ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម ព្រឹម រដ្ឋា នាំអំណោយសម្ដេចមហាបវរធិបតី ហ៊ុន  ម៉ាណែត ជូនពលរដ្ឋ៣០០គ្រួសារ នៅស្រុកស្ទោង
Tue,07 November 2023 (Time 08:27 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 536នាក់)

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ ២០២៣ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចែកអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី ជូនដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់កាលពីរដូវវស្សាកន្លងទៅចំនួន៣០០គ្រួសារ នៅស្រុកស្ទោង ខេត្តកំពង់ធំ។
   ក្នុងឱកាសនោះដែរឯកឧត្តម ព្រឹម រដ្ឋា បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែមានការនឹករលឹក និងយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗក៏ដូចជាគ្រោះទឹកជំនន់ជាដើម។
       ជាមួយនេះផងដែរឯកឧត្តមអភិបាលរងខេត្ត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកបមុខរបរចិញ្ចឹមជីវិតប្រកបដោយខ្លួនឯង ជាពិសេសអំឡុងពេលក្រោយពីរងគ្រោះទឹកជំនន់នេះ ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពទូទៅ ដើម្បីលើកកម្ពស់ជីវភាពឡើងវិញផងដែរ។
      លើសពីនេះឯកឧត្តម ព្រឹម រដ្ឋា ក៏បានណែនាំដល់អាជ្ញាធរត្រូវបង្កើនយកចិត្តទុកដាក់ខ្ពស់ដល់គោលការណ៍ភូមិឃុំមានសុវត្ថិភាពដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអនុវត្តតាមប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក៏ដូចជា ការអនុវត្តនូវគោលការណ៍របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ឱ្យបានទទួលជោគជ័យដោយត្រចះត្រចង់។
   ឯកឧត្តម ព្រឹម រដ្ឋា បានបញ្ជាក់បន្ថែមថា ថ្វីដ្បិតអំណោយនៅពេលនេះមានចំនួនតិចតួចក្តី ប៉ុន្តែក៏បានឆ្លើយតបទៅនឹងស្ថានភាពជីវភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្រោយពីរងគ្រោះដោយសារទឹកជំនន់រដូវវស្សា ៊បានមួយកម្រិត ក៏ដូចជាបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្ដេចទាំងពីរ តែងតែផ្ដល់ជូន ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងឧបទ្ទវហេតុផ្សេងៗនៅគ្រប់មូលដ្ឋានទាំងអស់។
       គួរបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋដែលទទួលបានអំណោយនៅពេលនេះមានចំនួន៣០០គ្រួសារ ដែលអញ្ជើញមកពីឃុំរុងរឿង ឃុំព្រះដំរី  ឃុំបន្ទាយស្ទោង និងឃុំទ្រា ក្នុង០១គ្រួសារៗទល់ទទួលបាន÷ នូវអង្គរ០១បេ ទឹកសុទ្ធ០១កេស មី០១កេស ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ និងត្រីខ០១យួរផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
540 នាក់
ម្សិលមិញ :
343 នាក់
សប្តាហ៍នេះ :
2266 នាក់
ខែនេះ :
12890 នាក់
3 ខែនេះ :
36994 នាក់
សរុប :
830924 នាក់