កំពង់ធំ: នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវនិងថ្ងៃសុក្រ ៥រោជ ខែអស្សុជ ឆ្នាំថោះ បញ្ចាស័ក ពុទ្ធសករាជ ២៥៦៧ នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ មានកម្មវិធីជួបជុំសំណេះសំណាលមួយរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីរាជការនិងអ្នកសារព័ត៌មានចំណុះខេត្តកំពង់ធំ។ ក្នុងឱកាសនោះដែរ ក្នុងគោលបំណងសំខាន់ៗដើម្បីផ្សព្វផ្សាយគោលនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាល និងការពង្រឹងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការផ្ដល់ព័ត៌មានពិត ជូនដល់សាធារណៈជនក្នុងខេត្តកំពង់ធំ។ ដោយឡែកថ្លែងក្នុងឱកាសនោះផងដែរឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានក្រែនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ឲ្យយកចិត្តទុកដាក់ឲ្យបានខ្ពស់រាល់ការសំណេរព័ត៌មាន ក៏ដូចជាការឡាយព័ត៌មានផ្សេងៗ និងឲ្យមានការទំនួលខុសត្រូវខ្ពស់ និងប្រកបដោយប្រភពជ្រុងជ្រោយច្បាស់លាស់ និងផ្ដោតលើ កត្តាសំខាន់ៗ ដែលធ្វើឲ្យអ្នកសារព័ត៌មានមានតម្លាភាព គុណភាព និងប្រកបដោយវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។ ឯកឧត្តម នេត្រ ភក្រ្តា ក៏បានបន្ថែមទៀតថា :ដើម្បីឲ្យព័ត៌មានច្បាស់លាស់ និងមានប្រភពប្រកបដោយសំណេរបានល្អ ត្រូវផ្ដោតលើប្រភព ព័ត៌មាន( Five .w .question)ដែលមានពាក្យដូចផ្តើមដូចជា: (what, when, who,where,why)ហើយពាក្យទាំងនេះដែលជួយធ្វើឲ្យអ្នកសារព័ត៌មានទាំងអស់ត្រូវយល់ក្នុងការសរសេរព័ត៌មាន និងយោងទៅតាមប្រភពនីមួយៗ។ មិនតែប៉ុណ្ណោះសោត: ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ អ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំបំពេញតួនាទី និងការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយជូនដល់សាធារណជន ហើយក៏អ្នកសារព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមជួយដល់សង្គមជាតិមួយចំនួនផងដែរ។ ទន្ទឹមនិងនោះផងដែរ: ឯកឧត្តមក៏សូមសំណូមពរដល់ស្ថាប័នសារព័ត៌មានមួយចំនួនទៀត សហការចូលរួមទៅចុះបញ្ជីឲ្យបានត្រឹមត្រូវនិងស្របច្បាប់នៃរបបសារព័ត៌មានដើម្បីឲ្យមានការងាយស្រួល និងការគ្រប់គ្រងនៃប្រព័ន្ធសព្វផ្សាយព័ត៌មានមួយចំនួនដែរ។ ជាកិច្ចបញ្ចប់នៃកម្មវិធីនោះដែរឯកឧត្តម នេត្រភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានលើកឡើងបន្តដែរថា: អ្នកសារព័ត៌មានគឺមិនអាចមិនចេះប្រើប្រាស់កុំព្យូទ័រ(computer)បានទេនៅពេលដែលស្ថិតក្នុងសម័យឌីជីថល(digital )ហើយក៏មិនអាចមិនចេះប្រើប្រាស់ប្រព័ន្ធតេឡេក្រាម(Telegram)បានទេ នៅពេលដែលមធ្យោបាយនេះកំពុងតែរីកចម្រើនហើយក៏មិនអាចមិនចេះប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក(Facebook ឬ tik tok )បានដែរ នៅពេលនិន្នាការ របស់សង្គមទាំងមូលបាននឹងកំពុងប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម (facebookនិងtik tok )ជាមូលដ្ឋាននៃការប្រមូលព័ត៌មានផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា