(កំពង់ធំ)÷ លោក សាយ កឹមឡម អភិបាលស្រុកស្ទោង និងសហការី អញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយសង្គ្រោះដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានជីវភាពទីទ័លក្រចំនួន០៩គ្រួសារ នៅក្នុងភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ ជាមួយគ្នានេះ លោកសាយ គឹមឡម ក្នុងនាមអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បានណែនាំដល់រដ្ឋបាលឃុំត្រូវធ្វើការស្រងទិន្នន័យ និងជួយសង្គ្រោះប្រជាពលរដ្ឋក៏ដូចជាធ្វើរបាយការណ៍ជូនដល់រដ្ឋបាលស្រុក ដើម្បីមានលទ្ធភាពចុះសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមានបញ្ហាឱ្យបានទាន់ពេលវេលា និងមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ឬជនរងគ្រោះណាមួយដាច់បាយស្លាប់ដោយអាជ្ញាធរពុំបានដឹងនោះឡើយ។ លើសពីនេះទៅទៀតលោក សាយ គឹមឡម ក៏បានណែនាំបន្ថែម ដល់រដ្ឋបាលឃុំកំពង់ចិនជើង ក៏ដូចជាបណ្ដាឃុំផ្សេងទៀត ត្រូវធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនិងរងហានិភ័យឱ្យបានសុក្រិតត្រឹមត្រូវ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជីវភាពពួកគាត់ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនិងឆ្លើយតបទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់ភាពក្រីក្រ និងកុំឱ្យមានបាតុភាពផ្សេងៗពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ គួរបញ្ជាក់ផងដែរថា គ្រួសារទាំង០៩គ្រួសារក្នុង០១គ្រួសារៗ ទទួលបាននូវ÷អង្ករ០១បេ មី០១កេស ទឹកត្រី០១យួរ ទឹកស៉ីអ៊ីវ០១យួរ ត្រីខរ០២យួរ និងសារុងមួយផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា