(ខេត្តកំពង់ឆ្នាំង)÷ ព្រះពុទ្ធ និងបរិសទ័្ទព្រមប្រជារាស្រ្តកំពុងតែដង្ហោហៅ និងរអ៊ូរទាំ ចំពោះទីវត្តអារាមមួយកន្លែងដែលមានសភាពធ្លុះធ្លាយស្ទើរតែទាំងស្រុងដោយមិនមាន សប្បុរសជន ឬស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង មិនអើបពើរ និងមើលមិនឃើញពីកង្វះខាតចំពោះទីវត្តអារាមមួយនេះបន្តិចសោះឡើយ។ ប្រជាពលរដ្ឋដែលស្ថិតនៅក្បែរៗនោះបានបង្ហើបនូវអារម្មណ៍ ស្រគត់ស្រគុំ និងខ្សឹបខ្សៀវឲ្យដឹងបន្តដែរថា: វត្តដែលទ្រុឌទ្រោមដំបូលធ្លុះធ្លាយមើលឃើញមេឃ ឃើញផ្កាយមួយនេះពិតជាកំសត់កម្រខ្លាំងណាស់ ពិសេសរៀងរាល់រដូវបុណ្យទានផ្សេងៗ គឺពួកគាត់មិនដែលហ៊ានចូលក្នុងព្រះវិហារនោះឡើយ ព្រោះដោយមើលឃើញសភាពព្រះវិហារមួយនេះពិតជាទទ្រោម ហើយខ្លាចបាក់ស្រុតសង្កត់លើពួកគាត់ផងដែរ។ ម្យ៉ាងទៀតសោត រាងរាល់រដូវបុណ្យទានម្ដងៗគឺពួកគាត់តែងតែនាំគ្នាក្រាលកន្ទេល ដើម្បីជួបជុំនិងប្រារព្ធកម្មវិធីបុណ្យ ជារៀងរាល់ពេល។ពួកគាត់បានបន្តឲ្យដឹងផងដែរថា: ដោយឃើញវត្តអារាមផ្សេងៗដទៃមួយចំនួនទៀត មានសោភ័ណ្ឌភាពស្អាត គួរឲ្យបិតិសោមនស្ស ចំណែកឯវត្តអារាមមួយនេះវិញ ព្រះវិហារចាស់ទ្រុឌទ្រោមដំបូលធ្លុះធ្លាយ មើលឃើញផ្កាយមើលឃើញមេឃ បែបនេះហើយពួកគាត់ក៏បាន មូលមតិជាឯកច្ឆ័ន្ទ ស្នើសុំឯកសារដើម្បីជួសជុលដំបូលព្រះវិហារមកជាយូរមកហើយរហូតមកដល់ពេលនេះ រយៈពេលជិតប្រហែល 4 ឆ្នាំហើយមិនបានសម្រេច ដោយសារមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង រួមនឹងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង មិនអើបពើរ នឹងមិនខ្វល់ខ្វាយ ពុំមិនយកចិត្តទុកដាក់បន្តិចសោះឡើយ។ ប្រជាពលរដ្ឋទទូចស្នើរសុំឲ្យ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយអន្តរាគមន៍និងពន្លឿនបន្ថែមចំពោះឯកសារដែលបានស្នើសុំជួសជុលដំបូលព្រះវិហារ ពីសំណាក់មន្ទីរធម្មការ និងសាសនា រួមនឹងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈក្នុងកិច្ចអន្តរាគមន៍ខាងលើនោះផងដែរ។ព្រោះពួកគាត់នៅតែទទូចឡើងដ៏ដែលៗផងដែរថា: ឲ្យតែកម្មវិធីបុណ្យទានម្ដងៗក្រាលតែកន្ទេលនៅក្រៅព្រះវិហាររហូត ដល់ពេលភ្លៀងម្ដងៗរត់ចែកជើងគ្នារជ្រករាងៗខ្លួន។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋនៅតែមានក្តីកង្វល់យ៉ាងខ្លាំងផងដែរថា: ហេតុអ្វីបានជាមន្ទីរធម្មការ និងសាសនា រួមនឹង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង មិនអើបពើរចំពោះលិខិតស្នើសុំឯកសារជួសជុលដំបូលព្រះវិហារខាងលើនេះដែលមានឈ្មោះថាវត្ត (សេរីតេជ:) ដែលមានទីតាំងស្ថិតនៅក្នុង ភូមិប្របជ្ជ: ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕ ដោយ សហការី VOJ
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា