរិតថ្នាក់ជាតិ អន្តរជាតិមួយចំនួនដែលទាក់ទងទៅនឹងការការពារសិទ្ធិ និងការផ្តល់ផលប្រយោជន៍ដល់ស្ត្រី៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា