(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត តំណាងឯកឧត្ដម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងក្រុមការងារមន្ទីរជុំវិញខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមណ្ឌលសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់មានបេក្ខជនសរុប៥២៥នាក់ ស្រី២៧១នាក់ ចំនួនបន្ទប់២១ ស្ថិតសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវអភិបាលរងខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ។ លោកជំទាវ លំ គន្ធារី ក៏បានជូនពរឱ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង ក្នុងនោះរដ្ឋបាលខេត្ត នឹងនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ក្មួយៗណាដែលបានជាប់និទ្ទេសល្អ(A)។ យោងរបាយការណ៍របស់លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន កីឡាខេត្តកំពង់ធំ បានបញ្ជាក់ថាការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ធំ មានមណ្ឌលសរុបចំនួន១៣ មានបេក្ខជនសរុបចំនួន៥៩០៧ ស្រីចំនួន៣២២៧នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន០២មណ្ឌល មានបេក្ខជនចំនួន១២៣៨ ស្រីចំនួន៧៤៧នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១១មណ្ឌល មានបេក្ខជនសរុបចំនួន៤៦៦៩នាក់ ស្រីចំនួន២៤៨០នាក់ផងដែរ ។ ចំណែកសន្តិសុខសណ្តាប់ធ្នាប់ កងកម្លាំងការពារទាំងនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តសរុបទាំង១៣មណ្ឌលប្រឡង ប្រចាំការនៅតាមមណ្ឌលប្រឡងនិមួយៗ បានការពារយ៉ាងតឹងរឹងបំផុត និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែតខេត្តកំពង់ធំ មានការចាំជួយសង្គ្រោះដល់បេក្ខជនណាដែលមានបញ្ហាដល់សុខភាព ព្រមទាំងមានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ចាំជួយអន្តរាគមន៍នូវការផ្ញើកង់ម៉ូតូ ដល់បេក្ខជនឱ្យមានសុវត្ថិភាព និងសណ្ដាប់ធ្នាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា