ថ្ងៃពុធ ទី១១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ផ្លូវបេតុងអាមេប្រវែង៨៥៨ម៉ែត្រ ទទឹង៥ម៉ែត្រ ដែលទទួលបានហិរញ្ញប្បទានវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានធនាគារអភិវឌ្ឍន៍អាស៊ី ADB) ស្ថិតនៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ
Wed,13 December 2023 (Time 11:06 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 573នាក់)

(កំពង់ធំ)÷ លោក អ៊ុត វណ្ណរ៉ា អភិបាល នៃគណៈអភិបាលស្រុកកំពង់ស្វាយ បានដឹកនាំសហការី ចុះពិនិត្យការសាងសង់ផ្លូវបេតុងអាមេប្រវែង៨៥៨ម៉ែត្រ ទទឹង៥ម៉ែត្រ ដែលទទួលបានហិរញ្ញប្បទានវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានធនាគារអភិវឌ្ឍន៍អាស៊ី ADB) ស្ថិតនៅភូមិមង្គលស្លា ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
      លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានឱ្យដឹងថាដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋក្នុងភូមិ និងបានឆ្លើយតបតាមសំណូមពររបស់ពួកគាត់ផង  បានប្រើប្រាស់ផ្លូវបេតុងចាប់ពីពេលនេះតទៅទុកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ក្នុងការធ្វើដំណើរចេញ-ចូលប្រកបរបរកសិកម្ម ដឹកកសិផលគ្រប់ប្រភេទ ពិសេសជួយសម្រួលដល់ការធ្វើដំណើរ របស់សិស្សសាលាមករៀន និងចាស់ព្រឹទ្ឋាចារ្យធ្វើដំណើរគោរពបូជានៅវត្តអារាម  បានស្រួលក្នុងការធ្វើចរាចរណ៍។
   លោកអភិបាលស្រុកកំពង់ស្វាយ បានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់  គឺបានកែប្រែមុខមាត់យ៉ាងឆាប់រហ័ស ក្នុងនោះសមិទ្ធផលនានាថ្មីៗជាច្រើន បានកើតឡើងរួមមាន ផ្លូវគ្រួសក្រហម មានតែផ្លូវភក់ ផ្លូវដីឥដ្ឋ ពិបាកធ្វើដំណើរចររាចណ៍។ លើសពីនេះប្រជាពលរដ្ឋទាំងអស់ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលស្រុកកំពង់ស្វាយ និងរដ្ឋបាលឃុំដំរីស្លាប់ ដែលបានគិតគូពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អភិវឌ្ឍមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។
     សូមបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅឃុំនីពេជ ក៏បានធ្វើដំណើរលើផ្លូវនេះសម្រាប់មកព្យាបាលជំងឺនៅមណ្ឌលសុខភាពឃុំដំរីស្លាប់ ប្រកបដោយសុវត្ថិភាពនិងងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់និងពេលថ្ងៃផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
520 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2273 នាក់
ខែនេះ :
12088 នាក់
3 ខែនេះ :
42149 នាក់
សរុប :
886070 នាក់