(កំពង់ធំ): នៅព្រឹកថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានផ្សព្វផ្សាយផែនការ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងកងរាជអវុធហត្ថចំនួន៨៤នាក់។ លោកឧត្តមសេនីយ៍ត្រីមាស យ៉តបានលើកឡើងដោយបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងកងរាជអាវុធហត្ថចំនួន ៨៤ នាក់ ( ត្រៀមអន្តរាគមន៍ ៣០នាក់) ដោយបែងចែកជាបីក្រុម ចុះសហការជាមួយជំនាញបរិស្ថាខេត្ត និងមន្ត្រីឧទ្យានុរក្ស ល្បាតស្រាវជ្រាវទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ព្រៃឡង់ដោយគ្មានការលើកលែង ។ លោកឧត្តមសេនីយ៍ត្រីមាស យ៉តបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី ៧ខែធ្នូ រហូតដល់ថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០២៣ នេះ កម្លាំងកងរាជអាវុធហត្ថខេត្តនិងជំនាញបរិស្ថាន បានចុះទៅដល់ចំណុចសំខាន់ៗដែលបទល្មើសកើតមាន ទទួលបានលទ្ធផលដូចខាងក្រោម ÷ - ពិនិត្យឃើញការដីកាប់រានថ្មីធ្វើកម្មសិទ្ធិ និងផ្ទៃដីដកហូតដោយជំនាញបរិស្ថានប្រហែល២៥៥ហិចតា និងគល់ឈើទើបកាត់ចាស់-ថ្មីជាច្រើនគល់ ។ - ឃាត់ខ្លួនជនសង្ស័យ៣នាក់កំពុងធ្វើសកម្មភាពអាច្រៀកឈើ និងកាត់រានព្រៃជាក់ស្តែង ដកហូតរណាយន្ត២គ្រឿងបញ្ជូនឲ្យជំនាញបរិស្ថានកសាងសំណុំរឿងតាមនីតិវិធី ។ កិច្ចការនេះយើងនឹងបន្តធ្វើដូចភ្លៀងរលឹម ៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
កិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ និងពិធីទទួលសមាជិកថ្មីចំនួន 400 នាក់ ()
លោក សំ សុវណ្ណារិទ្ធ អង្គុយចាំរាប់ក្បាលឡានតាមការ កំណត់យកលុយមិនញញើតអង្គភាពប្រឆាំងអំពើពលរលួយ កំពុងក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ពង្រាយជនស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង (vojhotnews)
ការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងពិស័យព័ត៌មាន ជាកត្តាសំខាន់សម្រាប់អ្នកសារព័ត៌មាន ()
វីដែអូ
ចំនួនអ្នកទស្សនា