ថ្ងៃអង្គារ៍ ទី២៨ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ដីពីវិធានការប្រុងប្រៀប និងការអនុវត្តស្វ័យបច្ចុប្បន្នភាពចំនួនទ័ព ចំនួនកូន ការងារធានាភស្តុភារ ហិរញ្ញវត្ថុ ការងារគ្រប់គ្រងយុទ្ធោបករណ៍ និងអចលនទ្រព្យ របស់កងទ័ព
Wed,13 December 2023 (Time 10:46 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 298នាក់)

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ដីពីវិធានការប្រុងប្រៀប និងការអនុវត្តស្វ័យបច្ចុប្បន្នភាពចំនួនទ័ព ចំនួនកូន ការងារធានាភស្តុភារ ហិរញ្ញវត្ថុ ការងារគ្រប់គ្រងយុទ្ធោបករណ៍ និងការគ្រប់គ្រងអចលនទ្រព្យរបស់កងទ័ព ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤  និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្របកងឯកភាព និងនាយការិយាល័យស្ថាប័ន ចំណុះ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។ 
    លោកអនុសេនីយ៍ទោ យិន ដាលីន នាយរងការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារស្វ័យបច្ចុប្បន្នភាព ចំនួនទ័ព ចំនួនកូន ការងារធានាភស្តុភារ ហិរញ្ញវត្ថុ ការគ្រប់គ្រងយុទ្ធោបករណ៍ អចលនទ្រព្យដីធ្លី សំណង់អាគារ និងគ្រឿងចក្រ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក  ព្រមទាំងបានណែនាំនូវតួនាទីភារកិច្ចមួយចំនួនក្នុងការអនុវត្តសេចក្តីសម្រេច របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានប្រគល់ជូនឲ្យទទួលបានជោគជ័យ។ 
      បន្ទាប់មកនាយការិយាល័យស្ថាប័ន ដែលមានការពាក់ព័ន្ធ បានឡើងណែនាំអំពីភារកិច្ចតាមជំនាញនីមួយៗ ព្រមទាំងមានការចូលរួមយោបល់ ពិភាក្សាយ៉ាងល្អិតល្អន់ ពីសមាជិក សមាជិកា នៃអង្គប្រជុំ ដើម្បីងាយស្រួលក្នុងដំណើរការអនុវត្តឲ្យទទួលបានលទ្ធផលល្អនិងជោគជ័យតាមសេចក្តីណែនាំរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក។
     ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់សមាសភាពក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ចស្របតាមសេចក្តីណែនាំ របស់បញ្ជាការដ្ឋានកងទ័ពជើងគោកឱ្យបានត្រឹមត្រូវ នឹងបានទាន់ពេលវេលាតាមផែនការដែលថ្នាក់លើបានកំណត់ ។ ជាមួយនោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័នចំណុះទាំងអស់ ត្រូវសហការឲ្យបានល្អជាមួយក្រុមការងារ ដែលបានចាត់តាំងខាងលើនេះ ក្នុងការបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ឲ្យទទួលបានជោគជ័យ ។
      ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តអនុវត្តតាមសេចក្តីជូនដំណឹង របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ឲ្យទទួលបានជោគជ័យ និងទាន់ពេលវេលាកំណត់ស្របតាមផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ។

ព័ត៌មានគួរចាប់អារម្មណ៍

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1555 នាក់
ម្សិលមិញ :
707 នាក់
សប្តាហ៍នេះ :
4490 នាក់
ខែនេះ :
14000 នាក់
3 ខែនេះ :
32657 នាក់
សរុប :
708809 នាក់