ថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម ងួន រតនៈ ជួបសំណេះសំណាល និងដោះស្រាយប្រព័ន្ឋប្រឡាយទឹកនៅសហគមន៍មុំបី  ដើម្បីយកទឹកស្រោចស្របស្រូវប្រាំង នៅស្រុកតាំងគោក
Tue,19 December 2023 (Time 11:07 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 299នាក់)

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ និងសហការី អញ្ជើញចូលរួមក្នងកម្មវិធីជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រព័ន្ឋប្រឡាយទឹកនៅសហគមន៍មុំបី ដើម្បីយកទឹកទៅប្រើប្រាស់សម្រាប់ស្រូវប្រាំង ប្រមាណជាង ៦០០ហិចតា ស្ថិតនៅទួលតាមុំ នៃភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
     ឯកឧត្តម ងួន រតនៈ បានថ្លែងថា ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋបានសំណូមពរសុំប្រឡាយទឹកមួយខែ្សនៅតំបន់អាងទឹកមុំបី ដើម្បីយកទឹកទៅស្រោចស្រពដល់ស្រូវប្រាំងជាច្រើនហិចតា ដែលកំពុងតែរងការខូចខាត ក្នុងការជួយសង្រ្គោះស្រូវប្រាំងឱ្យបានទាន់ពេលវេលា ជូនដល់ពួកគាត់។ ហើយពេលនេះប្រជាពលរដ្ឋដែលបាននៅក្នុងតំបន់នេះទទួលបានសុវត្ថិភាពនៅក្នុងការបង្កបង្កើតផល  មិនមានការភ័យខ្លាច នឹងហាមឃាត់នោះទេ បងប្អូនអាចបង្ករបង្កើនផលដោយសុវត្ថិភាព  ។ 
     ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតភូមិដ្ឋានហើយ ត្រូវមានសាលារៀន វត្តអារាម អគ្គិសនី ទឹកស្អាត ប្រព័ន្ឋធារាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានកាត់ឆ្វៀលដីតំបន់បី  ជូនប្រជាពលរដ្ឋទៅតាមការស្នើសុំផងដែរ។ ហើយការបង្កើតសហគមន៍ ជាកម្លាំងមូលដ្ឋានច្បាស់លាស់ និងការដោះស្រាយប្រឡាយទឹកឱ្យបានប្រើប្រាស់ទឹកតាមតម្រូវការ ដើម្បីឱ្យទឹកហូរចូលស្រែបានគ្រប់ៗគ្នា នឹងទទួលបានទិន្នផលខ្ពស់ ។
    ជាចុងក្រោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចេះសហការ យោគយល់គ្នាទៅវិញទៅមក ចូលរួមថែរក្សាហេដ្ឋានរចនាសម្ព័ន្ឋដែលមាននៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។ ប្រសិនបើមានបញ្ហាអ្វីមួយនៅក្នុងមូលដ្ឋាន សូមរាយការណ៍មករដ្ឋបាលស្រុកតាំងគោក ដើម្បីចុះមកជួយឱ្យបានទាន់ពេលវេលា ពិភាក្សារកដំណោះស្រាយឱ្យមានការរីកចម្រើននៅក្នុងសហគមន៍។   
     គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលបានសំណើសុំប្រឡាយទឹកមួយខ្សែប្រវែង៨.០០០ម៉ែត្រ និងទទឹង១៦ម៉ែត្រដើម្បីយកទឹកមកប្រើប្រាស់ជូនប្រជាពលរដ្ឋចំនួន៨០គ្រួសារដែលកំពុងតែធ្វើស្រូវប្រាំង៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
595 នាក់
ម្សិលមិញ :
702 នាក់
សប្តាហ៍នេះ :
4030 នាក់
ខែនេះ :
12264 នាក់
3 ខែនេះ :
37668 នាក់
សរុប :
727374 នាក់