ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម ងួន រតនៈ  ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន
Fri,03 November 2023 (Time 02:06 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 496នាក់)

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣
 នៅសាលាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជនបន្ត និងការរៀបចំបែបបទឯកសារសុំអនុប្រយោគពីរាជរដ្ឋាភិបាល ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិជូនដល់បងប្អូនអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ 
      កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។
     ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីប្រវត្តិ និងស្ថានភាពជាក់ស្ដែង នៃការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន។ ហើយកន្លងមកនេះ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ អតីតយុទ្ធជនចំនួន១៤១ គ្រួសារ បានដំណើរការចាប់ឆ្នោតទទួលយកក្បាលដី ក្នុងមួយគ្រួសារចំនួន១ហិចតាកន្លះ និងផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន  សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយអាជ្ញាធរដែនដីខេត្ត/ស្រុក/ឃុំ និងបណ្ដាមន្ទីរ.ស្ថាប័នពាក់ព័ន្ធដែលបានគាំទ្រនូវសកម្មភាពជួយដល់បងប្អូនអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះស្នាក់នៅមិនសមរម្យ ដើម្បីបានទៅរស់នៅទីនោះ។
      ថ្លៃងនៅក្នុងកម្មវិធីនេះផងដែរឯកឧត្តម ងួន រតនៈ ដើម្បីរកដំណោះស្រាយ និងវិធានការក្នុងការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជនឲ្យមានប្រសិទ្ធភាព  ហើយនឹងមានវិធានការចំពោះអ្នកដែលរំលោភកាន់កាប់ដីរដ្ឋដោយខុសច្បាប់ នៅក្នុងតំបន់នោះ សម្រាប់ឲ្យពួកគាត់ប្រកបវិស័យកសិកម្មនៅលើដីសម្បទាននេះ។។
     ឯកឧត្តម ងួន រតនៈ ប្រធានកិត្តិយសគណៈកម្មាធិការសមាគអតីតយុទ្ធជនកម្ពុជាខេត្ត បានណែនាំដល់រដ្ឋបាលខេត្តត្រូវរៀបចំសេចក្តីសម្រេច÷ ១.ត្រូវចាត់តាំងអភិបាលរងខេត្តមួយរូប រួមជាមួយមន្ទីរ.ស្ថាប័ន អាជ្ញាធរដែនដី និងអង្គភាព ដែលមានការពាក់ព័ន្ធ ត្រូវចុះទៅធ្វើបច្ចុប្បន្នភាពឲ្យបានច្បាស់លាស់ ចំពោះអ្នកដែលបានរំលោភកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដើម្បីមានវិធានការ។ ២.ត្រូវរៀបចំសំណុំបែបបទធ្វើអនុបយោគ ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លី ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដែលបានកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនេះ និងទីបី ជំរុញឲ្យមន្ទីរធនធានទឹក ចុះទៅសិក្សាស្រាវជ្រាវ ដើម្បីរកវិធានការរំដោះទឹកកុំឲ្យមានការជន់លិចផ្ទះ និងដីលំនៅឋានរបស់បងប្អូនអតីតយុទ្ធជន ដែលបានបង្កង្កើនផលហើយត្រូវបានខូចខាតដំណាំដូចបណ្ដាឆ្នាំកន្លងទៅ និងដូចឆ្នាំនេះទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
448 នាក់
ម្សិលមិញ :
343 នាក់
សប្តាហ៍នេះ :
2173 នាក់
ខែនេះ :
12797 នាក់
3 ខែនេះ :
36901 នាក់
សរុប :
830831 នាក់