(កំពង់ធំ)÷ ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ ដើម្បីរកបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយការជឿជាក់ និងទំនុកចិត្តបំផុត។ កម្មវិធីប្រជុំនេះក៏មានការអញ្ជើញចូលរួមពីរ ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត កងកម្លាំងទាំងបី លោក លោកស្រីប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត បានលើកយករបៀបវារៈនៃកិច្ចប្រជុំ មកបង្ហាញដល់អង្គប្រជុំរួមមាន៖ ១.ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត។ ២.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ តុលា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។ ៣.បញ្ហាផ្សេងៗ ដើម្បីយកមកពិភាក្សារកបញ្ហាប្រឈម កែអក្ខរាវិរុទ្ធ និងខ្លឹមសារមួយចំនួននៅក្នុងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត បានបន្ថែមទៀតថា ក្រុមប្រឹក្សាខេត្តបានសហការជាមួយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត រៀបចំចុះបណ្តុះបណ្ដាលស្ដីពីនីតិវីធី លទ្ធកម្ម ការរៀបចំផែនការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក/ឃុំ/សង្កាត់ និងការប្រើប្រាស់ថវិកា សេវាសង្គម ដល់សមាជិកក្រុមប្រឹក្សាស្រុក)ក្រុមប្រឹក្សាឃុំ ក្នុងស្រុកប្រាសាទសំបូរ សណ្ដាន់ ប្រាសាទបល្ល័ង្ក ស្ទោង បារាយណ៍ តាំងគោក និងស្រុកសន្ទុក។ ជំនាញទាំងអស់នៅក្នុងមន្ទីរអង្គភាព យកចិត្តទុកដាក់បំផុតក្នុងការសម្អាតនៅបរិស្ថានក្នុងក្រុងស្ទឹងសែនឱ្យបានស្អាត ពិសេសព្រៃដែលដុះនូវការដងផ្លូវជាតិ ទាំងផ្លូវកៅស៊ូ ផ្លូវបេតុង និងផ្លូវលំចូលរួមសម្អាតឱ្យស្អាត ដើម្បីសោភ័ណភាពក្នុងក្រុងផងដែរ។ ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានលើកទឹកចិត្តដល់សមាជិកប្រឹក្សាខេត្ត និងលោក លោកស្រីប្រធានអនុប្រធានមន្ទីរទាំងអស់ ដែលបានចូលរួមសហការគ្រប់សកម្មភាពដែលបានអភិវឌ្ឍនៅក្នុងខេត្តកំពង់ធំនេះ ដោយមានការទទួលខុសត្រូវ និងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពីបញ្ហាមួយចំនួនដែលកើតមានឡើងនៅក្នុងសហគមន៍៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា