ថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក អាង  ណារិទ្ធ  បាន អញ្ជើញ មន្ត្រី ទាំងអស់  រួមទាំង  អនុប្រធាន ការិយាល័យ  ប្រធាន ការិយាល័យ  អនុប្រធាន មន្ទីរ  ដេីម្បី  ស្ដាប់ មតិ យោបល់  និង  ជជែក រកដំណោះស្រាយ  ។
Fri,01 December 2023 (Time 08:10 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 573នាក់)

(ខេត្តបន្ទាយមានជ័យ)
ពី មាន ឯកសារ  ២សន្លឹក  របស់  មន្ត្រី  រាជការ  នៅ មន្ទីរ រៀបចំ ដែនដី  នគរូបនីយកម្ម  និង សំណង់  ផ្ដិតមេដៃ  ប្ដឹង ទាមទារ ដកលោក ប្រធានមន្ទីរ  នៅ ព្រឹក ថ្ងៃទី  ៣០  ខែ  វិច្ឆិកា  ឆ្នាំ  ២០២៣  នេះ  លោក អាង  ណារិទ្ធ  បាន អញ្ជើញ មន្ត្រី ទាំងអស់  រួមទាំង  អនុប្រធាន ការិយាល័យ  ប្រធាន ការិយាល័យ  អនុប្រធាន មន្ទីរ  ដេីម្បី  ស្ដាប់ មតិ យោបល់  និង  ជជែក រកដំណោះស្រាយ  ។ 
បេីតាម  ខ្លឹមសារ នៃ លិខិត  ២សន្លឹក នេះ  មន្ត្រី  អះអាងថា  លោក  ប្រធានមន្ទីរ ដឹកនាំ មិនល្អ  ដោយលេីកហេតុផលនេះ  ហេតុ ផលនោះ  ។  តែ បេីតាម  មតិ  ប្រជាពលរដ្ឋ នៅ ខេត្ត បន្ទាយមានជ័យ  បែរជា កោតសរសើរ លោក  អាង  ណារិទ្ធ  ប្រធាន មន្ទីរ ទៅវិញ  ។  ពលរដ្ឋ ខេត្ត បន្ទាយមានជ័យ ដែល ស្នេីសុំ លក្ខខណ្ឌ មិនបញ្ចេញ ឈ្មោះ បាន អោយដឹងថា  ចាប់តាំងពី លោក  អាង  ណារិទ្ធ  មកដឹកនាំ  មន្ទីរ រៀបចំ ដែនដី  នគរូបនីយកម្ម  និង សំណង់  ៤ឆ្នាំ  កន្លងមក នេះ  លោក ធ្វើ ការ បានល្អ  ជាពិសេស ការ ដោះស្រាយ បញ្ហា ទំនាស់ដីធ្លី  និង  ការ ចុះបញ្ជី ដីធ្លី  មានការលឿន។  ចំណែក មន្ត្រី នៅ សាលាខេត្តបន្ទាយមានជ័យ វិញ បាន និយាយ ប្រាប់ ថា  វត្តមាន លោក  អាង  ណារិទ្ធ  បាន ធ្វើ អោយ មន្ត្រី ខ្លះ នៅ  មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម  និង សំណង់ ខេត្ត បន្ទាយមានជ័យ  បាត់បង់ ផល ប្រយោជន៍  ជាច្រើនព្រមទាំងចង់បានតំណែង
នេះហើយ ទេីបគេ នាំ គ្នា  ផ្ដិតមេដៃ ប្ដឹង លោក  ។  បេីតាម  ពិនិត្យ មើល ស្នាម មេដៃ  និង  អក្សរ សរសេរ ឈ្មោះ ដោយដៃ  គឺ  សរសេរដោយ មនុស្ស តែ ម្នាក់ ប៉ុណ្ណោះ  ព្រោះ អក្សរ ដូចគ្នា ទាំងអស់  ។ 
លោក  អាង  ណារិទ្ធ  បាន បដិសេធ ចំពោះ ការ ចោទប្រកាន់ ក្នុង លិខិតនោះ  ថា ជា ព័ត៌មាន មិនពិត  ។ 
ទោះ ជាយ៉ាង ណា ក្ដី  មន្ត្រី ក្រសួង រៀបចំ ដែនដី  នគរូបនីយកម្ម  និង សំណង់ នឹងចាត់ក្រុមការងារ របស់ ក្រសួង  នឹងចុះ ត្រួតពិនិត្យ ករណី  កូនចៅ ផ្ដិតមេដៃ ប្ដឹង មេនៅ សប្ដាហ៍ ក្រោយ  ។ទោះបីយ៉ាងណាក៏ដោយអង្គភាពព័ត៌មាន យើង មិនទាន់ទទួលបានការបញ្ជាក់របស់លោកប្រធានមន្ទីរនៅឡើយទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

ព័ត៌មានគួរចាប់អារម្មណ៍

វឌ្ឍនភាពសហគមន៍តំបន់ការពារធម្មជាតិដូនក្រី ជាជម្រកដល់សំខាន់សម្រាប់ជីវៈចម្រុះនិងធនធានធម្មជាតិដ៏មានតម្លៃ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1101 នាក់
ម្សិលមិញ :
491 នាក់
សប្តាហ៍នេះ :
2756 នាក់
ខែនេះ :
12043 នាក់
3 ខែនេះ :
35988 នាក់
សរុប :
841286 នាក់